ឈិនឡុង៖ ទ្រព្យ​សម្បត្តិ​ខ្ញុំ​ ឲ្យ​កូន​ប្រុស​ទាំង​អស់

  • 2015-03-06 18:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ហុងកុង Jackie Chan (ឈិនឡុង) ធ្លាប់​និយាយ​ថា​នឹង​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ទាំង​អស់​ក្រោយ​ពេល​ស្លាប់ ប៉ុន្តែ​ឥលូវ តារា​ក្បាច់​គុន​រូប​នេះ​បាន​ផ្លាស់​ប្ដូរ​ចិត្ត​វិញ​ដោយ​និយាយ​ថា​ចង់​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ប្រុស Jaycee Chan ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​វិញ។

 

 

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Tencent Entertainment ឈិន ឡុង​ដែល​ធ្លាប់​តែ​និយាយ​ថា Jaycee ជា​កូន​ប្រុស​ខ្លួន​នឹង​មិន​ទទួល​ទ្រព្យ​សម្បត្តិ​អ្វី​ឡើយ ហើយ​នឹង​​ត្រូវ​​រស់​ដោយ​ខ្លួន​ឯង ហាក់​ដូច​ជា​ផ្លាស់​ប្ដូរ​ចិត្ត តាំង​ពី​ឃើញ​ភាព​ផ្លាស់​ប្ដូរ​របស់​កូន​ប្រុស​បន្ទាប់​ពី​ចេញ​ពី​មន្ទីរ​ឃុំឃាំង​វិញ។​​

 

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ពី​រឿង​នេះ តារា​វ័យ ៦០ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា "បើ​ទ្រព្យ​សម្បត្តិ​ខ្ញុំ​មិន​ប្រគល់​ឲ្យ​កូន​ប្រុស តើ​គួរ​ឲ្យ​អ្នក​ណា​វិញ? គ្រប់​យ៉ាង​គឺ​ជា​កម្មសិទ្ធិ​របស់​គេ។ គេ​ជា​កូន​ប្រុស​ខ្ញុំ ហើយ​ខ្ញុំ​ជា​ឪពុក​គេ។ រឿង​នេះ​គឺ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ឡើយ"។

 

អំឡុង​ពេល​នេះ​ដែរ Jackie Chan កំពុង​ជួយ​សម្រួល​ដល់​កូន​ប្រុស​សម្រាប់​ការ​ថត​បង្ហើយ​អាល់ប៊ុម​ថ្មី ដែល​បាន​ផ្អាក​មួយ​រយៈ​ធំ ក្រោយ​ពី​រូប​គេ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន ៕​​​

 

ចុច​អាន៖ដឹង​អត់​ថា ឈិន ឡុង​ មាន​ទ្រព្យ​សរុប​ប៉ុន្មាន​?

ឈិនឡុង ជាមួយ​កូន​ប្រុស​​និង​ភរិយា

ចុច​អាន៖ឈិន ឡុង៖ ខ្ញុំ​ចង់​ឱ្យ​កូនចូល​គុក​​៦​ខែ​ម្ដង​រាល់​ឆ្នាំ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo
អត្ថបទថ្មី