ហេតុ​អ្វី ឈិន ឡុង មិន​ចង់​ចូល​និវត្ត​ន៍?

  • 2015-03-09 16:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈិន ឡុង បាន​ប្រកាស​ថា លោក​មិន​ទាន់​ចង់​ចូលនិវត្ត​ន៍​ទេ និង​នៅ​តែ​បន្ត​ថត​រឿង​ទៀត បើ​ទោះបី​មានអាយុ​ច្រើន​ក៏​ដោយ។ តើ​មាន​មូលហេតុ​អ្វី បាន​ជា​កំពូល​តារា​ក្បាច់គុន​រូបនេះ មិន​ទាន់​ចង់​ចូល​និវត្តន៍? ​

 

 

ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Mingpao News ខណៈ​​ដែល​កំពុង​ផ្សព្វផ្សាយ​រឿង "Dragon Blade" ឈិន ឡុង​ប្រាប់​ថា“ទោះ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ពី​អាយុ តែ​ខ្ញុំ​មើល​ឃើញ​ថា ខ្លួន​ឯង​នៅ​មិនទាន់​ចូល​និវត្ត​ន៍​​បាន​ទេ នៅ​៥​ឆ្នាំក្រោយ​ទៀត...តើ​ពេល​ណា​ជា​ពេល​វេលា​ល្អ សម្រាប់​ចូល​និវត្តន៍​?” ។

 

តារា​វ័យ ៦០​ឆ្នាំ​រូប​នេះថ្លែង​បន្ត​​ថា "ដល់​ស្លាប់ ទើប​ចូល​និវត្ត​ន៍​ឬ? ឬ​ខ្ញុំ​គួរ​ចូល​និវត្តន៍​ ពេល​ភាព​យន្ត​របស់​ខ្ញុំ​គ្មាន​អ្នកគាំទ្រ? ខ្ញុំ​ពិត​ជា​មិន​ដឹង ដូច្នេះ​ខ្ញុំ​អត់​គិត​ពី​វា​ទេ"។ ​

 

តួឯក​រឿង" Dragon Blade” ដដែល​នេះ​បញ្ជាក់​ថា នឹង​នៅ​តែ​បន្ត​ថត​ភាពយន្ត​ដដែល " បើ​ខ្ញុំ​ទទួល​បាន​ការ​ទាក់ទង​ថត​រឿង​ច្រើន ខ្ញុំ​នឹង​នៅ​តែ​បន្ត...ប្រពន្ធ​ខ្ញុំ Joan Lin មិន​ដែល​សុំ​ខ្ញុំ​ឱ្យ​ឈប់​ទេ ពេល​ណា​ខ្ញុំ​ផ្ញើ​រូបថត​ធ្វើការ​ទៅ​គាត់ គាត់ឆ្លើយ​តប​​ថា " Enjoy!"។

 

ពាក់ព័ន្ធ​នឹង​អាយុ​នេះ តារា​សម្ដែង​វ័យ​៦០​ឆ្នាំ បាន​លើក​ឡើង​ពី​តារា​សម្ដែង Clint Eastwood និង Sylvester Stallone (រ៉ាំបូ) ថា ទោះ​ពូកគេ​មាន​អាយុ​ច្រើន តែ​ពួកគេ​នៅ​តែ​បន្ត​អាជីព​ក្នុង ភាពយន្ត​ហូលីវូដ​ដដែល។

 

ក្រៅ​ពី​អាយុ​ច្រើន ឈិន ឡុង មិន​បារម្ភ​ពី​សមត្ថភាព​រាងកាយ​ទេ ហើយ​លោក​ចង់​សម្ដែង​រឿង​គ្រោះថ្នាក់​ច្រើន​ទៀត​ដូចជា “Kungfu Yoga” រឿង​ភាគ “CZ12” រឿង​និយាយ​ពី​ទីក្រុង​សៀងហៃ និង​រឿង " Rush hour 4” ដែល​សុទ្ធ​តែ​ជា​ភាពយន្ត​លោក​ចូលចិត្ត៕

 

 

 ឈិនឡុង៖ ទ្រព្យ​សម្បត្តិ​ខ្ញុំ​ ឲ្យ​កូន​ប្រុស​ទាំង​អស់

ឈិនឡុង កាត់​សក់​ដេញ​ចង្រៃ​ឲ្យ​កូន​ក្រោយ​ចេញ​ពី​គុក​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo, jaynestars