បញ្ជីឈ្មោះ U-22 កម្ពុជាទាំង២២ នាក់ត្រៀមទៅប្រកួតជើងឯកអាស៊ីនៅថៃ
- 2015-03-20 16:28:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ជីឈ្មោះ U-22 កម្ពុជាទាំង២២ នាក់ត្រៀមទៅប្រកួតជើងឯកអាស៊ីនៅថៃ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះថ្នាក់ដឹកនាំ និង កីឡាករទាំង ២២ នាក់របស់ខ្លួន ដើម្បីត្រៀមទៅចូលរួមប្រកួតក្នុងវគ្គជម្រុះពូល G នៃពានរង្វាន់លំដាប់ទ្វីបអាស៊ី 2016 AFC U23 Championship ដែលនឹងចាប់ប្រកួតពីថ្ងៃទី ២៧ ដល់ ៣១ ចុងខែមីនា នេះ នៅកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ។
ក្រុមជម្រើសជាតិកម្ពុជា U-22 ឆ្នាំ
ប៉ុន្តែបច្ចុប្បន្នក្រុមកម្ពុជា ឈុតយុវជនមួយនេះ កំពុងបំពេញបេសកកម្មកម្ដៅសាច់ដុំនៅប្រទេសសិង្ហបុរី ចំនួន ២ ប្រកួតដោយប្រកួតទី១ នៅយប់ថ្ងៃទី ១៩ ខែ មីនា បានយកឈ្នះម្ចាស់ផ្ទះ ៣ – ១ និងត្រៀមមួយប្រកួតទៀតនៅយប់ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៥ ខាងមុខ។
យោងតាមលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុម បានឱ្យដឹងថាក្រុមលោកនឹងធ្វើដំណើរមកកម្ពុជា វិញនៅថ្ងៃទី ២៣ ខែ មីនា ក្រោយប្រកួតលើកទី២ នៅទីនោះចប់ ហើយថ្ងៃទី ២៥ ខែ មីនា បន្តដំណើរទៅកាន់ទីក្រុងបាងកក តែម្ដង។
អត្ថបទពាក់ព័ន្ធ៖ ជម្រុះ 2016 AFC U-23 ៖ កម្ពុជានៅពូលមរណៈ G សុទ្ធតែក្រុមខ្លាំង
| បញ្ជីឈ្មោះកីឡាករ U22 កម្ពុជា | |||
| ល.រ | ឈ្មោះ | តួនាទី | ស្ថាប័ន |
| ១ | ជួន ណារិន្ទ | ប្រធានប្រតិភូ | FFC |
| ២ | ឆាំង ពិសិដ្ឋ | អ្នកចាក់ការទូទៅ | FFC |
| ៣ | Lee Tae Hoon | គ្រូបង្វឹក | FFC |
| ៤ | អ៊ុង កនយ៉ានិត | គ្រូជំនួយ | អគ្គស្នងការដ្ឋាននគរបាលជាតិ |
| ៥ | អ៊ុំ សាវង្ស | គ្រូជំនួយ | ក្រសួងការពារជាតិ |
| ៦ | ហ៊ោ សុខហេង | គ្រូជំនួយ | ក្រសួងការពារជាតិ |
| ៧ | អ៊ិន សុខា | គ្រូអ្នកចាំទី | ស្វាយរៀង |
| ៨ | ហៃ សក្ខរី | ពេទ្យ | FFC |
| ៩ | ហាត ចាន់ហាក់ | ពេទ្យ | FFC |
| ១០ | អាំ សុវណ្ណរ៉ាត់ | អ្នកចាំទី | ស្វាយរៀង |
| ១១ | ប្រាក់ មុន្នីភារុន | អ្នកចាំទី | អគ្គស្នងការដ្ឋាននគរបាលជាតិ |
| ១២ | អ៊ុំ សេរីរ័ត្ន | អ្នកចាំទី | ក្រសួងការពារជាតិ |
| ១៣ | នេន សុធារ័ត្ន | ខ្សែការពារ | ស្វាយរៀង |
| ១៤ | ង៉យ ស្រ៊ីន | ខ្សែការពារ | ភ្នំពេញក្រោន |
| ១៥ | រស់ សំអឿន | ខ្សែការពារ | បឹងកេតអង្គរ |
| ១៦ | សាន់ ធីដេត | ខ្សែការពារ | អគ្គស្នងការដ្ឋាននគរបាលជាតិ |
| ១៧ | សឿយ វិសាល | ខ្សែការពារ | ស្វាយរៀង |
| ១៨ | ទិត្យ ឌីណា | ខ្សែបម្រើ | អគ្គស្នងការដ្ឋាននគរបាលជាតិ |
| ១៩ | សារី ម៉ាត់ណូរ៉ូទីន | ខ្សែបម្រើ | ភ្នំពេញក្រោន |
| ២០ | ប្រាក់ មុន្នីឧត្តម | ខ្សែបម្រើ | ស្វាយរៀង |
| ២១ | ប្រាក់ ចាន់រតនា | ខ្សែបម្រើ | ណាហ្គាវើល |
| ២២ | អ៊ុព កាម៉ុល | ខ្សែបម្រើ | ក្រសួងការពារជាតិ |
| ២៣ | អ៊ុល រ៉ាវី | ខ្សែបម្រើ | អគ្គស្នងការដ្ឋាននគរបាលជាតិ |
| ២៤ | មួង មករា | ខ្សែបម្រើ | ស្វាយរៀង |
| ២៥ | លី អារីហ្វីន | ខ្សែបម្រើ | អគ្គស្នងការដ្ឋាននគរបាលជាតិ |
| ២៦ | ហួយ ផល្លីន | ខ្សែបម្រើ | ស្វាយរៀង |
| ២៧ | ឆេង ម៉េង | ខ្សែបម្រើ | ណាហ្គាវើល |
| ២៨ | ចាន់ វឌ្ឍនាកា | ខ្សែប្រយុទ្ធ | បឹងកេតអង្គរ |
| ២៩ | ណុប តុលា | ខ្សែប្រយុទ្ធ | ស្វាយរៀង |
| ៣០ | ផានី អ៊ីរដ្ឋា | ខ្សែប្រយុទ្ធ | ស្វាយរៀង |
| ៣១ | សំអឿន ពិដោរ | ខ្សែប្រយុទ្ធ | ស្វាយរៀង |
អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ FFC