ដឹងអត់តារាណានាំក្បាច់គុន "កុងហ្វូ" ឱ្យពិភពលោកស្គាល់មុនគេ?
- 2015-03-13 19:21:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់តារាណានាំក្បាច់គុន "កុងហ្វូ" ឱ្យពិភពលោកស្គាល់មុនគេ?
ចន្លោះមិនឃើញ
“Kung Fu" ជាក្បាច់គុនចិន មានកេរ្តិ៍ឈ្មោះល្បីល្បាញពេញពិភពលោក ហើយគ្រាន់តែឮថារឿងក្បាចកុងហ្វូ នរណាៗក៏ចូលចិត្ត និងចង់ទស្សនាដែរ។ ទន្ទឹមនឹងភាពល្បីរន្ទឺ តើអ្នកដឹងដែរឬទេថា តារាប្រុសរូបណា បាននាំក្បាច់គុននេះ ឱ្យពិភពលោកស្គាល់មុនគេ? ហើយកុងហ្វូនឹងទៅជាយ៉ាងណា ក្នុងពេលអនាគត?
តារាដែលធ្វើឱ្យមហាជនស្គាល់ "កុងហ្វូ" មុនគេនោះគឺ Bruce Lee (លី សៀវឡុង)។ លី សៀវឡុង បានត្រួសត្រាយនាំចូល តាមរយៈរឿងកុងហ្វូ ក្នុងឆ្នាំ១៩៧០។ ក្រោយលោកទទួលមរណៈ ក្បាច់គុនចិននេះ ត្រូវបន្តបង្ហាញក្នុងឆ្នាំ ១៩៩០ និងឆ្នាំ២០០០ ដោយ Jackie Chan (ឈិន ឡុង) Jet Li (លី លៀនជា) និង Donnie Yen (កុំកុំ) ដែលជាតារាល្បីទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។
ឈិន ឡុង លី លៀនជា និង កុំកុំ ក្លាយជាតារាអន្តរជាតិ
តារាទាំងបីនេះមានស្ទីលរៀងខ្លួន។ ឈិន ឡុង ជាតារាវាយតប់ បែបកំប្លុកកំប្លែង ដែលបញ្ជូលគ្នារវាងក្បាច់គុន ជាមួយឈុតឆាករន្ធត់។ ចំណុចនេះហើយ ធ្វើឱ្យតារាវ័យ៦០ឆ្នាំរូបនេះ អាចឈានជើងចូលក្នុង ពិភពភាពយន្តហូលីវូដ។
ចំណែក លី លៀនជា ជាតារាមានបច្ចេកទេសក្បាច់គុនខ្ពស់ ដែលបានឈ្នះពានរង្វាន់ក្បាច់គុនជាតិចិន៥ឆ្នាំជាប់គ្នា ជាពិសេសទស្សនិកជនស្គាល់លោកច្រើន ពេលសម្ដែងស៊េរីរឿង "ហ្វាងហ្វីហុង"។
រីឯរលកក្រោយ កុំកុំ ក៏មិនណយដែរ គឺលោកមានឈ្មោះល្បីសុះសាយ តាមរយៈការបញ្ចូលស្តាយ៍ក្បាច់គុនចិន និងក្បាច់បោកចំបាប់។ រឿង "Ip Man” បានធ្វើឱ្យតារាកូនបី (ទាំងកូនមុន) រូបនេះ ល្បីលើឆាកអន្តរជាតិ ហើយថ្មីៗនេះ កុំកុំ បានទារតម្លៃខ្លួន ១០លានដុល្លារអាមេរិក ថតភាពយន្តហូលីវូដមួយរឿង។
តារាកំពុងរះ អាចចូលហូលីវូដ
បន្ទាប់ពី ឈិន ឡុង លី លៀនជា និងកុំកុំ នៅមានតារាប្រុសពីរដួងទៀត ដែលកំពុងលេចធ្លោ គឺ Vincent Zhao និង Wu Jing កំពុងទទួលជោគជ័យក្នុងទីផ្សារក្បាច់គុនចិន។ ឥលូវ Vincent គ្រោងដើរចូលក្នុងវិស័យភាពយន្តហូលីវូដ ហើយលោកបានចូលហ្វឹកហាត់ នៅអាមេរិកហើយ។
ក្រៅពីសិស្សប្អូន ដែលរៀនសាលាក្បាច់គុនជាមួយ លី លៀនជា ខាងលើ ការងារសិល្បៈរបស់ Wu Jing ក៏ចាប់ផ្ដើមជោគជ័យបណ្ដើរៗដែរ ប៉ុន្តែវានៅទ្រឹងនៅឡើយ។ ជុំវិញរឿងនេះ Wu ក៏ទទួលស្គាល់ការពិត ហើយលោកសង្ឃឹមថា ការងាររបស់លោក នឹងមានដំណើរការល្អឡើយវិញ តាមរយៈរឿង 3D “Wolf Warriors”។
តារាសម្ដែង Vincent Zhao
តារាសម្ដែង Wu Jing
អនាគត "កុងហ្វូ" អាចបាត់បង់ឥទ្ធិពល ព្រោះគ្មានអ្នកស្នង និងទស្សនា
មនុស្សជាច្រើនបារម្ភថាក្បាច់គុនចិន នឹងបាត់បង់ឥទ្ធិពលបន្តិចម្ដងៗដោយសារតែគ្មានអ្នកចេះច្បាស់ក្នុងវិស័យនេះ។ Wu Jing បង្ហាញចំណាប់អារម្មណ៍ថា តារាក្បាច់គុនសព្វថ្ងៃនេះ ខ្វះការហ្វឹកហាត់ ខណៈការហ្វឹកកាត់ក្បាច់គុននេះតម្រូវឱ្យចំណាយពេលយូរ ព្រមទាំងត្រូវមានបទពិសោធន៍ពីធម្មជាតិពិតៗ។
ក្បាច់គុនចិនបានបន្តបង្ហាញខ្លួនតាមរយៈរឿង "Rise of the Legend” សម្ដែងដោយតារាតៃវ៉ាន់កាណាដា Eddie Peng។ ខណៈតារាក្បាច់គុនជំនាន់ថ្មីនេះ ដូចជាគ្មានគ្រឹះកុងហ្វូត្រឹមត្រូវទេ បើធៀបនឹងតារាជំនាន់មុនៗ ហ្វឹកហាត់ខ្លាំង សម្រាប់ Role របស់ពួកគេ។ មូលហេតុមួយទៀត ដោយសារបច្ចុប្បន្ន ទស្សនិកជនអាចនឹងលែងចង់មើល ភាពយន្តក្បាច់គុន និងរន្ធត់ទៀតហើយ៕
កូនស្រី លីស៊ាវឡុង គ្រោងផលិតភាពយន្តពីប្រវត្តិឪពុករបស់ខ្លួន
ដឹងថា លី លានជា មានប្រពន្ធប៉ុន្មាននាក់អត់?
កុំកុំ ធាត់មើលអត់ចង់ស្គាល់ ពេលថតឈុតថ្មីជាមួយប្រពន្ធ
ហេតុអ្វី ឈិន ឡុង មិនចង់ចូលនិវត្តន៍?
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ malaysia-chronicle