យកសេះមកហែក្បួនរៀបការ ដូចក្នុងរឿងបុរាណ
- 2015-03-10 16:22:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកសេះមកហែក្បួនរៀបការ ដូចក្នុងរឿងបុរាណ
ចន្លោះមិនឃើញ
អាពាហ៍ពិពាហ៍មួយនៅក្នុងប្រទេសចិន បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានក្បួនអ្នកជិះសេះ និងក្បួនរថយន្តទំនើបមកចាំទទួលកូនក្រមុំ ដូចក្នុងរឿងបូរាណ។
ពិធីអាពាហ៍ពិពាហ៍នេះបានដង្ហែជាក្បួនមានចម្ងាយដល់ទៅប្រាំគីឡូម៉ែត្រពីស្រុក Nan'an ក្នុងទីក្រុង Chongqing ប្រទេសចិន ដែលបានចំណាយពេលជាងមួយម៉ោងកន្លះ។ អ្វីដែលពិសេសក្នុងកម្មវិធីនោះ គឺមានក្បួនអ្នកជិះសេះខ្មៅ៨នាក់ និងរថយន្តទំនើបពណ៌សជាច្រើនគ្រឿងសម្រាប់អមដំណើរ។ មិត្តភ័ក្ដិរបស់ប្ដីប្រពន្ធដែលរៀបការនោះ បាននិយាយថារឿងរ៉ាវស្នេហារបស់ប្ដីប្រពន្ធនេះបានកើតឡើងដោយសារការជិះសេះ ហើយអ្នកទាំងពីរជាមនុស្សចូលចិត្តសត្វសេះដូចគ្នា ទើបបង្កាត់ឲ្យមានភ្លើងស្នេហ៍នេះឡើង រហូតឈានដល់អាពាហ៍ពិពាហ៍។
អ្នកទាំងពីរបានរៀបការកាលពីខែកុម្ភៈម្ល៉េះ តែរូបថតក្នុងពិធីនេះទើបតែត្រូវបានគេចែករំលែកតគ្នាកាលពីពេលថ្មីៗនេះ ហើយសម្រាប់រថយន្តប្រណិតមួយគ្រឿងត្រូវជួលក្នុងតម្លៃជាង១៤ម៉ឺនដុល្លារ៕
តោះទស្សនាទិដ្ឋភាពតិចមើល៍ ឡូយដូចក្នុងកុនអត់៖
ចុចអាន៖ប្ដីប្រពន្ធមួយគូរៀបការ យកឡានស្ទូចមកហែក្បួនជំនួសរថយន្តប្រណិត
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist