មេរៀន​ជីវិត ៥​យ៉ាង Lee Min-ho ចែករំលែក​ដល់​​​​​អ្នក​នៅ​វ័យ​ខ្ទង់​២០

  • 2015-03-12 13:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ជួប​ផ្ទាល់​ជាមួយ​អ្នក​គាំទ្រ​ក្នុង​កម្មវិធី​ "RED Say with Lee Min Ho" ដែល​ជា​កម្មវិធី​សម្ពោធ​ផលិតផល​កាបូប Samonite កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Lee Min-ho បាន​​ចែក​រំលែក​មេរៀន​ជីវិត​ ៥យ៉ាង​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​មាន​វ័យ​ខ្ទង់​២០ឆ្នាំ ដោយ​ផ្អែក​លើ​បទពិសោធន៍​ផ្ទាល់​ដែល​ខ្លួន​បាន​រៀន​សូត្រ​ក្នុង​វ័យ​នេះ។ ចង់​ដឹង​តួ​ឯក​រឿង "Boys over Flowers” និង "Heirs" ​រូប​នេះ​​មាន​ដំបូន្មាន​អ្វី​ខ្លះ សូម​តាមដាន​ខាង​ក្រោម​នេះ៖

 

 

១. ស្វែង​រក​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ

 

Lee Min-ho ជឿ​ថា​វ័យ​ខ្ទង់​២០ឆ្នាំ គឺ​ជា​វ័យ​ដែល​ត្រូវ​ត្រួសត្រាយ​ផ្លូវ​ជីវិត និង​ជួប​ប្រទះ​បញ្ហា​ច្រើន ដូច្នេះ​អំឡុង​ពេល​នេះ​អ្នក​ត្រូវ​ស្វែង​រក​ឲ្យ​ឃើញ​ថា​អ្នក​ចូលចិត្ត​ធ្វើ​អ្វី។ ​តារា​រូប​នេះ​និយាយ​ថា "ខ្ញុំ​បាន​ជួប​បទពិសោធន៍​ថ្មី​ៗ និង​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​វ័យ​នេះ។ វ័យ​២០ឆ្នាំ យើង​មិន​ទាន់​ដឹង​ថា​យើង​ចូលចិត្ត​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ។ អ្វី​ៗ​អាច​ប្រែប្រួល​ទៅ​តាម​អារម្មណ៍ បរិយាកាស​សង្គម និង​ធនធាន​ហិរញ្ញវត្ថុ"។

 

២. ការ​គេង​​អាច​បំបាត់​ស្ត្រេស​សក្ដិសិទ្ធិ​បំផុត

 

Lee Min-ho គិត​ថា​ការ​គេង​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​កម្ចាត់​ភាព​ស្មុគស្មាញ​ក្នុង​អារម្មណ៍​បាន។ តារា​រូប​នេះ​និយាយ​ថា រាល់​ពេល​ស្ត្រេស​គេ​អាច​គេង ពី​៨ម៉ោង ទៅ​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ។​

 

៣. ការ​ជ្រើសរើស​គូ​ស្រករ​មិន​ទាន់​ច្បាស់​លាស់

 

ចំណុច​នេះ Lee Min-ho ចង់​ប្រាប់​ថា​ មនុស្ស​គ្រប់​គ្នា​នៅ​វ័យ​នេះ​មិន​គួរ​ប្រញាប់​រើស​គូ​ស្រករ​ឡើយ ព្រោះ​លក្ខខណ្ឌ​សម្រាប់​មនុស្ស​ដែល​យើង​ស្រឡាញ់​អាច​ប្រែប្រួល​ជានិច្ច។ តារា​វ័យ២៧ឆ្នាំ​រូប​នេះ បាន​ប្រាប់​បទពិសោធន៍​ផ្ទាល់​ខ្លួន​ថា កាល​ពី​មុន​រូប​សម្រស់​គឺ​ជា​ចំណុច​មួយ​សំខាន់​សម្រាប់​គេ តែ​ឥលូវ​មនុស្ស​ស្រី​ដែល​គេ​ស្រឡាញ់​មិន​ចាំបាច់​​មាន​សម្រស់​ស្រស់​ស្អាត​ទេ ប៉ុន្តែ​គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​ចរិយា​សម្បត្តិ​ត្រឹម​ត្រូវ​គួរ​ឲ្យ​ស្រឡាញ់។

 

 

៤. ប្រគល់​ក្ដី​ស្រឡាញ់​ដល់​អ្នក​ជុំវិញ​ខ្លួន​ឲ្យ​ច្រើន​ៗ

 

"ត្បិត​តែ​ជីវិត​ជា​តារា​មើល​ទៅ​ស៊ីវិល័យ ហ៊ឺហា ប៉ុន្តែ​​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ឯកា​រក​ស្មាន​មិន​ត្រូវ"។ Lee Min-ho និយាយ។ ភាព​ខុស​គ្នា​រវាង​ពេល​វេលា​ដែល​រូប​គេ​ត្រូវ​មនុស្ស​ចោមរោម​ក្នុង​ជីវិត​សិល្បៈ និង​​​ពេល​ដែល​គេ​មាន​ទុក្ខ​លំបាក​ក្នុង​ជីវិត​ឯកជន ធ្វើ​ឲ្យ​គេ​ដឹង​ថា​នៅ​ពេល​ទទួល​បាន​ក្ដី​ស្រឡាញ់​ច្រើន​ពី​អ្នក​ដទៃ យើង​ក៏​ត្រូវ​តប​ស្នង​ក្ដី​ស្រឡាញ់​ឲ្យ​គេ​វិញ​ច្រើន​ដែរ។  

Lee Min Ho និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅ​ពេល​ទទួល​បាន​ក្ដី​ស្រលាញ់ ហើយ​នៅ​ពេល​ប្រគល់​ក្ដី​ស្រឡាញ់​ឲ្យ​អ្នក​ដទៃ​ក៏​ដូច្នោះ​ដែរ"។

 

៥. គិត​អ្វី​ឲ្យ​ធំ​ៗ

 

“សៀវភៅ​ល្អ​ៗ​តែងតែ​មាន​អ្នក​អាន​ច្រើន ហើយ​សៀវភៅ​ខ្លះ​អាច​មាន​អ្នក​អាន​ត​ៗ​គ្នា​រាប់​សិប​ឆ្នាំ។ ដូច្នេះ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​ខ្លួន​ឯង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​​បាន​យូរ​ដូច​សៀវភៅ​ទាំង​នោះ​ដែរ"។ នេះ​ជា​សម្ដី​របស់ Lee Min Ho ដែល​បង្ហាញ​ពី​មហិច្ឆតា​ធំ​មួយ​របស់​គេ។ ការ​គិត​អ្វី​មួយ​ឲ្យ​ធំ​ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​តស៊ូ​កាន់​តែ​ខ្លាំង ហើយ​សមិទ្ធផល​ដែល​អ្នក​សម្រេច​បាន​ក៏​នឹង​ធំ​តាម​នោះ​ដែរ ៕

 

ចុចអាន៖Lee Min Ho ត្រៀម​ចេញ​រឿង​ថ្មី​ឲ្យ​ល្បី​ម្ដង​ទៀត

 
 

ចុច​អាន៖ចង់​មើល​មុខ Lee Min Ho មិន​ទាន់​កែ​អត់?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dramafever

អត្ថបទថ្មី