គន្លឹះ​ងាយ​ៗ​អាច​ដឹង​បាន​ថា​គណនី​ Facebook ​មួយ​ណា​ក្លែង​ក្លាយ​

  • 2015-02-11 17:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Fake Facebook Account ឬ ​គណនី Facebook ​ក្លែង​ក្លាយ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​​ផ្សេង​ៗ​ដូច​ជា​ផ្សព្វផ្សាយ​អ្វី​មួយ ជួន​កាល​ក្នុង​គោល​បំណង ​Hack​ ទិន្នន័យ​ ឬ​​​ក្នុង​គោល​បំណង​ផ្សេង​ៗ​​​ទៀត​។ ​​អ្នក​​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​គណនី​ទាំង​​នោះ ​ព្រោះ​វា​អាច​ជា​ការ​​រំខាន​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​អាច​អោយ​អ្នក​ជួប​ហានិភ័យ​ណា​មួយ ​ដូច​ជា​បាត់​បង់​គណនី​ដ៏​សំខាន់​របស់​អ្នក​ ឬ គណនី​របស់​អ្នក​អាច​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ទង្វើ​ខុស​ច្បាប់​ណា​មួយ​ក៏​មាន​ដែរ។ ​ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​គន្លឹះ​ខ្លះ​ ដែល​អាច​អោយ​អ្នក​ដឹង​បាន​ថា​គណនី​​​ណា​​ជា​គណនី​ក្លែង​ក្លាយ​។​

 

ប្រសិន​បើ​អ្នក​សង្ស័យ​ទៅ​គណនី​ណា​មួយ ​អ្នក​អាច​​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​៖ ​ ១) ពិនិត្យ​ Profile Picture ៖

 

​រឿង​ដំបូង​ដែល​ត្រូវ​ពិនិត្យ​នោះ​គឺ​មើល​ Profile Picture។ ​ប្រសិន​បើ​អ្នក​មាន​ការ​សង្ស័យ​ថា​មាន​Profile ណា​មួយ​ជា​​Profile ក្លែង​​ក្លាយ​ ( Fake Profile ) ​​​អ្នក​គួរ​ពិនិត្យ​មើល​បាន​ដោយ​ប្រើ​​ Reverse Image Search ​ព្រោះ​វា​អាច​ជួយ​អោយ​អ្នក​ស្វែង​រក​រូប​ភាព​ស្រដៀង​គ្នា​បាន​នៅ​លើ​ Web ​​។​​ ដើម្បី​ដំណើរ​ការ​វា​ដំបូង​ដោនឡូត​ Profile Picture ​របស់​ account ​ដែល​អ្នក​សង្ស័យ​ ឬ ក៏​ Copy image location របស់​ពួក​គេ។​

 

 

ហើយ​ចូល​ទៅ​កាន់  ​ Google images ​ រួច​ចុច​លើ​សញ្ញា​កាមេរ៉ា​​ដើម្បី​ស្វែង​រក​រូបភាព​ ហើយ​ paste image url ឬ​ក៏​ upload image ចូល ​ហើយ​ចុច​ ប៊ូតុង​ Search នោះ​ Google នឹង​ស្វែង​រក​និង​បង្ហាញ​​លទ្ធផល​ដែល​មាន​​​។

 

 

បន្ទាប់​ពី​បាន​​បង្ហាញ​​លទ្ធផល​រូប​ភាព ​នោះ​អ្នក​អាច​បញ្ជាក់​បាន​​ថា​វា​ជា​រូប​ភាព​ពិត​ប្រាកដ​ឬ​ក៏​រូប​ភាព​យក​ចេញ​ពី​ Web ​មក​ធ្វើ​ជា​ Profile Picture។ ​​បើ​រូប​ភាព​ពិត ​គឺ​មិន​សូវ​ជា​មាន​លទ្ធផល​ Link ច្រើន​នោះ​ទេ​ តែ​បើ​រូប​ភាព​ដែល​យក​មក​ពី​ Web គឺ​មាន ​Link បង្ហាញ​ច្រើន​។ ដូច្នេះ​វា​ក៏​អាច​ជា​ចំណុច​មួយ​អោយ​បញ្ជាក់​បាន​ខ្លះ​ដែរ​ថា​វា​ជា​ Fake Profile ។

 

 

​២) ​ពិនិត្យ​មើល​ T​imeline ៖

 

​@ រាល់​ Facebook Timeline ​របស់​គណនី​​​ Facebook ​ជា​ធម្មតា​តែង​តែ​បង្ហាញ​ព័ត៌មាន​​ទាក់​ទង​នឹង​​ Profile របស់​គេ​។ ​ដោយ​ឡែក​ចំពោះ​ Fake Profiles ​វិញ​​ភាគ​​ច្រើន​មិន​សូវ​ជា​មាន​​ព័ត៌មាន​​​ច្រើន​នោះ​ទេ​។ ​

