វិធីសម្អាតអាវទ្រនាប់ដោយមិនឲ្យខូចទ្រង់ទ្រាយ
- 2015-02-06 17:40:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសម្អាតអាវទ្រនាប់ដោយមិនឲ្យខូចទ្រង់ទ្រាយ
ចន្លោះមិនឃើញ
សុភាពនារីមួយចំនួន តែងមានកង្វល់នូវបញ្ហាមួយ នោះគឺការបោកសម្អាតអាវទ្រនាប់ ។ បញ្ហាទាំងនោះមានដូចជា ពេលបោកហើយខូចទ្រង់ទ្រាយអាវ ឬឆាប់រហែកជាដើម។ កុំបារម្ភអី Sabay នឹងបង្ហាញវិធីសម្អាតអាវទ្រនាប់ដោយមិនឲ្យខូចទ្រង់ទ្រាយ៖
១. បិទទំពក់មុននឹងបោកគក់
អាវទ្រនាប់ភាគច្រើនមានទំពក់ដូចគ្នាទាំងអស់ តែខុសគ្នាត្រង់ថាមានទំពក់មុខ ឬក្រោយ លើកលែងតែអាវទ្រនាប់កីឡាប៉ុណ្ណោះ។ ហេតុអ្វីបានជាត្រូវបិទទំពក់មុននឹងបោកគក? គឺដើម្បីកុំឲ្យយារ និងខូចទំហំខ្លួនរបស់អាវ។
២. កុំដាក់បោកជាមួយសម្លៀកបំពាក់ដទៃ
បើចង់ឲ្យរក្សារូបរាងអាវក្នុងឲ្យនៅដូចដើម ពេលសម្អាតគួរតែយកវាទៅបោកជាមួយក្រុមគ្នាវា។ ប្រសិនបើដាក់ត្រាំដើម្បីបោកវាជាមួយខោអាវដទៃនោះនឹងធ្វើឲ្យសម្លៀកបំពាក់ក្រុមផ្សេងសង្កត់សំប៉ែតប៉ុងជាមិនខាន។
៣. បោកដោយដៃ
សុភាពនារីមួយចំនួនមិនបានដឹងពីបញ្ហានេះទេក៏យកអាវក្នុងទៅបោកក្នុងម៉ាស៊ីន ទង្វើនេះអាចធ្វើឲ្យបាក់ឆ្អឹងអាវ និងខូចប៉ុងអាវ។
៤. បោកតាមពណ៌
ប្រសិនបើអ្នកសម្អាតវាត្រូវបែងចែកពណ៌ឲ្យដាច់ពីគ្នាវិធីនេះនឹងមិនធ្វើឲ្យអាវទ្រនាប់ឈ្លក់ពណ៌គ្នា។
៥. ត្រូវលាងឲ្យអស់សាប៊ូ
ពេលបោកនឹងទឹកសាប៊ូរួច ត្រូវលាងជម្រះជាមួយទឹកស្អាតឲ្យអស់ជាតិពពុះ។ ប្រសិនបើលាងមិនស្អាតសាប៊ូនឹងធ្វើឲ្យអាវឆាប់ពុកផុយ មួយវិញទៀតអាចរមាស់ពេលពាក់វា។
៦. កុំពួត
មនុស្សមួយចំនួនតែងតែធ្វើខុសរឿងដូចៗគ្នាមួយ គឺពេលបោកអាវក្នុងរួចពួត។ ធ្វើបែបនេះវាឆាប់ខូចទ្រង់ទ្រាយណាស់ ដូចនេះពេលលើកពីទឹកគួរតែមិនបាច់ពួតទេ ហើយយកវាទៅហាលតែម្ដង។
៧. កុំយកច្រាស់ដុស
ទោះបីជាទ្រនាប់ពាក់នៅខាងក្នុងក៏ដោយតែវាគ្មានក្អែល ឬប្រឡាក់អ្វីទេដូចនេះពេលបោកមិនត្រូវយកច្រាស់មកដុសទេ គ្រាន់តែប្រើដៃញីខ្លួនអាវទៅបានហើយ តែជៀសវាងមិនត្រូវញីប៉ុងជាដាច់ខាត៕
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖wikihow