Nick ខ្ពុរទឹកលាងមាត់ភ្លាមៗ ក្រោយបឺតមាត់ភេទទីបីថៃ Nong Poyd
- 2015-03-24 19:30:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nick ខ្ពុរទឹកលាងមាត់ភ្លាមៗ ក្រោយបឺតមាត់ភេទទីបីថៃ Nong Poyd
ចន្លោះមិនឃើញ
តារាសម្ដែងវ័យ៤៧ឆ្នាំ Nick Cheung បានខ្ពុរទឹកលាងសម្អាតមាត់របស់ខ្លួនភ្លាមៗ ក្រោយពេលថើបមាត់ភេទទីបីថៃ Nong Poy ក្នុងខ្សែភាពយន្តហុងកុង "The White Storm" ក្នុងឆ្នាំ២០១៣ ដែលទង្វើនេះនាំឱ្យមានការរិះគន់ យ៉ាងចាស់ដៃពីអ្នកគាំទ្រ។
តួឯកប្រុសរឿងបែបបាញ់ប្រហារពាក់ព័ន្ធនឹងគ្រឿងញៀន "The White Storm" Nick បានប្រាប់សារព័ត៌មានថា មានអារម្មណ៍មិនសូវស្រួលសោះ ពេលសម្ដែងឈុតស្នេហាបឺតមាត់ជាមួយ Poyd ហើយលោកបានយកទឹកខ្ពុរមាត់ភ្លាមៗ តែម្ដងពេលបញ្ចប់ឈុតនេះ។
ឆ្លើយតបនឹងទង្វើរបស់តួឯកប្រុស បណ្ដាអ្នកគាំទ្របានរិះគន់ខ្លាំងៗថា មិនគួរធ្វើបែបហ្នឹងមកលើ Poyd ឡើយ។ អ្នកគាំទ្រម្នាក់បានសរសេរពាក្យពេចន៍ទាំងខឹងថា "គាត់គ្មានខួរក្បាលទេ... Poyd ជាស្ត្រីដ៏សែនស្រស់ស្អាតម្នាក់។ តើគាត់មានបញ្ហាអ្វី?" អ្នកគាំទ្រដដែលបន្ថែមថា៖ "គាត់ចំជាឈ្លើយមែន។ ខ្ញុំអានព័ត៌មាននិយាយថា "គាត់សួរខ្លួនឯងថា ប្រុសឬក៏ស្រីបានជាថើបនាងអីចឹង"។
អ្នកគាំទ្រមួយរូបទៀត បានបន្ថែមល្បោយដែរថា "នាងជាមនុស្សស្រី ក្រោយវះកាត់។ យ៉ាប់ណាស់ (Nick)"។ ម្នាក់ទៀតសរសេរថា (អីគេ!!! Poyd ជាភេទទីបីស្អាត ហើយសិចស៊ីទៀត!! បុរសជាច្រើនតាមញ៉ែនាង!! គាត់ថើបនាងទាំងរអើម...អាណិត Poyd ដល់ហើយ"។
ចំណែកតារាសម្ដែង បង្ហាញម៉ូដវ័យ២៨ឆ្នាំ Poyd វិញ ប្រភពមិនបានបញ្ជាក់ថា នាងមានប្រតិកម្មយ៉ាងម៉េចនោះទេ ចំពោះទង្វើរបស់ Nick Cheung ធ្វើមកលើនាង។
មកដល់ពេលនេះ ភេទទីបីស្អាតបំផុតប្រចាំប្រទេសថៃ Nong Poyd ឬ Treechada Petcharat ដែលបានឈ្នះពាន “Thailand’s Person of the Year Award” ឆ្នាំ២០១៤ សម្ដែងបានបួនរឿងហើយ រួមមានរឿងថៃ “With Love” (2010) , “Spicy Beauty Queen of Bangkok 2” (2012), រឿងហុងកុង" The White Storm “(2013), “ From Vegas to Macau II “(2015)៕
https://www.youtube.com/watch?v=ljedoOWAhLc
https://www.youtube.com/watch?v=JpGIjT2GbG0 Fan រំជួលចិត្តពេលដឹងថា Minah ដើរច្រៀងតាមផ្លូវមុនចូល Girl’s Day
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ chronicle