វីដេអូ​ដ៏​កម្រ​របស់​កូរ៉េ​ខាង​ជើង បង្ហាញ​ថា គីម ជុងអ៊ុន ដូច​ឪពុក​បេះបិទ

  • 2015-03-05 23:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​កម្រ បង្ហាញ​ពី​អតីត​មេដឹកនាំ​កូរ៉េ​ខាងជើង គីម ជុងអ៊ីល កំពុង​ត្រួត​ពិនិត្យ​ស្ថានីយ​ទូរទស្សន៍​មួយ កាល​ពី​ជាង ៣០​ឆ្នាំ​មុន ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​យក​មក​ចាក់​ផ្សាយ​បង្ហាញ​ជា​សាធារណៈ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទាំង​ទម្រង់​មុខ និង​ការ​ស្លៀកពាក់ ព្រម​ទាំង​កាយវិការ ហាក់​ដូច​គ្នា​បេះ​បិទ​ជាមួយ​កូន​ដែល​កំពុង​កាន់​អំណាច និង​ជា​មេដឹកនាំ​របស់​កូរ៉េខាងជើង​បច្ចុប្បន្ន គីម ជុងអ៊ុន។

 

 

នៅ​ក្នុង​វីដេអូ​ខ្លី គេ​ឃើញ​លោក គីម ជុងអ៊ីល កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ស្ថានីយ​ទូរទស្សន៍ និង​កំពុង​​និយាយ​ទៅ​កាន់​ពិធី​ករ ព្រម​ទាំង​ក្រុម​ផលិតករ។ ដោយសារ​ការ​ស្លៀកពាក់ និង​កាយវិការ ព្រម​ទាំង​ទឹកមុខ​ពេល​និយាយ​ទៅ​កាន់​បុគ្គលិក​ទូរទស្សន៍ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា អតីត​ប្រធានាធិបតី​កូរ៉េខាងជើង​ដែល​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ១៩៩៤ រូប​នេះ ដូច​គ្នា​ជាមួយ​កូន​ខ្លួន ដែល​កំពុង​កាន់​តំណែង​បច្ចុប្បន្ន។

 

លោក​ គីម ជុងអ៊ីល

 

លោក​ គីម ជុងអ៊ីល បាន​ស្លាប់​កាល​ពី​ខែ​ធ្នូ ចុង​ឆ្នាំ​២០១១ ក្នុង​វ័យ ៧០​ឆ្នាំ។ បន្ទាប់​មក លោក គីម ជុងអ៊ុន ត្រូវ​ជា​កូន បាន​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក។ បច្ចុប្បន្ន​នេះ ក្នុង​នាម​ជា​អ្នក​កាន់​កាប់​ក្បាល​ម៉ាស៊ីន​នៅ​លើ​ដែន​ដី​ដែល​មាន​ប្រជាជន​ជិត ២៥​លាន​នាក់ លោក គីម ជុងអ៊ុន កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង និង​​បាន​បង្ក​ព្យុះ​ភ្លៀង​លើ​ឆាក​អន្តរជាតិ​មិន​ស្ទើរ​ទេ៕

 

http://youtu.be/aOw560pc8c8

 

ចុចអាន៖ គីម ជុងអ៊ុន ប្រាប់​កងទ័ព​ឲ្យ​ប្រុង​ខ្លួន​ធ្វើ​សង្គ្រាម​គំរាម​អាមេរិក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail​