Taylor Swift រកឃើញស្នេហាថ្មីហើយ?
- 2015-03-27 17:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift រកឃើញស្នេហាថ្មីហើយ?
ចន្លោះមិនឃើញ
រូបថតពីរសន្លឹកត្រូវបានគេចែកចាយតៗគ្នាព្រោងព្រាតនៅលើបណ្ដាញសង្គម Twitter ដែលបង្ហាញពីតារាចម្រៀងចង្វាក់ Country គឺ Taylor Swift និងបុរសថ្មីដែលគេសង្ស័យជាសង្សារថ្មីរបស់នាង។ បុរសម្នាក់នោះគឺ ឌីជេជនជាតិស្កុតឡែន Calvin Harris។
Taylor និង Calvin ជជែកជាមួយ Fan ពេលបណ្ដើរគ្នាចេញពីហាងទំនិញ
តារាឧស្សាហ៍ខកស្នេហ៍ Taylor Swift បានបណ្ដើរគ្នានឹងឌីជេខាងលើចេញពីហាងទំនិញមួយក្នុងទីក្រុង Nashville រដ្ឋ Tennessee។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកទាំងពីរពាក់អាវដូចគ្នាប្រៀបដូចណាត់គ្នា និងជជែកយ៉ាងរីករាយ។ អ្វីដែលអាចបញ្ជាក់ថា ពួកគេកំពុងទាក់ទងគ្នាមួយទៀតគឺ ឌីជេវ័យ ៣១ ឆ្នាំទើបបញ្ចប់ទំនាក់ទំនងជាមួយមិត្តស្រីថ្មីៗនេះដែរ ដែលនេះជាឱកាសឲ្យអ្នកទាំងពីរអាចទាក់ទងគ្នាពេញទីដោយមិនបារម្ភអ្វីទាំងអស់។
តារាទាំងពីរដួងត្រូវបានគេដាក់ការសង្ស័យនេះតាំងពីជួបគ្នាខែមុនពេលពួកគេជួបគ្នាក្នុងកម្មវិធីចែកពានរង្វាន់ BRIT Awards។
រង់ចាំមើលបន្តទៀតថា អ្នកទាំងពីរព្រមទទួលស្គាល់ចំណងស្នេហ៍នេះមែនឬយ៉ាងណា៕
អាន៖ Nong Poyd ភេទទី៣ទេ តែមិត្តប្រុសវិញទាំងសង្ហាទាំងកាលីប
ប្រភព៖ tmz