យន្តហោះ​ដឹក​អ្នក​ដំណើរ១២៧​នាក់ រអិល​ប៊ិះ​ធ្លាក់​ចូល​ក្នុង​សមុទ្រ

  • 2015-03-06 16:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ហោះហើរ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Delta ដែល​កំពុង​ដឹក​អ្នក​ដំណើរ ១២៧​នាក់ និង​ក្រុម​ការងារ ៥​នាក់ បាន​រត់​ចេញ​ពី​ផ្លូវ ​បែរ​ក្បាល​ទៅ​រក​សមុទ្រ នៅ​ព្រលាន​យន្តហោះ LaGuardia រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ធំ​រង​របួស។

 

 

យន្តហោះ​​ម៉ាក MD-88 និង​ជា​ជើង​ហោះហើរ 1086 ដែល​ហោះ​ចេញ​មក​ពី​ទីក្រុង​អាត្លង់តា បាន​ជួប​គ្រោះ​ថ្នាក់​នេះ បន្ទាប់​ពី​ជម្នះ​ចុះ​ចត​ក្នុង​អាកាស​ធាតុ​អាក្រក់​កំពុង​មាន​ព្យុះ​ព្រិល​យ៉ាង​ខ្លាំង។ ភ្លាមៗ​នោះ អ្នក​ដំណើរ ១២៧​នាក់​ត្រូវ​ជម្លៀស​ចេញ​ភ្លាម​ៗ ហើយ​ក្រុម​ការងារ​លើ​យន្តហោះ ៥​នាក់​ទៀត​បាន​ចាក​ចេញ​ដោយ​សុវត្ថិភាព​ក្នុង​រយៈពេល ៣០​នាទី​បន្ទាប់។

 

អាកាសយានដ្ឋាន​បាន​បញ្ជាក់​ថា ជើង​ហោះ​ហើរ 1086 បាន​ឆេះ​នៅ​ខាង​ក្នុង បើ​ទោះ​ជា​គ្មាន​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​ក៏​ដោយ។ ក្រោយ​ជួប​ហេតុការណ៍​ដ៏​អាក្រក់ យន្តហោះ​នោះ​បាន​ខូច​ខាត​ស្លាប និង​ធ្លាយ​ប្រេង​អស់​ជា​ច្រើន។ ចំណែក​ឯ​អ្នក​ដំណើរ​វិញ រង​របួស​ចំនួន ២៤​នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម៕

 

 

 

 

 

ចុចអាន៖ យន្តហោះ​ដឹក​​អ្នក​ដំណើរ២២៤​នាក់ រត់​ខុស​ផ្លូវ​បែក​កង់​ខ្ទេច​នៅ​នេប៉ាល់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី