​មង្គលការ​​សេដ្ឋី​ខ្មែរ ​គិត ម៉េ​ង​ ​អ្នក​កំដរ​​​សុទ្ធ​តែ​​​ឧកញ៉ា-​ជំទាវ-​ឈុត​កូន​ក្រមុំ​១៤ម៉ូដ​ ថ្មី​ទាំង​អស់

  • 2015-03-11 12:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-អ្នក​ច្រៀង​កាត់សក់​មិនមែន​អ្នក​កំប្លែង​ទូរទស្សន៍ -សិល្បករ​ជា​មិត្ត​មិន​ត្រូវ​បាន​អញ្ជើញ -នាយកដ្ឋាន​អង្គរក្ស​ និង ​ប៉ូលិស​ក្រុង​ដាក់​កម្លាំង​ការពារ - ​ឈុត​ទំាង​ ១៤ ​របស់​កូន​ក្រមុំ​កាត់​ថ្មី​ទំាងអស់​ដោយ​ជាង​មក​ពី​ក្រៅ​ប្រទេស -អ្នក​កំដរ​សុទ្ធតែ​ជា​ឧកញ៉ា និង ជំទាវ -ពិធី​លៀង​សាយភោជន៍​ទទួល​ភ្ញៀវ​ជាង ៣ ពាន់ នាក់ -សិរីមង្គល​ទទួល​បន្ទុក​ពិធីការ -សរុប​គម្រោង​ថវិកា​ជាង​មួយ​លាន​ដុល្លារ​អាមេរិក។

 

 

គម្រោង​អាពាហ៍ពិពាហ៍​អ្នកឧកញ៉ា គិត ម៉េង បាន​ត្រូវ​ទម្លាយ​ចេញ​ដោយ​សាមីខ្លួន​កូន​ក្រមុំ​អតីត​តារា​ចម្រៀង និង ​ជាពិធីការិនី​ ស្រីតូច ចំណាន កាល​ពី​សប្តាហ៍មុន​ដែល​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ខ្សឹបខ្សៀវ​ក្នុង​ចំណោម​អ្នក​សិល្បៈ ដោយសារ​ថា​ គ្មាន​មិត្ត​រួម​អាជីព​ណា​​​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ចូលរួម​នោះ​ឡើយ។

 

សិល្បករ​ជា​មិត្ត​មិន​ត្រូវ​បាន​អញ្ជើញ

 

អ្នក​សិល្បៈ​បី​បួន​រូប​ដែល​ ​Sabay ធ្វើការ​សាកសួរ បាន​និយាយ​ប្រាប់​ថា​ ពួកគេ​រំភើប​អបអរ​និង​ដំណឹង​នេះ​ ប៉ុន្តែ​អះអាង​ថា មិន​បាន​ទទួល​ការ​អញ្ជើញ​ទេ។

 

នាយកដ្ឋាន​អង្គរក្ស​ និង ​ប៉ូលិស​ក្រុង​ដាក់​កម្លាំង​ការពារ

 

ប៉ូលិស​ក្រុង និង កង​អង្គរក្ស​ចាត់​វិធានការណ៍​ការពារ​ដោយសារ​ប្រមុខរដ្ឋាភិបាល អ្នកនយោបាយ អ្នក​មុខ​អ្នកការ​ផ្នែក​ធុរកិច្ច​ត្រូវ​បាន​អញ្ចើញ​ចូលរួម​តាំង​ពី​ព្រឹក​ព្រហាម​ថ្ងៃទី ២០​ ខែ មិនា កម្លាំង​សន្តិសុខ​សម្រាប់​រក្សា​សណ្ដាប់​ធ្នាប់​ត្រូវ​បាន​គេ​ឃើញ​ឡើង​ចុះ​ជួប​ប្រជុំ​គ្នា​នៅ​គេហដ្ឋាន​អ្នកឧកញ៉ា​ គិតម៉េង សង្កាត់​ទួល​ទំពូង។ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ផ្លូវ​ច្រើន​ខ្សែ​នៅ​តំបន់​នោះ​នឹង​ត្រូវ​ផ្អាក​ចរាចរណ៍​​តំាំង​ពី​ល្ងាច​ថ្ងៃទី ១៩។

 

សិរី​មង្គល​ទទួល​បន្ទុក​ពិធីការ

 

