អត្ថន័យ​នៃ​ឈ្មោះ​កូន​ស្រី Cute របស់ សារ៉ាយ សក្ខណា ពិត​មិន​ធម្មតា!

  • 2015-03-12 17:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត សារ៉ាយ សក្ខណា យល់​ព្រម​ឆ្លើយ​ប្រាប់ Sabay ពី​សហរដ្ឋអាមេរិក​មក​ជុំវិញ​អត្ថន័យ​នៃ​ឈ្មោះ​របស់​កូន​ស្រី​របស់​ខ្លួន Mataysia Keo។

 

តាម​រយៈ​សារ​អេឡិចត្រូនិច សារ៉ាយ សក្ខណា អតីត​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ប្រាប់​ថា ឈ្មោះ​របស់​កូន​ស្រី​នាង Mataysia ប្រែ​មក​ថា "កាដូ​ទេវតា​ប្រទាន"។ ឈ្មោះ​នេះ គឺ​ស្វាមី​របស់​នាង កែវ ប៊ុន​មេត្រី ជា​អ្នក​ស្វែង​រក​តាម​រយៈ​វចនានុក្រម និង​ដាក់​ឈ្មោះ​ឲ្យ​កូន​ស្រី​ដោយ​ផ្ទាល់​។ ក្រោយ​ពី​រក​យ៉ាង​ផ្ចិតផ្ចង់ ទី​បំផុត​ក៏​រក​បាន​ឈ្មោះ Mataysia Keo នេះ។

 

 

"តាម​ពិត​ទៅ ឈ្មោះ​ពីរោះ​ៗ​មាន​ច្រើន ប៉ុន្តែ​សុទ្ធ​តែ​មាន​គេ​ដាក់​ច្រើន​ហើយ តែ Mataysia នេះ​ថ្មី គេ​អត់​មាន អីចឹង​ហើយ​បាន​ពួក​ខ្ញុំ​ដាក់​ឲ្យ​ប្លែក​គេ​អីចឹង​ទៅ ផ្សំ​នឹង​អត្ថន័យ​ល្អ​ផង"។ អតីត​តារា​ស្រី​រូប​នេះ បន្ថែម។

 

យ៉ាង​ណា​ក៏​ដោយ តាម​ការ​បញ្ជាក់​របស់ អតីត​ម្ចាស់​ពាន​អាណាចក្រ​តារា​ឆ្នាំ​ទី​១​រូប​នេះ ដំបូង​ឡើយ​ឈ្មោះ​ដែល​រក​បាន គឺ Mataya តែ​ស្វាមី​នាង​បាន​ប្ដូរ​វិញ​មក​ជា Mataysia វិញ​តាម​ការ​យល់​សប្ដិ​ដែល​មាន​ន័យ​ថា "កាដូ​ទេវតា​ប្រទាន" នេះ។

 

 

 

រូប​ភាព៖ ផ្ដល់​ដោយ សក្ខណា

 

សារ៉ាយ សក្ខណា ទើប​តែ​សម្រាល​បាន​កូន​ស្រី​ដ៏​ស្អាត​ម្នាក់​កាល​ពី​វេលា​ម៉ោង​៥​:៣០​នាទី​ ល្ងាច​ ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មីនា​កន្លង​ទៅ​នេះ​នៅ​សហរដ្ឋអាមេរិក ជា​ទី​ដែល​នាង និង​ស្វាមី​កំពុង​ជ្រក​កោន។ ក្រោយ​ប្រសូត សក្ខណា ប្រាប់​ថា មិត្តភ័ក្ដិ និង​ប្រិយមិត្ត​មួយ​ចំនួន​ធំ​ប្រាប់​ថា កូន​ស្រី Mataysia Keo របស់​នាង មាន​មុខ​មាត់​កាត់​មក​រក​នាង​ច្រើន។

 

“ភាគ​ច្រើន​គេ​ថា​អីចឹង​មែន​បង គឺ​មុខ​ដូច​ខ្ញុំ ហើយ​តាម​ខ្ញុំ​មើល​ទៅ​ដូច​ខ្លាំង​មែន​ទែន គឺ​ច្រមុះ...ច្រមុះ​ធំ​ដូច​ខ្ញុំ"។ សក្ខណា ថ្លែង​។

 

អត្ថបទ៖ ដឹង​អត់​ថា កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​សារ៉ាយ​ សក្ខណា​ឈ្មោះ​អ្វី?

 

អត្ថបទ៖ សេដ្ឋី​ផ្នែក​សារ​គមនាគមន៍ គិត ម៉េង ព្រមាន​លើ​អ្នក​បង្កើត​គណនី​ Facebook ក្លែងក្លាយ

 

ចុះ​ប្រិយមិត្ត​វិញ ថា Mataysia Keo មុខ​ដូច​អ្នក​ណា?

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី