លទ្ធផលចំណាយជាង ២ម៉ឺនដុល្លារវះកាត់ឲ្យដូច G-Dragon
- 2015-03-15 18:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលចំណាយជាង ២ម៉ឺនដុល្លារវះកាត់ឲ្យដូច G-Dragon
ចន្លោះមិនឃើញ
អ្នកយកព័ត៌មានប្រចាំកាសែតអាមេរិក GlobalPost មួយរូបឈ្មោះ Geoffrey Cain បានសម្រេចចិត្តមកវះកាត់ដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីឲ្យមានមុខមាត់ដូចតារាចម្រៀងកូរ៉េ G-Dragon ដោយចំណាយប្រាក់អស់ ២៦ ៧០០ដុល្លារ។
គេហទំព័រ Allkpop បានចុះផ្សាយកាលពីម្សិលមិញថា លោក Cain បានមកវះកាត់កែសម្ផស្សនៅមន្ទីរពេទ្យ Cinderella Plastic Surgery and Dental Clinic មានទីតាំងនៅសង្កាត់ Gangnam នៅទីក្រុងសេអ៊ូល។ ដើម្បីទទួលបានមុខមាត់ដូច សមាជិកក្រុម Big Bang Gragon អ្នកយកព័ត៌មានរូបនេះត្រូវឆ្លងកាត់ដំណាក់កាលផ្សេងៗ ដូចជាកែចិញ្ចើមឲ្យខ្ពស់ បូមខ្លាញ់ចេញពីផ្ទៃមុខ ចាក់សារធាតុ Botox ឲ្យមើលទៅក្មេង និងកែឆ្អឹងថ្គាម។
Dr. Chung ដែលជាវេជ្ជបណ្ឌិតវះកាត់កែសម្ផស្សបានឲ្យដឹងថា លទ្ធផលកែសម្ផស្សមិនអាចចេញភ្លាមៗឡើយ គឺត្រូវរង់ចាំរយៈពេល ៦ខែទៀត រហូតដល់មុខរបស់ Cain ឈប់ហើមទើបគេអាចមើលដឹង។
ខាងក្រោមនេះជាលទ្ធផលបឋមនៃការវះកាត់របស់អ្នកសរសេរព័ត៌មាន Geoffrey Cain៖