តួអាក្រក់រឿង "ស្ដេចបាល់ទាត់ទិនហ្វី" កំពុងលង់ខ្លួនជំពាក់បំណុលគេធ្ងន់ក
- 2015-03-17 21:22:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអាក្រក់រឿង "ស្ដេចបាល់ទាត់ទិនហ្វី" កំពុងលង់ខ្លួនជំពាក់បំណុលគេធ្ងន់ក
ចន្លោះមិនឃើញ
តួចិត្តអាក្រក់ក្នុងរឿង"ស្ដេចបាល់ទាត់ទិនហ្វី" Patrick Tse បច្ចុប្បន្នកំពុងផុងខ្លួនជំពាក់បំណុលគេយ៉ាងច្រើន ហើយមានពាក្យចចាមអារ៉ាមថា លោកកំពុងបញ្ចុះបញ្ចូលកូនប្រុស Nicholas Tse ឱ្យជួយដោះបំណុលឱ្យ។
លោក Patrick Tse និង Ng Man Tat ដើរតួជាគ្រួបង្វឹកក្រុមបាល់ទាត់ទិនហ្វី
ចំពោះការជាប់បំណុលគេ តារាសម្ដែងជើងចាស់មិនបដិសេធឡើយ តែអ្វីដែលលោកចង់បញ្ជាក់ឱ្យច្បាស់នោះ គឺពាក្យចចាមអារ៉ាមដែលថា លោកបញ្ចុះបញ្ចូលឱ្យកូនប្រុសចូលវិស័យសិល្បៈ ដើម្បីជួយរកលុយសងម្ចាស់បំណុលជារឿងមិនពិត។
ក្នុងកម្មវិធីទូរទស្សន៍មួយនៅចិនដីគោក តួតារាបាល់ទាត់ដែលឱ្យគេ វាយបំបាក់ជើងគ្រូបង្វឹកទិនហ្វី (សម្ដែងដោយ Ng Man Tat) រូបនេះ បានច្រានចោលការលើកឡើងខាងលើ ហើយនិយាយបែបលេងសើចថា "គាត់នឹងសម្លាប់ខ្ញុំ បើខ្ញុំធ្វើដូច្នេះមែន"។
ផលិតករ និងអ្នកដឹកនាំរឿងវ័យ៧៨ឆ្នាំ បានបញ្ជាក់បន្តថា លោកមិនស្ដាយក្រោយទេ ដែលឱ្យកូនប្រុសចូលប្រឡូកក្នុងវិស័យសិល្បៈ ព្រោះថារូបគេបានឈ្នះពានរង្វាន់តន្ត្រី និងភាពយន្តជាច្រើនមកហើយដែរ។
ពេលគេសួរសំនួរថា តើលោកនឹងចាត់វិធានការយ៉ាងចំពោះ អ្នកបង្កើតពាក្យចាក់ចូចបង្ខូចកេរ្តិ៍ឈ្មោះ? តារាជើងចាស់ប្រាប់ថា លោកមិនចង់ធ្វើឲ្យអ្នកទាំងនោះល្បីឡើយ។
លោក Patrick Tse ជំពាក់បំណុលគេយ៉ាងច្រើន ប៉ុន្តែគេហទំព័រនានា ដូចជា 67.com និង Yahoo មិនបានបង្ហាញថា លោកជំពាក់ដោយសារអ្វីនោះទេ៕
លោក Patrick Tse ក្នុងរឿង "ស្ដេចបាល់ទាត់ទិនហ្វី"
តារាសម្ដែង Nicholas Tse កូនប្រុស Patrick Tse
ដំណឹងល្អពីអាការៈជំងឺបេះដូង Ng Man Tat ដៃគូ ទិនហ្វី
មានកប់ពពក តែតួឯក “The Karate Kid” មានស្បែកជើងតែ១គូ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ 67.com, Yahoo