ស្អែក Mike Tyson ទៅចិន​ថត​រឿង "Ip Man 3” របស់​​កុំកុំ​

  • 2015-03-25 19:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើងឯក​កីឡាប្រដាល់ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson បាន​សហការ​ជាមួយ Donnie Yen (កុំកុំ) ​សម្ដែង​ក្នុង​រឿង 3D "Ip Man 3” ដែល​ភាពយន្ត​នេះ​នឹង​ចាប់​ផ្ដើម​ថត​ ក្នុង​ប្រទេស​ចិន​​នៅ​ថ្ងៃ​ស្អែក។ នេះ​បើ​តា​ម​ការ​ឱ្យ​ដឹង​​របស់​គេហទំព័រ Screendaily។

 

 

ប្រធាន​ផលិតកម្ម Pegasus Motion Pictures និង ផលិតករ​រឿង​ “Ip Man 3” លោក Raymond Wong បាន​ប្រាប់​សារព័ត៌មាន THR ថា គំនិត​ដែល​យក ​Tyson មក​សម្ដែង ដោយ​សារ​ឆ្នាំ​២០១៣ កីឡាករ​ខាំ​ស្លឹក​ត្រចៀក ហូលីហ្វៀល (Evander Holyfield) រូប​នេះ បាន​បើក​គណនី​បណ្ដាញ​សង្គម​ចិន Weibo ហើយ​ប្រកាស​ខ្លួន​ប្រជែង​ជាមួយ​កុំកុំ និង​សួរ​ប្រជាជន​ចិន​ថា "អ្នកណា​ជា​តារា​ក្បាច់គុន​ល្អ​បំផុត​នៅ​ចិន?”។

 

ប្រភព​ពី Jaynestars ឱ្យ​ដឹង​ថា​ ក្រោយ​សួរ​ដូច្នេះ ក្រុម​អ្នកគាំទ្រ​បាន​​ចង្អុល​ដាក់ កុំកុំ ហើយ Tyson តប​ថា “Donnie Yen? ខ្ញុំ​ធ្លាប់​ឮ​ពី​គាត់ គឺ​សម្ដែង​រឿង "Ip Man” ។ ខ្ញុំ​តែង​ចង់​សាកល្បង​ជំនាញ​វ៉ៃ​ជាមួយ​គាត់"។

 

ប្រតិកម្ម​នឹង​សម្ដី​ខាងលើ កុំកុំ បាន​ឆ្លើយ​តប​ដែរ​ថា "ខ្ញុំ​ជិះ​ទូក​តែមួយ​ជាមួយ Tyson ។ ខ្ញុំ​សង្ឃឹម​ថា បាន​សម្ដែង​ជាមួយ​គាត់ ក្នុង​ខ្សែភាពយន្ត​នៅ​ពេល​ខាងមុខ និង​ប្រកួត​ជាមួយ​គ្នា"។

កុំកុំ បាន​គ្រោង​អស់​ពីរ​ឆ្នាំ ដើម្បី​បញ្ជាក់​ពី​​ការ​បង្ហាញ​ខ្លួន​របស់ Tyson ក្នុង​រឿង" Ip Man 3” ហើយ​ពេល​នេះ​ពួកគេ​បាន​សម្ដែង​ជាមួយ​គ្នា ដែលនឹង​បង្កើត​ឆាក​ប្រយុទ្ធ​ដ៏​ធំ​មួយមិន​ធ្លាប់​មាន ​ក្នុង​ប្រវត្តិសាស្ត្រ។ ភាពយន្ត​នេះនឹង​មាន​ចាក់​បញ្ចាំង ​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន ឆ្នាំ​២០១៦។

 

ក្នុង​រឿង “Ip Man 3”  ក៏​មាន​ការ​បង្ហាញ​ពី​តួអង្គ Bruce Lee (ប្រើបច្ចេកវិទ្យា CGI) ដែល​ដើរ​​តួ​ជាកូន​របស់ Ip Man។ សូមបញ្ជាក់​ថា Bruce Lee​ ក៏​ត្រូវ​បាន​គេ​បង្ហាញ​ជា​តួ​ក្មេងប្រុស​តូចម្នាក់​ដែរ ក្នុង​រឿង "Ip Man 2"៕

 

 

 

 

 

ដឹងអត់​តារា​​ណា​នាំ​ក្បាច់គុន “កុងហ្វូ” ​ឱ្យ​ពិភពលោក​ស្គាល់​មុន​គេ?

១នាទី​ស្រៀវ​សាច់ ពី​Trailer រឿង​ថ្មី​របស់ Tom Cruise “Mission: Impossible 5”

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ screendailyign, jaynestars