​ទិនហ្វី ត្រូវ​តារា​ស្រី​រូប​ស្អាត​ សរសើរ​មិន​ដាច់​ពី​មាត់

  • 2015-03-11 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​មិន​បាន​ស្និទ្ធស្នាល​នឹង​គ្នា​​​​អស់​ច្រើន​ឆ្នាំ ក្រោយ​ថត​រឿង "កូនឆ្កែភពផ្កាយ ឬ CJ7" តារា​សម្ដែង​ស្រី​រូបស្រស់ Kitty Zhang បាន​បង្ហាញ​ក្ដី​​​គោរព​ និង​​កោតសរសើរ​ចំពោះ ទិនហ្វី មិន​ដាច់​ពី​មាត់។

 

  Kitty Zhang និង ទិនហ្វី

តារា​ដែល​ទទួល​បាន​ការ​ថត​រឿងថ្មី​ មាន​ចំណងជើង​ថា "The Mermaid" របស់​ទិនហ្វីរូបនេះនិយាយ​ថា " គាត់ (ទិនហ្វី) ជា​មនុស្ស​តស៊ូ គាត់​ដឹង​ពី​អ្វី​ដែល​គាត់​ចង់​ធ្វើ និង​ចូលចិត្ត​​គំនិតច្នៃ​ប្រឌិត​ច្រើន"។

 

តារាសម្ដែង​វ័យ​២៨​ឆ្នាំ​បន្ថែម​ថា គ្មាន​អ្វី​ខុស​គ្នា​រវាង ទិនហ្វី ដែល​នាង​បាន​ធ្វើការ​ជាមួយ​លើក​ដំបូង ក្នុង​ឆ្នាំ​២០០៧ និង​ទិនហ្វី​ពេល​នេះ​ទេ។ ​

 

“នេះ (ការថត​រឿង The Mermaid ) ជា​ការ​សហការ​​​​ថ្មី​របស់​ពួកយើង បន្ទាប់​ពី​បែកគ្នា​អស់​ច្រើន​ឆ្នាំ​មក តែ​​ស្ទីល​​​ការងារ​របស់​គាត់ គ្មាន​អី​ខុស​ប្លែក​សោះ"។ តារា​កើត​នៅ​ខេត្ត​សាន​ទុង​បញ្ជាក់។

 

ពេល​សួរ​ពី​​​ចំណាប់​អារម្មណ៍​លើ​ផលិតករ​រូបនេះ តួឯកស្រីរឿង "Jump" បង្ហើបថា "គាត់​ជា​បុរស​មាន​ចំណេះ​ដឹង មាន​គំនិត​ផ្ទាល់ខ្លួន ហើយ​ប្រកាន់​ខ្ជាប់​នឹង​គំនិត​ទាំងនោះ ប៉ុន្តែ​ពេល​ខ្លះ​គាត់​ដូច​កូន​ក្មេង​បន្តិច​ដែរ"។

 

ត្រង់​ចំណុច​នេះ ​នាង​បញ្ជាក់​ថា ដំណើរជីវិត​​របស់​ទិនហ្វី មាន​​​ក្ដីសុបិននិងការចងចាំ​ នៃ​កុមារភាព​ច្រើន ដូច្នេះខ្សែ​ភាពយន្ត​ តែងបង្ហាញ​ពី​សាច់រឿង​និង​រូបភាព ក្នុង​សុបិន​របស់​លោក។ សុបិន​របស់លោក​មិនដែល​ផ្លាស់ប្ដូរ​ឡើយ។​

 

Kitty Zhang បាន​សម្ដែង​ក្នុង​រឿង "CR7" ជាមួយទិនហ្វី ក្នុង​ឆ្នាំ​២០០៧ ហើយ​កន្លង​មក​នេះ នាង​ត្រូវតារា​ពូកែ​​កំប្លែងទិនហ្វី​​ជ្រើសរើស​​​ឱ្យ​សម្ដែង​រឿង "The Mermaid" ​ជាថ្មី៕

 

 

រឿង​ពាក់ព័ន្ធ​រវាង​ត្រចៀកកាំ និង​ទិនហ្វី ដែល​អ្នក​មិន​ធ្លាប់​ដឹង

ទិន ហ្វី មាន​រឿងអាស្រូវ​ទៀត​ហើយ!

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo

អត្ថបទពេញនិយម