មើល​ចុះ...!រលក​ក្រោយ ស្អាតៗ​ប៉ុណ្ណឹង​ ជំនួស​រលក​មុន​បាន​អត់?

  • 2015-03-04 18:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​សិល្បករ​រៀម​ច្បង​វ័យ​កាន់​តែ​វិវត្តន៍​ទៅ​មុខ ខ្លះ​ក៏​ដក​ខ្លួន​ពី​សិល្បៈ រលក​​ក្រោយ​សុទ្ធ​តែ​ស្អាត​ៗ​ក៏​បាន​ដុះ​មក​ព្រាត។ ពួក​គេ ​​កំពុង​តែ​ពេញ​និយម ខណៈ​​ម្នាក់​ៗ​សុទ្ធ​តែ​បាន និង​កំពុង​ក្ដោប​ជាប់​ការងារ​សិល្បៈ​ជា​ច្រើន​តាម​ជំនាញ​រៀង​ៗ​ខ្លួន មាន​ដូច​ជា​សម្ដែង​ភាពយន្ត ខារ៉ាអូខេ ស្ប៉ត​ពាណិជ្ជកម្ម ដើរ​ម៉ូដ និង​ពិធីការិនី​ទូរទស្សន៍​ជា​ដើម។

 

ពួក​គេ​ទាំង​នោះ​មាន​នរណា​ខ្លះ? សូម​តាម​ដាន​ព័ត៌មាន​ខ្លី​ៗ​ពី​ពួក​គេ​ជាមួយ Sabay រួច​ចាំ​ផ្ទឹម​សម្រស់​ពួក​គេ​ថា អ្នក​ណា​គួរ​ឲ្យ​ទាក់​ចិត្ត​ជាង? ហើយ​អាច​ជំនួស​ជំនាន់​មុន​បាន​អត់?

 

១.បេនីយុំាង៖ ស្រី​ស្អាត​ម្នាក់​នេះ មាន​វ័យ ២៣​ឆ្នាំ។ កញ្ញា ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្រោយ​ថត​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​សាន់ដេ ពិសេស​ក្រោយ​ចេញ​មុខ​ថត​រូប​សិចស៊ី​កៀកកើយ​ជាមួយ អេនឌី ថ្មី​ៗ​នេះ។ បច្ចុប្បន្ន​ផលិតកម្ម​ភាពយន្ត​មួយ​ចំនួន កំពុង​តាម​ចរចា​ជាមួយ​នាង។

 

 

២.សៀក សក្ដិរុណា៖ តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ កំពុង​តែ​មមាញឹក​ខ្លាំង​មែន​ទែន​ជា​មួយ​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ក្រុមហ៊ុន​នានា​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ក្នុង​នោះ​មាន​ស្ប៉ត​ទឹក​បរិសុទ្ធ​វីតាល់ សណ្ឋាគារ​សុខា​ជា​ដើម។ ក្រៅ​ពី​ស្ប៉ត​ពាណិជ្ជកម្ម សក្ដិរុណា ក៏​កំពុង​ពេញ​និយម​សម្រាប់​បទ​ចម្រៀង​​ខារ៉ាអូខេ​របស់​ផលិត​ធំ​ៗ​ដូច​ជា ហង្សមាស ថោន និង​សាន់ដេ​ជា​ដើម។ មក​ទល់​ពេល​នេះ សក្ដិរុណា ទើប​មាន​វ័យ ១៩​ឆ្នាំ​ប៉ុណ្ណោះ។ រុណា នឹង​ថត​ខារ៉ាអូខេ​ឲ្យ​ហង្សមាស​ទៀត​នៅ​ថ្ងៃ​ស្អែក​។

 

 

៣.នៅ ម៉ារីសា៖ តារា​ស្រី​មាន​វ័យ ២០​ឆ្នាំ​រូប​នេះ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ក្រោយ​លេច​មុខ​ក្នុង​រឿង "អូន​ជា​ការ​ចងចាំ​បង" ឬ "You Are My Memory” ក្នុង​តំណែង​ជា​តួឯក​ស្រី។ កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ស្រី​ស្អាត​រូប​នេះ ក៏​ត្រូវ​បាន​ផលិតកម្ម​មួយ​នៅ​ប្រទេស​ថៃ​ចាប់​អារម្មណ៍ និង​បាន​នាំ​យក​នាង​ទៅ​ដាក់​ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​គេ​មួយ​រឿង​មាន​ចំណង​ជើង​ថា "ខ្មោច​របាំ" ទៀត​ផង។ ក្រៅ​ពី​តារា​សម្ដែង ម៉ារីសា គឺ​ជា​ពិធីការិនី​ទូរទស្សន៍​មួយ​រូប​ដែរ។

 

 

៤.ស៊ីន យូប៊ីន៖ អតីត​ស្រី​ស្អាត​លេខ​១ឆ្នាំ ២០១៣​រូប​នេះ ក៏​ជា​តួឯក​ស្រី​ក្នុង​រឿង "អូន​ជា​ការ​ចងចាំ​បង" ឬ "You Are My Memory” ជាមួយ ម៉ារីសា ដែរ។ ប៉ុន្តែ​មុន​នេះ យូប៊ីន ចាប់​បាន​តំណែង​តួឯក​ក្នុង​រឿង​ភាគ "និស្ស័យ​ស្នេហ៍​ខ្ញុំ" របស់​ទូរទស្សន៍ MyTV រួច​ស្រេច។ តារា​ស្រី​វ័យ ២០​រូប​នេះ មាន​ជំនាញ​មួយ​ទៀត ជា​ពិធីការិនី​ទូរទស្សន៍ និង​ជា​តារា​ស្រី​ពេញ​និយម​សម្រាប់​​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ដែរ ដែល​មាន​ដូច​ជា ស្ប៉ត M-150 Angkor Beer និង​ទឹក​អនាម័យ​ស្ត្រី PH Care ជា​ដើម។

 

 

៥. ចន្ធី វល័ក្ខ ៖ អតីត​តួឯក​ស្រី​ក្នុង​កម្មវិធី "អង្គរ​សង្ក្រាន្ត" ឆ្នាំ ២០១៤។ តារា​ស្រី​វ័យ ១៩ ឆ្នាំ​រូប​នេះ ក៏​ពេញ​និយម​សម្រាប់​ស្ប៉ត​ពាណិជ្ជកម្ម​ដែរ​មាន​ដូច​ជា ស្ប៉ត​ទឹក​ដោះ​គោ Best Cow និង​សាប៊ូ​វីសូ ជា​ដើម។ ក្រៅ​ពី​នេះ កញ្ញា នៅ​បាន​ចូល​រួម​ក្នុង​ភាពយន្ត​ផង​ដែរ ដូច​ជា​រឿង "ទឹក​ចិត្ត​ភរិយា" ជា​ដើម។

 

 

៦. ផាន វីរ៉ាទី៖ តារា​ស្រី​វ័យ ២២​ឆ្នាំ រូប​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​បន្ទាប់​សម្ដែង​រឿង "កំលោះ​ចាប់​ហួយ"។ បើ​ប្រៀប​នឹង​តារា​ស្រី​ខាង​លើ​ៗ  វីរ៉ាទី មាន​ជំនាញ​ច្រើន​យ៉ាង ដោយ​នាង​អាច ច្រៀង ដើរ​ម៉ូដ សម្ដែង​ភាពយន្ត និង​ជា​ពិធីការិនី​ទៀត ដោយ​បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ពិធីការិនី​ក្នុង​កម្មវិធី​តន្ត្រី​លើ​ទឹក​របស់​ទូរទស្សន៍​ហង្សមាស។

 

 

៧.អេន យ៉ាដាវ៖ យ៉ាដាវ គឺ​ជា​តារា​ម៉ូដែល ប៉ុន្តែ​នាង​អាច​ច្រៀង និង​សម្ដែង​បាន​ទៀត ដោយ​ថ្មី​ៗ​នេះ នាង​ទើប​បាន​ចូល​រួម​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​ "ខ្ញុំ​ថា​ខូច ខូច​មែន!" ត្រៀម​បញ្ចាំង​ឆាប់​ៗ។តារា​ស្រី​វ័យ ២០ រូប​នេះ ក៏​កំពុង​ចាប់​អារម្មណ៍​ក្នុង​ទីផ្សារ​ស្ប៉ត​ពាណិជ្ជ​ដូច​គ្នា កញ្ញា​បាន​ចូល​រួម​រួច​រាល់​ជាមួយ​ស្ប៉ត​របស់ Nokia ឯ​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​គ្នា។

 

 

 

៨.ហង្ស ម៉ារីនី៖ តារា​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ ទើប​ចាប់​បាន​តំណែង​តួឯក​ស្រី​ក្នុង​ភាពយន្ត​ខ្នាត​ធំ​បន្ត​បន្ទាប់​គ្នា គឺ​រឿង "ព្រលឹង Facebook” និង​រឿង "បេសកកម្ម​មរណៈ" នា​ដើម​ឆ្នាំ ២០១៥​នេះ។ រីនី ប្រាប់​ថា មាន​ការងារ​សិល្បៈ​ច្រើន​ទៀត​បាន​រត់​មក​រក​នាង ប៉ុន្តែ​នាង​នៅ​ជាប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ។

 

 

៩. សុវណ្ណា ហ្គិច៖ នាង​បាន​ប្រឡូក​នឹង​ការ​សម្ដែង​​ក្នុង​ភាពយន្ត​ជា​ច្រើន​កាល​ពី​ចុង​ឆ្នាំ ២០១៤។ មក​ដល់​ឆ្នាំ​ថ្មី តារា​ស្រី​វ័យ ២៣​ឆ្នាំ​រូប​នេះ បែរ​ជា​រវល់​នឹង​ការងារ​ថត​ចម្រៀង​ខារ៉ាអូខេ​ច្រើន​ជាង​ទៅ​វិញ ពិសេស​របស់​ផលិតកម្ម​ថោន។ ដូច​គ្នា​នឹង​ស្រី​ស្អាត​ខាង​លើ​ៗ សុវណ្ណា ហ្គិច ក៏​បាន​មាន​វត្តមាន​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ដែរ ដូច​ជា​ស្ប៉ត​ពាណិជ្ជកម្ម​ទូរសព្ទ T-Phone ជា​ដើម។

 

 

តោះ...ឥឡូវ​ដល់​ពេល​ផ្ទឹម​សម្រស់​ពួក​គេ​ហើយ ថា​នរណា​ទាក់​ចិត្ត​ជាង?

 

អត្ថបទ៖ ទារិកា