 

@ បន្ថែម​ទៅ​ទៀត​នោះ​គឺ​​នៅ​ក្នុង​ Tab "Photo" របស់​ Fake Profile ​​មិន​សូវ​ជា​មាន​រូប​ភាព​ ឬ​ក៏​មាន​តែ​​មួយ​ឬ​ក៏​ពីរ​រូប​ភាព​តែ​ប៉ុណ្ណោះ​​ ។ ​@ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ Timelime របស់​គណនី​ Fake Profile ភាគ​ច្រើន​គឺ​មិន​សូវ​ជា​បាន​ Update Status ឬ ក៏​គ្មាន​តែ​ម្ដង។​ ​ ហើយ​​នៅ​ក្នុង​ ​Tab “About” ក្នុង​ Profile របស់​ពួក​គេ​ ​​មិន​មាន​ព័ត៌មាន​​​​ជាក់​លាក់​អ្វី​នោះ​ទេ​ វា​ក៏​អាច​បញ្ជាក់​បាន​ដែរ​ថា​វា​ជា​ Fake Profile ដែរ។

 

៣) ​ពិនិត្យ​មើល​ Date of Birth ៖

 

​@ ថ្វី​ត្បិត​តែ​មើល​ទៅ​​ហាក់​ដូច​ជា​កំប្លែង​បន្តិច​មែន ​ប៉ុន្តែ​​អ្នក​បង្កើត​ Fake Profile ភាគ​ច្រើន​តែង​តែ​ដាក់​កាល​បរិច្ឆេទ​កំណើត​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី​​១ ខែ​មករា ព្រោះ​ពួក​គេ​មិន​សូវ​ជា​ខ្វល់​​ច្រើន​ទេ ​​គឺ​គ្រាន់​តែ​ដាក់​អោយ​តែ​បាន​តែ​ប៉ុណ្ណោះ​​​។

 

៤) ​រូប​ភាព​ Profile ជា​មនុស្ស​ស្រី​ ៖

 

@ Fake profiles ​ភាគ​ច្រើន​តែង​តែ​​​បង្កើត​ឡើង​ដោយ​មាន​ភេទ​ជា​ស្រី " Female ”​ ជា​មួយ​នឹង​​រូប​ Profile ជា​ស្រី​ស្អាត​​សិចស៊ី​ ឬ រូប​តារា​ល្បី និង បង្ហាញ​លេខ​ទំនាក់​ទំនង​ជា​សាធារណៈ "Public” ​ដើម្បី​អោយ​មាន​ ​ចាប់​អារម្មណ៍​​អ្នក​លេង​ Facebook ​ជា​ពិសេស​គឺ​មនុស្ស​ប្រុស​ ព្រោះ​​ពួក​គេ​ងាយ​នឹង​​ទទួល​បាន ​Friend Request ច្រើន។

 

@ ​ក្នុង​នោះ​ដែរ​ ប្រសិន​បើ​ Profile ដែល​មាន​រូប​ស្រី​ស្អាត​នោះ​​​​មាន​ Friends ​​និង​ ​Followers​ ច្រើន ​​វា​ក៏​អាច​បង្ហាញ​បាន​ដែរ​ថា​វា​ជា​​ Fake Profile ​ដែរ។

 

​សង្ឃឹម​ថា​រាល់​វិធី​មួយ​ចំនួន​ខាង​លើ​នេះ​ នឹង​អាច​ជា​ចំណេះ​ដឹង​ខ្លះ​ៗ​ទៅ​ដល់​​ប្រិយមិត្ត​ ​​ដើម្បី​បញ្ជាក់​បាន​​​ដឹង​ថា​មួយ​ណា​ជា ​​Fake Facebook Account ​៕

 

អាន​បន្ត៖  គន្លឹះ​​ងាយ​ៗ​​បាន​គណនី​ Facebook មក​វិញ​ ករណី​ភ្លេច​លេខ​សម្ងាត់

អាន​បន្ត៖  គន្លឹះ​ដ៏​ឆ្លាតវៃ​សម្រាប់​អ្នក​លេង​​Facebook​ ​កុំ​អោយ​​គេ​ខឹង

អាន​បន្ត៖ ពី​ពេល​នេះ​ទៅ​ មនុស្ស​សំខាន់ៗ​​បង្ហោះ​អ្វី​លើ​ Facebook ​ក៏​អ្នក​ដឹង​ទាំង​អស់​

 

ដោយ​៖ សំនៀង ប្រភព៖ alltechwave