គ្រាន់​តែ​ប្រើ​ក្រដាស អាច​គាស់​គម្រប​ដប​ងាយៗ

  • 2015-03-13 18:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​អាច​មាន​កង្វល់ រឿង​ខ្វះ​ប្រដាប់​គាស់​ដប​ស្រាបៀ ឬ​ភេសជ្ជៈ​ផ្សេងៗ ហើយ​មិន​ដឹង​គួរ​រក​វិធី​គាស់​បែប​ណា។ យ៉ាង​ណា​មិញ ធ្លាប់​មាន​ការ​គាស់​ដប​ដោយ​ប្រើ​ឧបករណ៍​រឹង​មួយ​ចំនួន​ដូច​ជា ចង្កឹះ សោ ឬ​តុ​ជា​ដើម ប៉ុន្តែ​ពេល​នេះ​សូម្បី​តែ​ក្រដាស​ក៏​អាច​គាស់​បាន​ដែរ គ្រាន់​តែ​លោក​អ្នក​រកនឹក​មិន​ឃើញ​ប៉ុណ្ណោះ។

 

 

​​​​វីដេអូ​បង្ហោះ​ឡើង​ដោយ លោក Rhys Morgan បង្ហាញ​ពី​ការ​ប្រើ​ក្រដាស A4 ដើម្បី​គាស់​ដប​ស្រាបៀ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ មើល​ទៅ​វិធី​នេះ ដូច​ជា​ងាយ​ៗ​ទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ពុំ​បាន​នឹក​ឃើញ​ឡើយ។ ​

 

សេចក្ដី​រៀបរាប់​ដែល​ភ្ជាប់​ជាមួយ​វីដេអូ​នោះ បាន​បញ្ជាក់​ថា លោក​អ្នក​ត្រូវ​​បត់​ក្រដាស​ចំ​ពាក់​កណ្ដាល​តាម​បណ្ដោយ​​រហូត​ដល់​តូច​បំផុត។ បន្ទាប់​មក កាច់​ក្រដាស​វែង​នោះ​ជា​រាង​អក្សរ V និង​ដាក់​ឲ្យ​ចំ​គែម​គម្រប រួច​ប្រើ​កម្លាំង​ទប់​ជាមួយ​ដៃ​ដើម្បី​គាស់ ជា​ការ​ស្រេច៕

 

 

យ៉ាង​ម៉េច​ដែរ សាក​ល្បង​បាន​សម្រេច ឬ​អត់?

 

ចុចអាន៖ វិធី​សម្អាត​អាវ​ទ្រនាប់​ដោយ​មិន​ឲ្យ​ខូច​ទ្រង់ទ្រាយ

ចុចអាន៖ វិធី​ងាយៗ​​សាក​ថ្ម iPhone ចូល​លឿន​ជាង​ធម្មតា

 

ដោយ៖ គង់ វិសាល ប្រភព៖ Mirror