៥​យ៉ាង​អោយ​បុរស​អាណិត​ទៅ​ណា​មិន​រួច

  • 2015-03-11 16:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហ៍​ក្រោយ​អាពាហ៍ពិពាហ៍​ជា​ចំណុច​ចាប់​ផ្ដើម​ពិត​ប្រាកដ​នៃ​ជីវិតរវាង​បុរស និង​ស្ត្រី។ ការ​រក្សា​បាន​ចំណង​ស្នេហ៍​ផ្អែម​ល្ហែម​ឱ្យ​ឋិតថេរ​គង់​វង្ស​យូរ​អង្វែង ចាត់​ទុក​ថា​ជា​ជោគជ័យ​បំផុត​ក្នុង​ឆាក​ជីវិត។ ត្រង់​នេះ ទាំង​បុរស ទាំង​​ស្ត្រី​សុទ្ធ​តែ​ដើរ​តួ​យ៉ាង​សំខាន់​ដូច​គ្នា។

 

ដោយ​ឡែក ទំព័រ​នេះ Sabay នឹង​លើក​ឡើង​ពី​តិចនិក ៥ យ៉ាង​សម្រាប់​ស្ត្រី​ដែល​ធ្វើ​ឱ្យ​បុរស​អាណិត​ស្រលាញ់​ទៅ​ណា​មិន​រួច៖

 

 

១. ថែទាំ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្តី ចំណីចំណុក​ធ្វើ​ផ្ទាល់​ដៃ

ទោះ​បី​ហាង​មាន​ច្រើន ធ្វើ​​ម្ហូប​ឆ្ងាញ់​ ទោះបី​មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ តែ​កុល​ស្ត្រី​ជាច្រើន​តែង​​ប្រលូក​ការងារ​ចង្ក្រាន​ដោយ​ខ្លួន​ឯង​ដែល​ប្រការ​នេះ ទោះបី​ហូប​ចុក​នៅ​ទី​ណា​ស្វាមី​តែងតែ​រំពៃ​នឹក​ដល់​ភរិយា​។

 

២. រាក់ទាក់​ស្និទ្ធស្នាល​ និង​ចិត្ត​បាន​នឹង​ញាតិ​ខាង​ប្តី

គ្មាន​បុរស​ណា​ដែល​មិន​យល់​ថា​ខ្លួន​មាន​សំណាង​ដែល​មាន​ភរិយា​ចុះ​សម្រុង​នឹង​គ្រួសារ​ខ្លួន​ ស្រលាញ់​គោរព​ឪពុក​ម្ដាយ​ខ្លួន​នោះ​ឡើយ​។ ​គេ​តែង​តែ​អួត​អាង​រឿង​នេះ​ជាមួយ​មិត្តភ័ក្ដិ​គេ​ ហើយ​គេ​ខ្លាច​ក្នុង​ការ​បាត់បង់​អ្នក។

 

៣. បង្កើត​បរិយាកាស​ មនោសញ្ចេតនា

បើ​គិត​ថា ការ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​រ៉ូមែនទិក​ជា​ការងារ​បុរស​ អ្នក​ប្រហែល​គិត​ខុស​ធ្ងន់។ បុរស​ភាគ​ច្រើន​ជា​អ្នក​សុំ​ស្រលាញ់​ស្រី​មុន​ក៏​ពិត​មែន​ តែ​មិន​មែន​មាន​ន័យ​ថា​ពួកគេ​សុទ្ធ​តែ​ដឹង​ពី​វិធី​រក្សា​មនោសញ្ចេតនា​នោះ​ទេ។ ​ការ​ហៅ​ត្រលប់​មក​វិញ​នូវ​អារម្មណ៍​មនោសញ្ចេតនា​បន្ទាប់ពី​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ជីវិត​ការងារ​មមាញឹក​ស្មុគស្មាញ​ ស្ត្រី​គឺ​ពូកែ​ជាង​បុរស​។ ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​ទុក​ពេល​វេលា​សម្រាប់​សកម្មភាព​រ៉ូមែនទិក ដូចជា អាហារ​ពេល​ល្ងាច ជជែក​ពាក្យ​ល្អៗ ជួយ​បំបាត់​ស្ត្រេស ឬ​បបួល​គ្នា​ដើរ​២​នាក់​នៅ​ពេល​ថ្ងៃ​លិច ឬ​មើល​ខ្សែ​ភាពយន្ត​តែ​ពីរ​នាក់​។ ​

៤. ផ្ញើ​សារ​ស្នេហា

ពេល​ខ្លះ​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស្រលាញ់​ទៀត​នោះ​ទេ​។ ពេល​វេលា​តឹងតែង​នឿយ​ហត់​របស់​មនុស្ស​ត្រូវ​ការ​ការ​រំដោះ​ដោយ​ភាព​ទន់ភ្លន់។ ខល​ទូរសព្ទ​ទៅ​គេ ហើយ​គ្រាន់​តែ​និយាយ​ថា "អូន​ស្រលាញ់​បង" ឬ​ផ្ញើ​សារ​រូបភាព​ល្អៗ​។

 

 

៥. មានភាព​ស្មោះត្រង់ តែ​អត់ធ្មត់​

មាន​តែ​ភាព​ស្មោះត្រង់​មួយ​តែ​ប៉ុណ្ណោះ ដែល​ទុក​កាន់​តែ​យូរ កាន់​តែ​មាន​តម្លៃ។

 

សំណាង​ល្អ​ណា៎!

 

អាន​អត្ថបទ៖ ៥​តិច​និក​ ផ្គាប់​​ចិត្ត​ភរិយា ឬ​សង្សារ​សំណព្វ ថ្ងៃ​​​៨មីនា

 

អត្ថបទ៖ សុផាត

អត្ថបទថ្មី