Malik របស់​ក្រុម​ One Direction ប្រាប់​មូលហេតុ​មិន​​​សម្ដែង​នៅ​អាស៊ី

  • 2015-03-20 18:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង​អង់គ្លេស One Direction Zayn Malik បាន​អវត្តមាន​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ "On the Road Again” របស់​ក្រុម​នៅ​អាស៊ី ដោយ​សារ​តែ​មួយ​រយៈ​នេះ​ស្រ្តេស​ខ្លាំង​ពេក។ នេះ​បើ​តាម​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រុម និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

 

 

អ្នក​នាំ​ពាក្យ​ក្រុម One Direction បាន​ប្រាប់​សារព័ត៌មាន REUTERS ថា "Zayn បាន​ឈប់​សម្រាក​ពី​ការ​សម្ដែង​ដោយ​សារ​មាន​ជំងឺ​ស្ត្រេស និង​បាន​ជិះ​យន្តហោះ​ទៅ​ប្រទេស​អង់គ្លេស​វិញ​ហើយ​ដើម្បី​សម្រាក។ ក្រុម​ចម្រៀង​ទាំង​មូល​ជូនពរ​ឲ្យ​គេ​ឆាប់​ធូរ​ស្បើយ​ឡើង​វិញ ហើយ​នឹង​បន្ត​ការ​សម្ដែង​នៅ​ទីក្រុង​ម៉ានីល (ហ្វីលីពីន) និង​ទីក្រុង​ហ្សាកាតា (ឥណ្ឌូណេស៊ី)​ បន្ត​ទៀត​ដោយ​គ្មាន​គេ”។

 

​ថ្មី​​ៗ​នេះ​ដែរ គេ​ឃើញ ​តារា​​វ័យ២២ឆ្នាំ Malik ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​សង្សារ Perrie Edwards ជា​សមាជិក​ក្រុម Little Mix បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ថ្មី​ម្នាក់​ ដែល​គេ​ស្គាល់​ឈ្មោះ​ថា Lauren Rich ពេល​ជប់លៀង​ជាមួយ​គ្នា​នៅ​ប្រទេស​ថៃ។ រូបភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចោទប្រកាន់ Malik ថា​បាន​ក្បត់​ចិត្ត​គូ​ដណ្ដឹង​របស់​គេ។

 

Malik បាន​ឆ្លើយ​តប​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​ដោយ​កំហឹង តាម​រយៈ​ Twitter ថា "ខ្ញុំ​អាយុ ២២ឆ្នាំ​ហើយ … ខ្ញុំ​ស្រឡាញ់​ស្រី​ម្នាក់​ឈ្មោះ Perrie Edwards។ ប៉ុន្តែ​លើ​លោក​នេះ​មាន​មនុស្ស​ចង្រៃ​ដើរ​ច្រណែន​គេ​ច្រើន​ពេក​ហើយ ... សុំ​ទោស​​​បើ​ខ្ញុំ​និយាយ​ឈ្លើយ" ៕​

 

Malik និង Lauren Rich

Malik និង​គូ​ដណ្ដឹង  Perrie Edwards

 

ចុច​អាន៖មក​មើល​ប្រវត្តិ​ក្រុម One Direction

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ channelnewsasia
អត្ថបទថ្មី