ក្រុមហ៊ុន Volvo ផលិតបច្ចេកវិទ្យាហ្វ្រាំងស្វ័យប្រវត្តិ លើរថយន្តកុងតឺន័រ បញ្ចៀសគ្រោះថ្នាក់
- 2015-03-07 14:45:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Volvo ផលិតបច្ចេកវិទ្យាហ្វ្រាំងស្វ័យប្រវត្តិ លើរថយន្តកុងតឺន័រ បញ្ចៀសគ្រោះថ្នាក់
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្ត Volvo បានផលិតបច្ចេកវិទ្យាហ្វ្រាំងសុវត្ថិភាពមួយ ដែលអាចបញ្ចៀសរថយន្តកុងតឺន័រ មិនឱ្យប៉ះទង្គិចជាមួយរថយន្តដែលនៅខាងមុខ យ៉ាងមានប្រសិទ្ធភាពបំផុត។
បច្ចេកវិទ្យាមួយនេះ ឈ្មោះ Collision Warning/Early Braking system ដែលអាចចាប់ហ្រ្វាំងបានភ្លាមៗ ប្រសិនបើរថយន្តកុងតឺន័រហៀបនឹងបុករថយន្តដែលនៅខាងមុខ ទោះបីអ្នកបើកបរគេងលក់ ឬខ្វះការគ្រប់គ្រងលើរថយន្តក៏ដោយ។ ខាងក្រោមជាការពិសោធជាក់ស្តែង ដែលរថយន្តកុងតឺន័រទម្ងន់ ៤០តោន អាចឈប់បានដោយខ្លួនឯង មិនបុករថយន្តតូចនៅខាងមុខ។
នេះជាវីដេអូបង្ហាញពីដំណើរការប្រព័ន្ធហ្វ្រាំងសុវត្ថិភាព Collision Warning/Early Braking system របស់ក្រុមហ៊ុន Volvo៖
ក្រៅពី Volvo នៅមានក្រុមហ៊ុន Mercedes-Benz ក៏បានបញ្ចេញគំរូរថយន្តកុងតឺន័រគ្មានមនុស្សបើក ស្រដៀងគ្នានេះដែរសម្រាប់ឆ្នាំ ២០២៥ ដែលបំពាក់បច្ចេកវិទ្យាទំនើបបញ្ចៀសការប៉ះទង្គិចជាមួយរថយន្តដទៃ៕
អាន៖ បច្ចេកវិទ្យាទាំង៤ ដែលគួរតែយកមកបំពាក់លើរថយន្តពេលអនាគត
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ businessinsider