បារាំងហាមមិនឱ្យមានតារាម៉ូដែលស្គមៗ ក្នុងឧស្សាហកម្មដើរម៉ូដ
- 2015-03-19 16:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំងហាមមិនឱ្យមានតារាម៉ូដែលស្គមៗ ក្នុងឧស្សាហកម្មដើរម៉ូដ
ចន្លោះមិនឃើញ
បារាំងកំពុងពិចារណាលើច្បាប់ថ្មី ស្ដីពីបម្រាមមិនឱ្យមានតារាម៉ូដែលរាងស្គមៗ ក្នុងឧស្សាហកម្មបង្ហាញម៉ូដ ក្នុងប្រទេសខ្លួនទៀតទេ។
តារាបង្ហាញម៉ូដបារាំង Isabelle Caro
ច្បាប់ថ្មីដែលត្រូវបានពិភាក្សា កាលពីថ្ងៃអង្គារក្នុងសភាបារាំងនេះ នឹងតម្រូវឱ្យភ្នាក់ងារគ្រប់គ្រង ផ្នែកដើរម៉ូដទាំងអស់ ទទួលយកលិខិតបញ្ជាក់សុខភាព (Medical Certificates) ពីតារាម៉ូដែល ដើម្បីបញ្ជាក់ពីទម្ងន់។ បើសិនភ្នាក់ងារតំណាងណាមួយ ល្មើសច្បាប់នេះនឹងត្រូវពិន័យជាទឹកប្រាក់ ៨០ ៩៦៨ដុល្លារអាមេរិក និងជាប់ពន្ធនាគារផងដែរ។ គេហទំព័រ France24 បានស្រង់សម្ដីលោកវេជ្ជបណ្ឌិត Olivier Veran និងជាសមាជិកសភាថា ចន្លោះពី ៣០ ០០០នាក់ ទៅ ៤០ ០០០នាក់ ក្នុងប្រទេសបារាំង ភាគច្រើនជាស្ត្រីវ័យជំទង់ ហើយពួកគេបានទទួលរងជំងឺមិនឃ្លានអាហារ។
លោក Olivier អ្នកស្នើឱ្យមានការធ្វើដូច្នេះបន្តថា វាគ្រោះថ្នាក់ណាស់សម្រាប់សុខភាពរបស់ពួកគេ "យើងចង់បំបាត់គំនិតដែលភ្នាក់ងារគ្រប់គ្រង ជំរុញឱ្យតារាបង្ហាញម៉ូដឈប់ញ៉ាំអាហារ ឧទាហរណ៍ដូចជា ញ៉ាំ Cotton balls ដើម្បីកុំឱ្យឈ្លានអាហារ ជាហេតុនាំឱ្យស្រកទម្ងន់ និងខូចសុខភាព។
ជុំវិញច្បាប់ថ្មីខាងលើក្នុងសប្ដាហ៍នេះ មន្ត្រីសុខាភិបាលបារាំង លោកស្រី Marisol Touraine បានបង្ហាញទស្សនៈគាំទ្រពេញទំហឹង ១០០%។
តារាបង្ហាញម៉ូដបារាំង Isabelle Caro ដែលទទួលរងជំងឺមិនឃ្លានអាហារ បានធ្វើឱ្យមានការជជែកវែកញែក ពេលនាងបង្ហោះរូបស្រាត ដើម្បីលើកស្ទួយការយល់ដឹងពីការញ៉ាំអាហារមិនត្រឹមត្រូវ នាំឱ្យប៉ះពាល់ដល់សុខភាព។ តារារូបនេះបានស្លាប់ ក្នុងឆ្នាំ២០១០ នៅអាយុ២៨ឆ្នាំ៕
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ CNN , npr