ថត​​​​​ "Ninja Assassin” ​មួយ​រឿង​ Rain ​អន់​ចង់​រឿង​ថត​ភាពយន្ត​ហូលីវូដ​ទៀត

  • 2015-03-19 13:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Ninja Assassin” ​ជា​ភាពយន្ត​​ហូលីវូដ​ដំបូង​ដែល​ Rain ​ត្រូវ​​បាន​ជ្រើសរើស​ឲ្យ​ចូល​សម្ដែង​​ជា​តួឯក។ ​ឃើញ​តារា​ចម្រៀង​​​កូរ៉េ​រូប​នេះ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​​ល្បី​ហូលីវូដ​​ ​ពិសេស​គឺ​ជា​តួ​ធំ​​​ទៀត​​​គឺ​មិន​មែន​ជា​រឿង​ងាយ​ឡើយ ​​ហើយ​វា​ក៏​ធ្វើ​ឲ្យ​ Rain ​ចត់​បាយ​​​ចង់​​រត់​ចោល​ជួរ​ម្ដងៗ​ដែរ។ ​​

 

ក្នុង​បទ​សម្ភាស​ពី​ដំណើរការ​ថត​រឿង​នេះ​ តួឯក​រឿង​ "បំណុល​ផ្ទះ​ ជំពាក់​ស្នេហ៍"​ និយាយ​​ថា ​វា​ពិតជា​ពិបាក​សម្រាប់​គេ​ ​ស្រប​ពេល​ដែល​គេ​មាន​លុយ​ចាយ​មិន​អស់​ ម៉េច​មិន​ទៅ​សប្បាយ​រីករាយ​ជាមួយ​ស្រី​ក្មេងៗ និង​​ធ្វើ​រឿង​សប្បាយៗ​ផ្សេង​ទៀត​ទៅ​​​ចាំបាច់​​អី​មក​​ត្រូវ​​​​ហ្វឹកហាត់​យ៉ាង​លំបាកលំបិន​រាប់​ខែ​បែប​នេះ? ​​តែ​អ្វី​ដែល​ជំរុញ​ចិត្ត​គេ​ គឺ​ពេល​​​នឹក​ដល់​រូបភាព​​ខ្លួន​ឯង​​បង្ហាញ​ក្នុង​ភាពយន្ត​ធំ​ហូលីវូដ ​និង​លើ​ផ្ទាំង​រូបភាព​ធំៗ​​ទើប​តម្រូវ​ឲ្យ​គេ​​ជម្នះ​គ្រប់យ៉ាង​បាន។​​​

 

​​ដើម្បី​បាន​រូបរាង​ដូច​តួ​ដែល​អ្នក​ដឹកនាំ​រឿង​ចង់​បាន Rain ​ត្រូវ​​ហ្វឹកហាត់​សាច់ដុំ​ ​និង​ក្បាច់​គុន​ជាមួយ​គ្រូ​ក្បាច់​គុន ​និង​គ្រូ​កាយ​សម្ព័ន្ធ​​​ជាច្រើន​នាក់​​យ៉ាង​លំបាក​រយៈ​ពេល​ច្រើន​ខែ​ទម្រាំ​បាន​​​​សាច់ដុំ​កង់ៗ​សម​ជា​តួ​​ឃាតក​និន ចា។ ​​ក្រៅ​ពី​នេះ​ ការ​តម​អាហារ​ជា​រឿង​ដ៏​លំបាក​បំផុត​ ព្រោះ​ស្ទើរ​រាល់ថ្ងៃ​​ម្ចាស់​បទ ​"La Song” ​ត្រូវ​ញ៉ាំ​ស៊ុត ​និង​ត្រី​សាលម៉ុង​​ដើម្បី​ឲ្យ​រាងកាយ​មិន​ខូច​ទ្រង់ទ្រាយ ​និង​សាច់ដុំ​ធំ​ល្អ។ ​

 

គេ​និយាយ​លេង​ក្នុង​បទ​សម្ភាស​ថា "ក្រោយ​ថត​រឿង​នេះ​ចប់ (Ninja Assassin) ​ខ្ញុំ​ឈប់​ទៅ​ហាត់​ប្រាណ​ទៀត​ហើយ​គឺ​គិត​តែ​ពី​​ញ៉ាំ ​ញ៉ាំ​​ ញ៉ាំ​ តែ​ម្ដង"។ ​ភាព​អំណត់​ ​ការ​ខិតខំ​ប្រឹងប្រែង​ និង​ឆន្ទៈ​របស់​ Rain ​ធ្វើ​ឲ្យ​ក្រុមការងារ​ថត​រឿង​ "Ninja Assassin” ​សរសើរ​គេ​មិន​ដាច់​ពី​មាត់។​​ ទាំង​នេះ​ហើយ​ ទើប​ Rain ​អាច​មាន​ឱកាស​ចូល​សម្ដែង​រឿង​ហូលីវូដ​ជា​តួឯក ​ខណៈ​ដែល​តារា​ល្បី​ផ្សេង​ទៀត​ទៅ​ធ្វើតេស្ត​រាប់​ភ្លេច​នៅ​មិន​ជាប់។ ​​ ​​ចង់​ដឹង​ថា​​ការ​ហ្វឹកហាត់​របស់​គេ​លំបាក​យ៉ាង​ណា ​សូម​មើល​វីដេអូ៖

 

 

ឈុត​ខ្លី​ក្នុង​រឿង "Ninja Assassin”៖

 

 

អាន៖ ទម្រាំ​បាន​ចេញ​ច្រៀង តារា KPOP ល្បី​ៗ​ទាំង​នេះ​ត្រូវ​ហាត់​រៀន​យូរ​ប៉ុណ្ណា?

 

ប្រភព៖ ​hubpages

អត្ថបទថ្មី