អតីត​គូស្នេហ៍ ឈិន ឡុង ត្រូវ​​ចាប់​ខ្លួន ពី​បទ​ល្មើស​ច្រើន​ករណី

  • 2015-03-16 15:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គូស្នេហ៍​របស់ ឈិន ឡុង អ្នកស្រី Elaine Ng វ័យ​៤២​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ពី​បទ​សង្ស័យ​ប្រើ​អំពើ​ហិង្សា​ធ្វើបាប​កូន​ស្រី​ឈ្មោះ Etta Ng ។

 

 

Etta Ng ដែល​ជា​កូនស្រី បាន​ប្រាប់​បុគ្គលិក​សាលា​របស់​នាង​ថា ពេល​នៅ​ផ្ទះ ម្ដាយ​​នាង​តែង​តែ​ផឹក​ស្រា។ ដោយ​បារម្ភ​ពី​សុខភាព​ម្ដាយ Etta ​បាន​ទៅ​សុំ​ឱ្យ​គ្រូ និង​មន្ត្រី​ធ្វើ​កិច្ចការ​សង្គម​ឱ្យជួយ ហើយ​នាង​ថែម​ទាំង​បញ្ជាក់​​ថា ម្ដាយ​បាន​វាយ​ធ្វើ​បាប​រាងកាយខ្លួនផង​ដែរ ពេល​ឈ្លោះប្រកែក​គ្នា។ ​​​ ​

 

ព្រោះ​បារម្ភ​ពី​សុវត្ថិភាព Etta ខាង​សាលា បាន​រាយការណ៍​ទៅ​ប៉ូលិស ហើយ​បើ​ទោះ​មិនបាន​រក​ឃើញ​ស្លាកស្នាម លើ​រាងកាយ Etta ប៉ុន្តែ​ករណី​នេះ ​នឹងត្រូវ​តាម​ដាន​ដោយនាយកដ្ឋាន​ការងារ​សង្គម។ ​

 

បន្ទាប់​ពី​ហិង្សា​ធ្វើ​បាប​កូន តារា​សម្ដែង Elaine ត្រូវ​ជាប់​សង្ស័យ​ពី​បទ​លាក់​ទុក​គ្រឿងញៀន​ក្នុង​ផ្ទះ។ អំឡុង​ពេល​ស៊ើបអង្កេត ប៉ូលិស​បាន​រក​ឃើញ​កញ្ចប់​ថង​តូច​មួយ​ក្នុង​ផ្ទះ​របស់​នាង ដែល​សង្ស័យ​ជា​គ្រឿងញៀន​ ហើយ​កញ្ចប់​តូច​នោះ​ត្រូវបាន​បញ្ជូន​​ទៅ​កន្លែង​ពិសោធន៍។ បើ​តាម​ការ​​ឱ្យ​ដឹង​របស់​តុលាការ Elaine នឹងទៅ​ឆ្លើយ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស ក្នុង​​ខែ​ឧសភា ឆ្មាំ​២០១៥​ខាងមុខ។

 

តារា​សម្ដែង​វ័យ​៤២​ឆ្នាំ​ដដែល​នេះ បង្កើត​បាន​កូនស្រី​ម្នាក់​ឈ្មោះ Etta Ng ក្នុង​ឆ្នាំ​១៩៩៩ បន្ទាប់​ពី​មាន​ស្នេហា​ជាមួយ​ឈិន ឡុង ប៉ុន្តែ​ក្រោយ​ដឹង​ថា​នាង​មាន​កូន​ស្រី​ម្នាក់ ​កំពូល​តារា​ក្បាច់គុន​ បាន​បដិសេធ​ថា លោក​មិន​មែន​ជា​ឪពុក​ក្មេង​ស្រី​នេះ​ទេ។ ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​ក្នុង​ទីក្រុង​ប៉េកាំង Elaine បាន​ត្រឡប់​ទៅ​ហុងកុង​វិញ ដើម្បី​បន្ត​អាជីព​ជា​តារា​សម្ដែង​វិញ រហូត​ដល់​បច្ចុប្បន្ន៕ ​

 

ដឹងអត់​តារា​​ណា​នាំ​ក្បាច់គុន “កុងហ្វូ” ​ឱ្យ​ពិភពលោក​ស្គាល់​មុន​គេ?

ហេតុ​អ្វី ឈិន ឡុង មិន​ចង់​ចូល​និវត្ត​ន៍?

Jay Chou ត្រូវ​រៀមច្បង​ឌឺដងផ្លែផ្កា ពេល​មិន​ហៅ​ការ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars