មនុស្សប្រភេទណាមិនគួរធ្វើ Friend ក្នុង Facebook?
- 2015-03-12 22:19:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រភេទណាមិនគួរធ្វើ Friend ក្នុង Facebook?
ចន្លោះមិនឃើញ
Facebook គឺជាគេហទំព័របណ្ដាញសង្គមដ៏មានប្រជាប្រិយភាព និង មានអ្នកប្រើប្រាស់រាប់លាននាក់ជារៀងរាល់ថ្ងៃ។ អ្នកប្រើប្រាស់អាចបង្កើតទំនាក់ទំនងជាមួយគ្នា និង ចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមកបានដោយសេរី និង យ៉ាងទូលំទូលាយ។ ថ្វីត្បិតតែការរាប់អានមិត្តនៅលើបណ្ដាញសង្គមនេះ វាមានភាពងាយស្រួល ប៉ុន្តែវាផ្ដល់ប៉ះពាល់ និង រំខានមួយចំនួនដល់យើងដោយមិនដឹងខ្លួនដែរ។ ដូច្នេះមានមនុស្សប្រភេទណាខ្លះ មិនគួរបង្កើត Friend នៅលើ Facebook?
១. អ្នកមិនធ្លាប់ស្គាល់សោះ
មានអ្នកប្រើប្រាស់ជាច្រើនបានយក Facebook ប្រើក្នុងគោលបំណងមិនល្អដូចជាលួចយកគណនីរបស់អ្នកប្រើប្រាស់ផ្សេងទៀតទៅប្រព្រឹត្តអំពើរមិនល្អណាមួយ ដូច្នេះមុននឹង Add Friend គួរជៀសវាងមនុស្សដែលមិនស្គាល់ច្បាស់លាស់។
២. មនុស្សចូលចិត្ត Add Friend មិនរើសមុខ
មួយទៀត វាមិនមែនជារឿងល្អប៉ុន្មាននោះទេក្នុងការមាន Friend ណាដែលចូលចិត្ត Add Friend គ្រប់ប្រភេទមិនថាស្គាល់ ឬ មិនស្គាល់ ព្រោះវាអាចជាឱកាសសម្រាប់អ្នកប្រើប្រាស់ដែលមានគោលបំណងមិនល្អណាមួយ ចូលមើលព័ត៌មានសម្ងាត់របស់អ្នកតាមរយៈ Friend របស់អ្នកបាន។
៣. សង្សារចាស់
វាក៏ជារឿងមិនល្អមួយដែរ ដែលវាអាចធ្វើឲ្យអ្នកអាចបាត់បង់អ្នកថ្មីដោយសារតែមាន Friend ជាអតីតសង្សារចាស់ ព្រោះពួកគេប្រហែលជានៅតាមរំខានដោយបង្ហោះរូប, Comment ឬ រឿងដែលអ្នកមិនចង់ឲ្យអ្នកថ្មីឃើញ។
៤. មាន Friend ជាចៅហ្វាយនាយ
ពេលបង្ហោះព័ត៌មាន, រូបភាព ឬ សារអ្វីមួយនៅលើ Facebook នោះអ្នកពិតជាចង់ឲ្យរាល់មិត្តភ័ក្ដទាំងអស់បានឃើញ។ ប៉ុន្តែបើអ្នកមានមិត្តភ័ក្ដជាចៅហ្វាយនាយ ហើយអ្នកបានបង្ហោះសារអ្វីមួយខុសឆ្គង កំហុស មិនសមរម្យ ឬ បះពាល់ដល់ក្រុមហ៊ុនជាដើម នោះអ្នកប្រហែលជាអាចត្រូវបានបញ្ឃប់ពីការងារ។
៥. មនុស្សដែលចូលចិត្តផ្សព្វផ្សាយគ្រប់ផលិតផល
មិត្តភ័ក្ដមួយប្រភេទទៀតដែលមិនគួរមាននៅក្នុង Facebook Friend នោះគឺអ្នកដែលចូលចិត្តបង្ហោះតែការផ្សព្វផ្សាយពីផលិតផល ឬ ពាណិជ្ជកម្មស្ទើរតែគ្រប់ពេល ព្រោះអ្នកពិតជាមិនចង់ចំណាយពេលមើលតែព័ត៌មានទាំងនោះរាល់ពេលដែលអ្នកបើក Facebook ម្ដងៗនោះទេ និង មិនចង់ខាតពេលក្នុងការតាមដានព័ត៌មានសំខាន់ៗទាន់ហេតុការណ៍ជាច្រើនផ្សេងទៀត៕
អានបន្ត៖ គន្លឹះងាយៗអាចដឹងបានថាគណនី Facebook មួយណាក្លែងក្លាយ
ប្រែសម្រួល៖ សំនៀង ប្រភព៖ huffingtonpost