និស្សិតខ្មែរជិត១ពាន់នាក់នាំគ្នាដុតទៀន ដើម្បីបរិស្ថាន
- 2015-03-29 17:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតខ្មែរជិត១ពាន់នាក់នាំគ្នាដុតទៀន ដើម្បីបរិស្ថាន
ចន្លោះមិនឃើញ
យប់មិញនេះនៅទីលានបាត់ទាត់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាននិស្សិតជិត១០០០នាក់បាននាំគ្នា ដុតទៀន ដើម្បីចូលរួមកម្មវិធី "ទិវាមួយម៉ោងដើម្បីភពផែនដី"។
កម្មវិធី "ទិវាមួយម៉ោងដើម្បីភពផែនដី" នេះ ធ្វើឡើងក្នុងគោលបំណង បំផុសឲ្យមនុស្សទាំងអស់រស់នៅលើភពផែនដី ជាពិសេស ម្ចាស់អាគារធំ ឬ តាមភោជនីយដ្ឋាន ក៏ដូចជា តាម សណ្ឋាគារ មួយចំនួន ចូលរួមបិទភ្លើង១ម៉ោង ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
សម្រាប់ប្រទេសកម្ពុជា "ទិវាមួយម៉ោងដើម្បីភពផែនដី" ត្រូវបានរៀបចំឡើងដោយក្រុមយុវជនមកពីតាមបណ្ដាសាកលវិទ្យាល័យ មួយចំនួនក្នុងប្រទេសកម្ពុជា ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC ) ដោយមានការគាំទ្រពីអង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា។ Sabay ក៏ជា ដៃគូ សហកា ដ៏សំខាន់ នៃកម្មវិធីនេះផងដែរ។
កម្មវិធីនេះ ក៏មានការសម្ដែងសិល្បៈ ល្ខោនស្បែក ហើយកញ្ញា មាស សុខសោភា និង លោក ឆន សុវណ្ណារាជ ក៏បានចូលរួមច្រៀង ក្នុងកម្មវិធីនេះផងដែរ។
"ទិវាមួយម៉ោងដើម្បីភពផែនដី" មិនមែនធ្វើឡើងតែនៅប្រទេសកម្ពុជាយើងទេ។ តាមរបាយការ ចេញដោយ (WWF ) នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០១៥ នេះមានទីក្រុងប្រមាណជា៧០០០ នៃប្រទេស១៦២ ត្រូវបានប្រារព្ធធ្វើពិធីនេះ ហើយក្នុងនោះមានមនុស្សរាប់លាននាក់បានចូលរួម។
ទិវាដើម្បីបរិស្ថានលំដាប់ពិភពលោកមួយនេះ បានធ្វើចំនួន៩លើកមកហើយនៅលើពិភពលោក ហើយចំពោះប្រទេសកម្ពុជាវិញ នេះជាលើកទី៣ ហើយដែល បានធ្វើកម្មវិធីនេះ៕