Liverpool ប្រកាស មកលេងមិត្តភាពជាមួយម៉ាឡេស៊ី លើកទី២
- 2015-03-18 22:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ប្រកាស មកលេងមិត្តភាពជាមួយម៉ាឡេស៊ី លើកទី២
ចន្លោះមិនឃើញ
ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានប្រកាសថា ពួកគេនឹងធ្វើដំណើរមកកាន់ទីក្រុងកូឡាឡាំពួរ ដើម្បីប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី មុនរដូវកាលថ្មី ២០១៥-២០១៦ ចាប់ផ្ដើម ហើយនេះជាលើកទី២ បន្ទាប់ពីក្រុមខ្លាំងអង់គ្លេសមួយនេះធ្លាប់មកម្ដង កាលពីឆ្នាំ២០១១។
ការប្រកួតនឹងត្រូវធ្វើឡើង នៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ នាកីឡាដ្ឋានជាតិរបស់ម៉ាឡេស៊ី Bukit Jalil។
លោក Ian Ayre នាយកប្រតិបត្តិក្លិបហង្សក្រហម បាននិយាយថា៖ "យើងបានមកទស្សនៈកិច្ចទីក្រុង Kuala Lumpur កាលពីឆ្នាំ២០១១ ហើយយើងពិតជារំភើបខ្លាំងណាស់ ព្រោះតែមានអ្នកគាំទ្រច្រើនមិនគួរឲ្យជឿ។ ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ពិតជាសំខាន់ណាស់ ខណៈដែលក្រុមរបស់យើងនឹងត្រៀមខ្លួនប្រកួតរដូវកាលថ្មី"។
មុនពេលមកដល់ប្រទេសម៉ាឡេស៊ី Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីសិន និងលេងមិត្តភាព២ប្រកួតទល់នឹងក្រុម A-League ដោយប៉ះក្រុម Brisbane Roar នៅកីឡដ្ឋាន Suncorp ថ្ងៃទី១៧ ខែកក្កដា និងប៉ះក្រុម Adelaide United ថ្ងៃទី២០ ខែកក្កដាផងដែរ៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ lfctour.com