Nong Poyd ភេទ​ទី​៣​ទេ តែ​មិត្ត​ប្រុស​វិញ​ទាំង​សង្ហា​ទាំង​​កាលីប

  • 2015-03-27 14:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Nong Poyd ជា​តារា​ភេទ​ទី​បី មាន​សម្រស់​ស្អាត​បំផុត​ប្រចាំ​ប្រទេស​ថៃ ដែល​កេរ្តិ៍ឈ្មោះ​របស់​នាង​បាន​ល្បី​រន្ទឺ​ពេញ​​បណ្ដាញ​សារព័ត៌មាននានា ទាំងក្នុង​ស្រុក​ និង​នៅ​បរទេស។ ទោះបីជា​តារា​រូប​នេះ​បាន​ប្ដូរ​ភេទ​ផ្ទុយ​ពី​ធម្មជាតិ​មែន តែ​បើ​និយាយ​ពី​រឿង​ស្នេហា​វិញ មិន​ចាញ់​នារីពិត​ប៉ុន្មាន​ទេ គឺ​នាង​មាន​​កំលោះ​សង្ហា​ម្នាក់​ជា​ម្ចាស់បេះដូង។

 

មិត្ត​ប្រុស​ចាក់​ទឹក​មិន​លិច ​របស់ម្ចាស់​ជយលាភី Miss Tiffany និង Miss International Queen ឆ្នាំ​២០០៤​រូប​នេះ មាន​ឈ្មោះ​ថា Peerapong "M” Kaoropthai  ដែលពីមុន Nong​ ក៏​ធ្លាប់​មាន​មិត្ត​ប្រុស​ម្នាក់​ដែរ ពេល​នាង​នៅ​វ័យ​ជំទង់។

 

អតីត​និស្សិត​ច្បាស់​សាកលវិទ្យាល័យ​ Assumption ​រូប​នេះ កើត​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​១៩៨៦ នៅ​ភូកេត ប្រទេស​ថៃ។ នារី​កម្ពស់​១ម៉ែត្រ​៧១​​ដដែលបាននិយាយ​ថា ​នាង​ស្អប់​រូបរាង​ជា​បុរស ហើយ​ក្រោយមក​នៅ​​​អាយុ​១៧​ឆ្នាំ នាង​ក៏​បាន​ធ្វើការ​វះកាត់​ប្ដូរ​ភេទ​​តែ​ម្ដង។

ចង់​ដឹង​ថា​តារា​បង្ហាញ​ម៉ូដ Peerapong "M” Kaoropthai ម្ចាស់​ស្នេហ៍​របស់​រាជនីសម្រស់​ភេទទី​បី​ថៃ Treechada Petcharat សង្ហា និងកាលីប​ប៉ុណ្ណានោះ សូម​មើល​រូប​ខាងក្រោម៖  

 

 តារា​បង្ហាញ​ម៉ូដ សម្ដែង Nong Poyd និង មិត្តប្រុស Peerapong "M” Kaoropthai

 

តារា​បង្ហាញ​ម៉ូដ សម្ដែង Nong Poyd និងអតីតមិត្តប្រុស

 

https://www.youtube.com/watch?v=Y2wbvF7cl9I

 

 

Nick ខ្ពុរ​ទឹក​លាង​មាត់​ភ្លាមៗ ក្រោយ​​បឺត​មាត់​ភេទ​ទី​បី​ថៃ Nong Poyd

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Hungrygeeks, japalangblog

អត្ថបទពេញនិយម