តារាចម្រៀង២ដួង បើកហាងហើយរលំ ងំត្រង់ម្នាក់ជំពាក់គេ៤០ម៉ឺនដុល្លារ
- 2015-03-25 13:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង២ដួង បើកហាងហើយរលំ ងំត្រង់ម្នាក់ជំពាក់គេ៤០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
អ្នកណាមិនស្គាល់ Britney Spears និង Jennifer Lopez ព្រោះពួកគេជាតារាចម្រៀងល្បីលំដាប់ពិភពលោក។ ជោគជ័យក្នុងវិស័យសិល្បៈ តែមុខជំនួញវិញ តារាទាំងពីរធ្លាប់ស្គាល់រសជាតិបរាជ័យ រហូតមានម្នាក់ជំពាក់បំណុលគេ ៤០ម៉ឺនដុល្លារអាមេរិក។
Britney Spears
តារាចម្រៀងវ័យ៣៣ឆ្នាំ Spears បានបើកភោជនីយដ្ឋានមួយឈ្មោះថា Nyla ជាឈ្មោះបញ្ចូលគ្នា រវាងទីក្រុង New York និង LA មានទីតាំងនៅលើកោះ Midtown Manhattan ក្នុងទីក្រុង New York ដែលមានបញ្ជីរាយមុខម្ហូប សរសេរជាភាសា Cajun (កន្លែងនេះសំបូរជនជាតិភាគតិច Cajun)។
មិនដល់៦ខែផង បញ្ជីរាយមុខម្ហូបហាងបានប្ដូរជាភាសាអ៊ីតាលីវិញ ហើយម្ចាស់បទ" Baby one more time” បានជំពាក់បំណុលគេដល់ទៅ ៤០ម៉ឺនដុល្លារអាមេរិក ហើយក៏ផ្លាស់ប្ដូរទីកន្លែង។ ព័ត៌មានបញ្ជាក់ថា មូលហេតុបណ្ដាលឱ្យដួលរលំដូច្នេះ មកពីនាងគ្រប់គ្រងមិនបានល្អ។
បើផ្អែមតាមរបាយការណ៍ សារព័ត៌មាន LV Review Journal កាលពីខែសីហា ឆ្នាំ២០១៣ ឱ្យដឹងថា Spears មានមោទនភាពចំពោះកន្លែងថ្មីហៅថា Meatball Spot ហើយហាងរបស់នាង នឹងបោះទីតាំងថ្មី និងបើកឡើងវិញក្នុង Planet Hollywood។
Jennifer Lopez
មិនខុសពី Spears ប៉ុន្មានទេ តារាចម្រៀង សម្ដែង បង្ហាញម៉ូដ អាមេរិកមួយរូបទៀត គឺ Jennifer Lopez ក៏ធ្លាប់ជួបបញ្ហានេះដែរ ពេលនាងបើកភោជនីយដ្ឋាន Madre’s ក្នុងតំបន់ Puerto Rican ទីក្រុង Pasadena រដ្ឋកាលីហ្វញ៉ា ក្នុងឆ្នាំ២០០២។
មិនមានរយៈពេលយូរអង្វែងទេ ពោលគឺភោជនីយដ្ឋានដែលបានដំណើរការ៦ឆ្នាំនេះ ត្រូវបានបិទទៅវិញនៅឆ្នាំ២០០៨ ដោយប្រភពមិនបានបញ្ជាក់ពីមូលហេតុ៕
មើលរូបទាំងនេះហើយ ដឹងថា Britney Spears ស្រឡាញ់កូនប៉ុណ្ណា
រ៉ូប Jennifer Lopez រំលេចរូបភាពប្លែកៗអស្ចារ្យពេលសម្ដែងនៅ American Idol
ប្ដីជាប់គុក Kitty Zhang នៅជាមួយប្រុសថ្មី៣ថ្ងៃជាប់គ្នា
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ yourdailyscoop