Sweet អី​យ៉ាង​នេះ ភរិយា មូន ម៉ារ៉ា ធ្វើ​វីដេអូ​ស្ដី​ពី​កំណើត​ស្នេហ៍​ដំបូង​រហូត​ដល់​ថ្ងៃ​ការ

  • 2015-03-27 17:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​កំពុង​ពោល​សរសើរ​បន្ត​គ្នា​ពី​ស្នេហា​ផ្អែមល្ហែម​របស់​អតីត​តារា​ចម្រៀង មូន ម៉ារ៉ា និងភរិយា អេង អ៊ីតា។ ការ​សរសើរ​ទាំង​នេះ​ក្រោយ​ពួក​គេ​បាន​ឃើញ​វីដអូ​ឃ្លិប​មួយ​ដែល​ភរិយា​របស់​លោក គឺ​អ្នក​នាង អេង អ៊ីតា បាន​ធ្វើ​ដើម្បី​រៀបរាប់​ពី​កំណើត​ស្នេហ៍​របស់​លោក និង​ភរិយា តាំង​ពី​ថ្ងៃ​ជួប​ដំបូងជួប​គ្នា​នៅ​ឆ្នេរ​សមុទ្រ​​រហូត​ដល់​ថ្ងៃ​រៀប​មង្គល​ដែល​ទើប​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ដើម​ខែ​មីនា​នេះ។

 

 

 

“នេះ​ជា​វីដេអូ​ប្រវត្តិ​ស្នេហា​របស់​ពួក​យើង​ទាំង​ពី​រនាក់....អូន​ស្រលាញ់​បង​ប្តី​សម្លាញ់"។ នេះ​ជា​សារ​របស់ អេង អ៊ីតា ផ្ញើ​ជូន​ទៅ មូន ម៉ារ៉ា។ វីដេអូ​ឃ្លិប​​មាន​រយៈ​ជិត​១០​នាទី​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លើ​បណ្ដាញ​សង្គម​នា​ព្រឹក​នេះ ដោយ​រៀបរាប់​តាំង​ពី​ថ្ងៃ​ដំបូង ឆ្នាំ​ដំបូង កសាង​អនុស្សាវរីយ៍​នៅ​ទី​ណា​ខ្លះ រហូត​ដល់​ថ្ងៃ​រៀប​មង្គល​ការ​តែ​ម្ដង។

 

 

អត្ថបទ៖ ទី​បំផុត មូន ម៉ារ៉ា ចូល​រោងការ​ស្រេច

 

អត្ថបទ៖ ទារិកា