អ៊ឹម ជីវ៉ា ចោ​រលួច​គាស់​ឡាន​យក​អស់​ជាង ៣ ពាន់​ដុល្លារ​ យប់មិញ

  • 2015-03-23 18:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹម ជីវ៉ា បាន​ប្រាប់ Sabay នៅ​ព្រឹក​នេះ​ថា ចោរ​គាស់​ទ្វា​រថយន្ត​យក​ទ្រព្យ​សម្បត្តិ​អស់ គិត​ជា​ទឹក​ប្រាក់​ជាង ៣ ពាន់​ដុល្លារ​​​អាមេរិក នៅ​ម៉ោង​ប្រមាណ​ជា ៨:៣០ នាទី ​យប់​មិញ ថ្ងៃទី ២២ ខែ មីនា ម្សិលមិញ។

 

 

លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង នៅ​​​កោះ​ពេជ្រ គ្រា​ដែល​លោក​និង​ក្រុម​ការងារ​​ចុះ​ទៅ​យក​ព័ត៌មាន​កម្សាន្ត​ក្នុង​កម្មវិធី​មួយ​នៅ​ទី​នោះ។ លោក អ៊ឹម ជីវ៉ា ប្រាប់​ថា របស់របរ​ដែល​​បាត់​នោះ​មាន ខ្សែក​ផ្លាទិន 5 ជី បន្តោង​ខ្សែក 2 ជី នាឡិកា​ដៃ​ផ្លា​ទិន​ចំនួន 1 គ្រឿង, នាឡិកា​ដៃ​ម៉ាក​ស្វីស 1 គ្រឿង , លុយ​ដុល្លារ ​490 ​ដុល្លារ លុយខ្មែរ ជាង 500000 ​រៀល ​លខិតឆ្លងដែន, អត្តសញ្ញាណប័ណ្ណ, កាតធនាគារ និង ​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​សរុប​ជា​ប្រាក់​ជាង 3000 ដុល្លារ។   ជា​មួយ​គ្នា​នោះ​កាបូប​តារា​សម្ដែង​ជើង​ចាស់​ម្នាក់​ឈ្មោះ​អ្នក​ស្រី ធន់ យុវណ្ណា ដែល​​បាក់​ដាក់​ក្នុង​រថយន្ត​ជា​មួយ​លោក ក៏​បាន​បាត់​ផង​ដែរ ដែល​សរុបជាទឹកប្រាក់ ជាង1000ដុល្លារ។

 

បែប​នេះ​ក្ដី តារា​រូប​នេះ​មិន​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដោយ​គ្រាន់​តែ​លោក បាន​ទូរសព្ទ ទៅ​ស្ថានីយវិទ្យុ​ទាន់​ហេតុការណ៍​ឲ្យ​ជួយ​ផ្សាយ ដើម្បី​ស្វែង​​រក​​តែ​ប៉ុណ្ណោះ។

 

លោក អ៊ឹម ជីវ៉ា បាន​សំណូមពរ​​តាម​រយៈ Sabay ថា ប្រសិន​បើ​​មាន​បងប្អូន​បាន​ប្រទះ​ឃើញ លខិត​ឆ្លង​ដែន និង អត្តសញ្ញាណប័ណ្ណ ឬ កាត​ធនាគារ ​​ដែល​ជន​ល្មើស​យក​​ទៅ​បោះ​ចោល សូម​មេត្តា​ជួយ​ប្រាប់​ផង​តាម​រយៈ​លេខ ​លោក​ផ្ទាល់ 069 66 06 91 នោះ​លោក​និង​មាន​ជូន​ជា​សគុណ​៕

 

 

 

អានអត្ថបទ៖ ទួច ស្រីពេជ្រ ធ្វើ​ខួប​ឲ្យ​កូន​ទេ តែ​ហៅ​តារា​ច្រើន​គួរសម អានអត្ថបទ៖ រឿង​កម្រ ព្រាប សុវត្ថិ ច្រៀង​រួម​គ្នា​ជា​មួយ​ ខេមរៈ សិរីមន្ត​ យប់មិញ អានអត្ថបទ៖ ដឹង​ថា តារា​រូប​ណាខ្លះ​ ​ចូលរួម​ពិធី​មង្គលការ​មហាសេដ្ឋី​ស្រុក​ខ្មែរ​យប់​មិញ​?

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម