ទឹក​ចិត្ត​ក្មេង​ប្រុស​បោស​សំរាម​ជំនួស​ម្ដាយ​រក​លុយ​ចិញ្ចឹម​ជីវិត

  • 2015-03-27 17:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​ថា​ឡើយ​ធ្វើ​អំពើ​ល្អ​ដោយ​ខ្លួន​ឯង ពេល​ខ្លះ​សូម្បី​ឃើញ​អ្នក​ដទៃ​បញ្ចេញ​កាយវិការ​ប្រពៃ​ពិត​ៗ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​រំភើប​ដែរ។ រឿង​ល្អ​កម្រ​ជួប ប៉ុន្តែ​វា​បាន​កើត​ឡើង​គ្រប់​ពេល គ្រាន់​តែ​អ្នក​មិន​អាច​ឃើញ​ផ្ទាល់​ភ្នែកប៉ុណ្ណោះ។ ជាក់​ស្ដែង រឿង​ពិត​ក្មេង​ប្រុស​ម្នាក់​ ចំណាយ​ពេល​បោស​សំរាម​ជំនួស​ម្ដាយ​ដោយ​ទឹក​មុខ​រីករាយ​ពេល​ចេញ​ពី​រៀន បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន និង​ធ្វើ​ឲ្យ​គេ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង។

 

 

ក្នុង​សំលៀក​បំពាក់​អនាម័យ​គ្រប​ពី​ក្រៅ​ឯកសណ្ឋាន​សាលា លើ​ក្បាល​មាន​មួក​ការពារ​កម្ដៅ​ថ្ងៃ ឯ​ក្នុង​ដៃ​កាន់​អំបោស​មួយ ប្រឹង​សម្អាត​ផ្លូវ​ពោរពេញ​ដោយ​​ទឹក​មុខ​រីករាយ បាន​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ជាប់​ឈ្មោះ​ជា "វីរបុរស​សំរាម"។ ក្មេង​ប្រុស​នោះ​ឈ្មោះ Pornchai “Pon” Sukyod ជា​សិស្ស​ថ្នាក់​ទី៩ នៅ​រាជធានី​បាងកក ប្រទេស​ថៃ។

 

​ម្ដាយ​របស់ Pon មាន​ការងារ​ជា​អ្នក​បោស​សំរាម​តាម​ផ្លូវ ប្ដូរ​យក​កម្រៃ​តិចតួច​ដើម្បី​ចិញ្ចឹម​កូន​ប្រុស​វ័យ​ជាង ១០​ឆ្នាំ​របស់​ខ្លួន។ ជា​មនុស្ស​ស្រី​មាន​ភាព​ទន់ខ្សោយ​ណាស់​ទៅ​​ហើយ មិន​នឹក​ស្មាន​ថា​ថ្ងៃ​មួយ​ត្រូវ​ឡាន​បុក​ទៀត ដែល​ធ្វើ​ឲ្យ​ម្ដាយ​ម្នាក់​នេះ​កាន់​តែ​មាន​ភាព​ទ្រុឌទ្រោម។ បើ​ទោះ​នៅ​ក្មេង​មិន​ទាន់​ចេះ​ពិចារណា​អ្វី​ច្រើន ក៏ Pon ដឹង​ថា​ជីវិត​ម្ដាយ​មាន​ភាព​លំបាក​យ៉ាប់យ៉ឺន​យ៉ាង​ណា និង​កើត​ចិត្ត​អាណិត ហើយ​ជួយ​រ៉ាប់រង​ការងារ​ទាំង​នោះ​ជំនួស​ម្ដាយ​ពេល​ចេញ​ពី​រៀន។ ​​

 

ដោយ​គ្មាន​ការ​ខ្មាស​អៀន ពេល​ចេញ​ពី​រៀន វីរបុរស​សំរាម​រូប​នេះ បាន​ស្លៀកពាក់​ជា​អ្នក​អនាម័យ ទាញ​អំបោស​ពី​ដៃ​ម្ដាយ មក​ធ្វើ​ការងារ​ខ្លួន​យ៉ាង​ស្វាហាប់។ រឿងរ៉ាវ​នេះ​ធ្វើ​ឲ្យ​រំជួល​ចិត្ត​មនុស្ស​ជាច្រើន រហូត​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​របស់​ថៃ បង្កើត​ជា​វីដេអូ​ឡើង...។

 

ទស្សនា​សកម្មភាព​ដ៏​អស្ចារ្យ​របស់​ក្មេង​ប្រុស៖

 

 

 

 

ចុចអាន៖ អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

 

ដោយ៖ គង់ វិសាល ប្រភព៖ coconuts