ក្រុមហ៊ុន​ពិធីការ​ សិរីមង្គល ​​នឹង​ទទួលបន្ទុក​រៀបចំ​មួយ​ចំណែក​លើ​ផ្នែក​បដិសណ្ឋារកិច្ច​បែប​ប្រពៃណី​ រីឯ ពេលយប់​មាន​ការ​ចូលរួម​រៀប​ចំ​ពី​ក្រុមហ៊ុន​ពិធីការ​ជួល​មក​ពី​ប្រទេស​ថៃ។

 

សូម្បីតែ​ការ​ផាត់​មុខ​កូន​ក្រមុំ​ត្រូវ​បាន​អញ្ជើញ​មក​ពី​ប្រទេស​ថៃ​ដោយ​កាលពីថ្ងៃសុក្រ​កន្លងទៅ​កូន​ក្រមុំ​ត្រូវ​បាន​គេ​ឃើញ​ទៅ​ដល់​ក្រុង​បាងកក​តាម​ជើង​យន្តហោះ​ PG932 ​បាងកក អែរវេស៍ ដើម្បី​ទៅ​សាក​ការ​តុបតែង​មុខ។ ប្រភព​អះអាង​ថា ហាង​សុជាតិ គឺ​អ្នកស្រី​គង់ កុល្លីន​ដែល​ជា​ជាង​ធ្វើ​សក់​ប្រចាំ​របស់​​កូនក្រមុំ​នឹង​ចូលរួម​តុបតែង​សក់​ក្នុង​ថ្ងៃ​ពិសេស​សម្រាប់​នាង​ផងដែរ​។

 

សំលៀកបំពាក់​ទំាង​ ១៤ ​ឈុត​សម្រាប់​ពិធី​ទំាង​ព្រឹក​ និង ល្ងាច​កុម្ម៉ង់​កាត់​ពី​ហាង​ល្បី​មួយ​នៅ​បាងកក លើកលែង​តែ​ឈុត​កាត់​នំ ដែល​កុម្ម៉ង់​ពី​សិង្ហបុរី។

 

 

 

ព័ត៌មាន​ដែល​ផ្សាយ​មិន​ពិត​កន្លងមក

 

១/ប្រភព​អះអាង​ថា តម្លៃ​ឈុត​កាត់​នំ​ និង ឈុត​អាពាហ៍ពិពាហ៍​ទំាងអស់ ក៏​មិនទាន់​ស្មើរ​នឹង​ ៥​ ម៉ឺន​ដុល្លារ​នៅ​ឡើយ ចំណែក​ការផ្សាយ​ថា តម្លៃ​រ៉ូប​កាត់​នំ​​ដល់​ទៅ ១០ ម៉ឺន​ដុល្លារ​​គឺ​ជា​ការ​​បំប៉ោង​​តួលេខ​​ទាញ​ការចាប់អារម្មណ៍​និង​​វិភាគ។

 

២/ចចាមអារ៉ាម​ថា អ្នកកំប្លែង​ CTN ដែល​នឹង​ចូលរួម​ច្រៀង​កាត់សក់​ត្រូវ​បាន​បដិសេធ។ ប្រភព​អះអាង​ថា អ្នក​មុខ​អ្នកការ​ចូលរួម​កាត់​សក់​ច្រើន ​ចំណែក​អ្នក​ច្រៀង​បុរាណ​និង​កាត់សក់ ជា​អ្នក​អាជីព​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

 

៣/គ្មាន​សិល្បការិនី​ចូលរួម​កំដរ​កូន​ក្រមុំ​ដូច​ការ​លើកឡើង​នោះ​ឡើយ។ ​អ្នក​កំដរ​ទាំង​សងខាង​សុទ្ធតែ​ជា​ឧកញ៉ា​ និង ជំទាវ​ដែល​រៀបការ​រួច​ទៅ​ហើយ៕

សូមចុចអាន​អត្ថបទ៖ ចេញ​ធៀបការ ស្រីតូច ចំណាន ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ​ហើយ!

សូមចុចអាន​អត្ថបទ៖ ទិនហ្វី ត្រូវ​តារា​ស្រី​រូប​ស្អាត​ សរសើរ​មិន​ដាច់​ពី​មាត់

សូមចុចអាន​អត្ថបទ៖ ប៉ែន ចំរ៉ុង ចង់​បាន​ប្រពន្ធ​ឆ្លាត ហើយ​មាន ប៉ុន្តែ…