Mata ឈ្នះរង្វាន់កីឡាករល្អបំផុតខែមិនា របស់ក្លិប Man Utd
- 2015-03-29 18:51:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mata ឈ្នះរង្វាន់កីឡាករល្អបំផុតខែមិនា របស់ក្លិប Man Utd
ចន្លោះមិនឃើញ
កីឡាករអន្តរជាតិអេស្ប៉ាញ Juan Mata ត្រូវបានអ្នកគាំទ្រក្រុម Manchester United បោះឆ្នោតឲ្យជាប់ជាកីឡាករលេងល្អបំផុត ប្រចាំខែមីនា បន្ទាប់ពីតារាវ័យ២៦ឆ្នាំរូបនេះ បង្ហាញទម្រង់លេងល្អឥតខ្ចោះ កាលប៉ះ Liverpool សប្ដាហ៍មុន។
Mata ចូលលេងជម្រើសដំបូងឲ្យ Man Utd បានតែ២ប្រកួតប៉ុណ្ណោះ ក្នុងខែមីនានេះ ខណៈដែលលើកទី១ អតីតកីឡាករ Chelsea រូបនេះ បានជួយឲ្យបិសាចក្រហម យកឈ្នះ Spurs ៣-០ និងលើកទី២ ស៊ុតក្រុមហង្សក្រហម Liverpool នៅ Anfield ២គ្រាប់ម្នាក់ឯង ឲ្យ Man Utd ទទួលបានជ័យជម្នះ ២-១ ថែមទៀត។
ខ្សែបម្រើអេស្ប៉ាញរូបនេះ បានធ្លាក់ទៅជាកីឡាករបម្រុង តាំងពីប្រកួតឈ្នះ QPR កាលពីខែមករាមកម្ល៉េះ ដោយអ្នកចាត់ការ Van Gaal ពេញចិត្ត Marouane Fellaini ជាង។
បន្ទាប់ពីអវត្តមានការប្រកួតជាច្រើនកន្លងមក Mata ក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនផងដែរថា នឹងអាចត្រឡប់ទៅទឹកដីអេស្ប៉ាញវិញ ក្រោយចប់រដូវកាលនេះ។ ប៉ុន្តែ២គ្រាប់ដ៏អស្ចារ្យ ដែលស៊ុត Liverpool បានជួយ ឲ្យកីឡាករតូចល្អិតរូបនេះ ក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ និងអ្នកចាត់ការ Van Gaal ទៀតផង៕
តារាងកំពូលខ្សែបម្រើល្អបំផុត តាំងពីរដូវកាល ២០១១/១២៖
ចុចអាន៖ Man Utd ធ្វើឲ្យ Liverpool ចាញ់លើកដំបូងឆ្នាំ២០១៥
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ 101Greatgoals