តារាល្បីៗ ១០រូបដែលធ្លាប់ដួលយ៉ាងអាម៉ាស់បំផុត មុខទស្សនិកជន
- 2015-03-19 13:05:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗ ១០រូបដែលធ្លាប់ដួលយ៉ាងអាម៉ាស់បំផុត មុខទស្សនិកជន
ចន្លោះមិនឃើញ
នៅពេលមនុស្សធម្មតាដួល ប្រាកដជាគ្មានអ្នកណាចង់ដឹងចង់ឮឡើយ តែបើតារាល្បីដួលវិញ គឺប្រាកដជាមានអ្នកចង់ឃើញ និងមានព័ត៌មានចុះផ្សាយគ្រប់ទីកន្លែង។ ខាងក្រោមនេះគឺជាតារាល្បីៗចំនួន១០រូប ដែលធ្លាប់ជួបរឿងអាម៉ាស់ដោយសារតែរឿងដួលនៅមុខទស្សនិកជន៖
១. តារាចម្រៀង Madonna ដួលពេលសម្ដែងក្នុងកម្មវិធីពានរង្វាន់ BRIT Awards ឆ្នាំ២០១៥
២. តារាចម្រៀង Katy Perry រអិលដួលងើបមិនរួចដោយសារប្រឡាក់នំ Cake យក្ស ក្នុងកម្មវិធី MTV Latin America Awards
៣. Tina Fey និង Amy Poehler ជំពប់ជើងដួលក្នុងកម្មវិធី Primetime Emmy Awards លើកទី៦៥
៤. តារាសម្ដែង Jennifer Lawrence ដួលពេលឡើងយកពានរង្វាន់ Oscars ឆ្នាំ២០១៣
៥. តារាសម្ដែង Heidi Klum ដួលលើឆាក Primtime Emmy Awards លើកទី៦០ ក្រោយរបូតពីដៃ Tom Bergeron
៦. អតីតកីឡាករបាល់ទាត់ David Beckham រអិលដួលពេលទាត់បាល់ Free Kicks ពេលទៅលេងនៅស្រុក Wuhan ខេត្ត Hubei ប្រទេសចិន
៧. កំពូលអ្នកច្នៃម៉ូដ Donatella Versace ដួលពេលចូលរួមកម្មវិធីខួបកំណើតទី៦០ របស់តារាចម្រៀង Elton John
៨. ជំទាវ Michelle Obama និងតារាចម្រៀង Stevie Wonder ដួលពេលដើរឡើងលើឆាកនៃកម្មវិធី UCLA នៅទីលាន Pauley Pavilion
៩. តារាសម្ដែង Jim Carey ដួលដាច់ផ្ងារ ពេលប្រកាសឈ្មោះម្ចាស់ពានរង្វាន់ក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ២០១៤ ជាមួយ Jeff Daniels
១០. តារាសម្ដែង Kristin Chenoweth ដួលក្នុងកម្មវិធី Tony Awards
ចុចអាន៖គណៈកម្មការ X Factor ត្រូវបណ្តេញចេញទាំងប្ដីទាំងប្រពន្ធក្រោយរិះគន់បេក្ខជនឥតសំចៃមាត់
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ acidcow