នៅ Platinum Cineplex យប់មិញ ទស្សនិកជន​ក៏​សរសើរ​រឿង "៧​ថ្ងៃ" ដែរ

  • 2015-03-06 21:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ឈុត​ឆាក​ភ័យ​រន្ធត់ និង​ លាយឡំ​ដោយ​សំណើច​តាំង​ពី​ដើម​រហូត​ដល់​ចប់​នៃ​រឿង "៧​ថ្ងៃ" បាន​ធ្វើ​ឱ្យ​​អ្នក​ចូល​ទស្សនា​នៅ Platinum Cineplex កាល​ពី​ល្ងាច​មិញ​នេះ បាន​ពោល​សរសើរ​ភាគ​ច្រើន។

 

 

 

យុវតី ប្រាក់ ចិន្តា និយាយ​ថា ភាពយន្ត​នេះ​ មាន​ភាព​ប្រទាក់​ក្រឡា​គ្នា នាំ​ឲ្យ​នាង​ចង់​តាម​ដាន​រហូត​ដល់​ចប់ ដោយ​មិន​ធុញទ្រាន់។ និស្សិត​ឆ្នាំ​ទី​ ២ ​រូប​នេះ ​និយាយ​ថា៖ " ខ្លាច​ពិត​មែន តែ​ចង់​តាម​ដាន​ដំណើរ​រឿង ព្រោះ​កំប្លែង​ទៀត​ផង"។

 

“មើល​ដំបូង ខ្ញុំ​គិត​ថា ប្រហែល​មើល​មិន​កើត​ទេ តែ​ដល់​ពេល​មើល​បន្តិច​ទៀត​ទៅ ដូច​គ្រាន់​បើ​អាច​ទទួល​យក​បាន"។ នេះ​ជា​ការ​លើក​ឡើង​របស់ ដានី និស្សិត​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

ជាមួយ​គ្នា​នោះ យុវជន ឆន ចាន់តារា និយាយ​ដែរ​ថា៖ " អឺ!...និយាយ​ទៅ សាច់​រឿង​តាម​មិន​ទាន់​ទេ ខ្ញុំ​យល់​ថា សាច់​រឿង​ធ្វើ​អ្នក​ទស្សនា​តាម​មិន​ទាន់​ទេ គេ​លាក់​ទស្សនិកជន​បាន​ល្អ "។ និស្សិត​ច្បាប់​ប្រាប់​បន្ថែម​ថា គុណភាព​ប៉ុណ្ណឹង​អាច​ទទួល​យក​បាន។

 

ស្រដៀង​គ្នា​នេះ សុជាតា បាន​ប្រាប់​ស្រដៀង​គ្នា​ថា" រឿង​នេះ​មិន​ល្អ​​ណាស់​ណា​ទេ តែ​ក៏​មិន​អន់​ដែរ បើ​ប្រៀបធៀប​រឿង​ខ្មោច​ផ្សេង​ទៀត ដែល​ខ្ញុំ​ធ្លាប់​មក​មើល​នៅ​ទីនេះ"។ នាង​បន្ត​ថា នឹង​ប្រាប់​ទៅ​មិត្តភ័ក្ដិ​ផ្សេង​ទៀត ឱ្យ​មក​មើល​ដែរ៕

 

អាន​អត្ថបទ៖ ស្រី​ពៅ​ ថ្មី​សុទ្ធ

អាន​អត្ថបទ៖ មើល​​ចុះ…​តារា​​​ថ្មីៗ​ភាគ​ច្រើន​​​ចូល​រួម​ថត​MV​ចូល​ឆ្នាំ​របស់​ រស្មីស្ទឹងសែន​​ម្សិលមិញ

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី