កូនស្រី​សង្សារ​ចាស់ ឈិន ឡុង ​ចង់​សម្លាប់​ខ្លួន​ព្រោះ​ម្តាយ

  • 2015-03-18 18:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elaine Ng ដែល​អះអាង​ថា​ខ្លួន​ជាអតីត​សង្សាររបស់​ ឈិន ឡុង បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក លើ​បណ្ដាញ​សារព័ត៌មាន ក្រោយ​តារា​ស្រី​រូប​នេះ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​កូនស្រី បូករួម​​ករណី​ផ្សេង​ទៀត។ បើ​ផ្អែក​​​តាម​គេហទំព័រ Asianpopnews ម្សិលមិញបាន​ឱ្យ​ដឹង​ថា កូនស្រី​របស់ Elaine ឈ្មោះ Etta Ng ធ្លាប់​គិត​ចង់​សម្លាប់​ខ្លួន។

 

 

ប្រភព​​ទុកចិត្ត​ដដែល​បញ្ជាក់​ថា ក្រោយ Etta Ng រាយការណ៍​រឿងរ៉ាវ​ដែល​ម្ដាយ​ផឹក​គ្រឿង​ស្រវឹង ជក់បារី និង​ធ្វើ​បាប​រាងកាយ​ខ្លួន​ដល់​​គ្រូ​បង្រៀន រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន (ចាប់​ម្ដាយ) ធ្វើ​ឱ្យ​ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​គិត​ថា ​បាន​ធ្វើ​ខុស​ចំពោះ​ម្ដាយ​។

 

ក្មេង​ស្រី​ស្ថិត​ក្នុង​វ័យ​សិក្សា​រូប​នេះ បញ្ជាក់​ប្រាប់​គ្រូ​របស់​នាង​ទៀត​ថា ពេល​ទៅ​រៀននាង​មិន​ត្រូវ​បាន​​មិត្តភ័ក្ដិ​​និយាយ​​រាប់​រក​ទេ។ ដោយសារ​មិន​អាច​ដោះស្រាយ បញ្ហា​​ស្មុគស្មាញ​ទាំងនេះ Etta Ng ធ្លាប់​គិត​ចង់​សម្លាប់​ខ្លួន​ម្ដង​ដែរ។

 

ក្មេង​ស្រី​ដែល ឈិន ឡុង មិន​ទទួល​ស្គាល់​ជា​កូន​បង្កើត​នេះ សង្ឃឹម​ថា​ប៉ូលិស​នឹង​អាច​កែប្រែ និងជួយ​ព្យាបាលជំងឺ​ញៀន​ស្រា ​របស់​ម្ដាយ​បាន។

 

ចំណែក​អ្នកស្រី Elaine ក៏​បាន​សុំទោស​ចំពោះ​កូនស្រី​ដែរ។ ក្នុង​បទ​សម្ភាសន៍​មួយ តារា​សម្ដែង​ជើងចាស់​បានសារភាព​ថា អ្នកស្រី​ផឹក​ស្រា​ ដើម្បី​ជួយ​ឱ្យ​គេង​លក់ ហើយ​សន្យា​ជាមួយ​កូន​ថា អ្នកស្រី​នឹង​ថែរក្សា​សុខភាព​ខ្លួន​ឯង។

 

មក​ដល់​ពេល​នេះ នាង​មិន​អាច​ទាក់ទង​កូនស្រី​បាន​នៅឡើយ​ទេ "នាង​មិន​លើក​ទូរសព្ទ ហើយ​ក៏​មិន​តប​សារ Whatsapp របស់​ខ្ញុំ​ដែរ។ ខ្ញុំ​ពិត​ជា​ខុស​ដែល​មិន​ផ្ដល់​សុវត្ថិភាព​ដល់​នាង។ នាង​បារម្ភ​ពី​សុខភាព​ខ្ញុំ។ ខ្ញុំ​ធុញថប់​ណាស់​នៅ​កន្លែង​ធ្វើការ។ នាង​ដឹង​ថា​ខ្ញុំ​ស្រលាញ់​នាង"។ ​

 

Etta Ng ប្រាប់​ថា ម្ដាយ​នាង​ផឹក​ស្រា ជក់បារី ស្ទើរ​រាល់​យប់ ហើយ​ពេល​ស្រវឹង​ម្ដាយ​តែង​ឃុំ​ខ្លួន​ឯង​ក្នុង​បន្ទប់​ទឹក និង​ស្រែក​យំ។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​ការ​វាយ​ធ្វើបាប​រាងកាយ​នាង​​ដែរ ពេល​ឈ្លោះ​ប្រកែក​គ្នា។

 

ទោះបីជា​យ៉ាងណាក្នុង​បទ​សម្ភាសន៍ ​ស្ត្រី​ជា​ម្ដាយ​​បាន​បដិសេធ និង​​វាយ​ដៃ​អ្នក​សម្ភាសន៍​ស្រាលៗរួច​និយាយ​​ថា "តើ​ការ​វាយ​អ៊ីចឹង​ឬ ថា​ជាការ​ធ្វើ​បាប? តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ?”។

 

ប្រភព​បាន​ឱ្យ​ដឹង​ថា Elaine មាន​កូន​ជាមួយ ឈិន ឡុង ក្នុង​ឆ្នាំ​១៩៩៩ ប៉ុន្តែ​តួឯករឿង "Dragon Blade " មិន​សប្បាយ​ចិត្ត និង​មិន​​ទទួលស្គាល់​ទេ។ ក្រោយ​មក​មាន​ការ​លេចឮ​មក​ថា ទោះបី​តារា​ជំនាញ​ហក់លោត​មិន​ពេញ​ចិត្ត តែ​លោក​បាន​ផ្ដល់​ប្រាក់ ៣០លាន​ដុល្លារ​ហុងកុង (ប្រហែល​ ៣,៨ ​លាន​ដុល្លារ) ​​​ពេល​​បែកគ្នា និង​ផ្ដល់​ប្រាក់ចំណាយ​ក្នុង​ការរស់នៅ ១០០ ០០០ ដុល្លារហុងកុង (ប្រហែល​ ១,២ ​ម៉ឺន​ដុល្លារ) ក្នុងមួយ​ខែ​ផង​ដែរ។

 

នេះ​ជា​លក្ខខណ្ឌមួយ ​ដែល Elaine  ត្រូវ​នាំ​កូនស្រី​ទៅរស់​នៅ​ក្នុង​ទីក្រុង​សៀងហៃ​​ឲ្យ​ឆ្ងាយ​ពី​ឈិន​ ឡុង។ ​តែ​ក្នុង​ឆ្នាំ​២០១១ ​មាន​ចចាមអារ៉ាម​ថា ​នាង​បាន​នាំកូន​ត្រឡប់​ទៅ​​ទីក្រុង​ហុងកុង ដែល​ធ្វើ​ឱ្យ​ ឈិន ឡុង មាន​ការ​​ខឹង​ និង​​​ផ្ដាច់​ប្រាក់​ឧបត្ថម្ភ​ខាង​លើ៕

 

 

 

 

អតីត​គូស្នេហ៍ ឈិន ឡុង ត្រូវ​​ចាប់​ខ្លួន ពី​បទ​ល្មើស​ច្រើន​ករណី

ដឹងអត់​តារា​​ណា​នាំ​ក្បាច់គុន “កុងហ្វូ” ​ឱ្យ​ពិភពលោក​ស្គាល់​មុន​គេ?

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asianpopnews