ម្ចាស់ផ្ទះថៃ យកឈ្នះ U-22 កម្ពុជា ២-១ ទាំងលំបាក (មានវីដេអូ)
- 2015-03-28 03:04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ផ្ទះថៃ យកឈ្នះ U-22 កម្ពុជា ២-១ ទាំងលំបាក (មានវីដេអូ)
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់កម្ពុជាអាយុ២២ឆ្នាំបានបង្ហាញនូវទម្រង់លេងគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីបញ្ចប់៩០នាទី ក្រុមម្ចាស់ផ្ទះថៃយកឈ្នះបានទាំងលំបាកដោយលទ្ធផល២-១ សម្រាប់យុទ្ធនាការជម្រុះពាន 2016 AFC U-23 Championship នៅថ្ងៃបើកឆាក។
ការប្រកួតតង់ទីមួយ បានត្រឹមតែ១២នាទី ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់១គ្រាប់ជួយឲ្យក្រុមភ្ញៀវកម្ពុជានាំមុខក្រុម ខ្លាំងថៃ ១-០ រហូតចប់តង់ទី១។ ប៉ុន្តែនៅតង់ទីពីរក្រុមម្ចាស់ផ្ទះថៃបានតាមស្មើ ១-១ ដោយកីឡាករ Pinyo inpinit នៅនាទី៥៨ និងបានយកឈ្នះ ២-១នៅម៉ោងបន្ថែម៩០+ ដោយកីឡាករ Chenrop Shampaodi បន្ទាប់ពីវាយសម្រុកលើក្រុមភ្ញៀវឥតឈប់ឈរ។
វីដេអូ
អត្ថបទ៖ ជាន ចាន់រ៉ា