សេដ្ឋី​ផ្នែក​សារ​គមនាគមន៍ គិត ម៉េង ព្រមាន​លើ​អ្នក​បង្កើត​គណនី​ Facebook ក្លែងក្លាយ

  • 2015-03-12 00:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋី​ផ្នែក​សារ​គមនាគមន៍​ គិត ម៉េង បាន​ព្រមាន​ចំពោះ​អ្នក​បង្កើត​​គណនី Facebook និង Page ក្លែងក្លាយ​ ដែល​បាន​យក​ឈ្មោះ​របស់​ អ្នក​ឧកញ៉ា និង ស្រីតូច ចំណាន មក​ប្រើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី លោក ហ៊ុយ វណ្ណៈ អគ្គ​នាយក​រង​ស្ថានីយ​ទូរទស្សន៍ CNC ប្រាប់​ Sabay នៅ​រសៀល​ថ្ងៃ​នេះ។   ការ​បង្កើត​គណនី Facebook និង Page ក្លែងក្លាយ​ ដោយ​យក​ឈ្មោះ​របស់​ អ្នក​ឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន ដែល​ជា​អនាគត​ភរិយា​ពេញ​ច្បាប់ ជាហូរហែ​មួយ​រយៈ​ចុងក្រោយ​នេះ គឺ​កើត​មាន​ឡើង​បន្ទាប់​ពី ​គម្រោង​អាពាហ៍ពិពាហ៍​អ្នក​ឧកញ៉ា​ ត្រូវ​​បាន​ទម្លាយ​ចេញ​ដោយ​សាមីខ្លួន​កូន​ក្រមុំ​ អតីត​តារា​ចម្រៀង និង ​ជាពិធី​ការិនី​ ស្រីតូច ចំណាន កាល​ពី​សប្ដាហ៍​មុន។ លោក ហ៊ុយ វណ្ណៈ និយាយ។   លោក ហ៊ុយ វណ្ណៈ បាន​និយាយ​ទៀត​ថា អ្នក​ឧកញ៉ា គិត ម៉េង ធ្លាប់​បាន​ប្រទះ​ឃើញ​ គណនី​ Facebook ក្លែងក្លាយ​ជាច្រើន ប៉ុន្តែ អ្នក​ឧកញ៉ា​ធ្លាប់​ប្រាប់​ថា ពួកគេ​នឹង​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង​ ចំពោះ​មុខ​ច្បាប់ រាល់​ការ​បង្កើត​គណនី​ក្លែងក្លាយ​ ហើយ​ប្រើប្រាស់​​ណាមួយ​មិន​ត្រឹមត្រូវ។   “ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា អ្នក​ឧកញ៉ា​គ្មាន​ពេល​វេលា​ឯណា​នឹង​ទៅ​​លេង Facebook នោះ​ទេ មួយថ្ងៃ​ៗ គាត់​រវល់​ណាស់ ហើយ​គាត់​គ្មាន​ទេ​ Facebook ដូច្នេះ រាល់​គណនី​ ដែល​ប្រើប្រាស់​ឈ្មោះ​របស់​គាត់​គឺ​ក្លែងក្លាយ។ ឯ Page កូន​ក្រមុំ​​អ្នក​ឧកញ៉ា​គិតម៉េង​ គឺ​អត់​មាន​ដែរ តែ​មាន​តែ​គណនី​មួយ​គត់​គឺ MC Chamnan  (https://www.facebook.com/mc.chamnan?fref=ts)”។ លោក ហ៊ុយ វណ្ណ ប្រាប់​​ឲ្យ​ដឹង៕

 

Page ក្លែងក្លាយ​ ទើប​បង្កើត​​​​ ដែល​​មាន​អ្នក​ Like ជាង​ ៦ ពាន់

 
 

គណនី​ Facebook ដែល​អះអាង​ថា ក្លែងក្លាយ​ដោយ​ប្រើប្រាស់​​ឈ្មោះ​ អ្នក​ឧកញ៉ា គិត ម៉េង

 

 

លោក ហ៊ុយ វណ្ណៈ បញ្ជាក់​ថា គណនី MC Chamnan ទើប​ជា​គណនី​ពិត​របស់​​កូនក្រមុំ​អ្នក​ឧកញ៉ា

   

មង្គលការ​​សេដ្ឋី​ខ្មែរ ​គិត ម៉េ​ង​ ​អ្នក​កំដរ​​​សុទ្ធ​តែ​​​ឧកញ៉ា-​ជំទាវ-​ឈុត​កូន​ក្រមុំ​១៤ម៉ូដ​ ថ្មី​ទាំង​អស់

ចេញ​ធៀបការ ស្រីតូច ចំណាន ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ​ហើយ!

អ្នក​ឧកញ៉ា​ គិត​ ម៉េង ត្រៀម​សម្ពោធ​​វិទ្យុ​ចុងឆ្នាំនេះ

   

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី