សិស្សពូកែថ្នាក់ទី៩នៅខេត្តបាត់ដំបង ស្រី ច្រើនជាង ប្រុស
- 2015-03-30 17:50:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សពូកែថ្នាក់ទី៩នៅខេត្តបាត់ដំបង ស្រី ច្រើនជាង ប្រុស
ចន្លោះមិនឃើញ
សិស្សពូកែថ្នាក់ទី៩ទូទាំងខេត្តបាត់ដំបងមានស្រីច្រើនជាងប្រុស។ ក្នុងចំណោមសិស្ស១៥ នាក់ដែលចម្រាញ់ចេញពីថ្នាក់ទី៩ទូទាំងខេត្ត មាន ភេទស្រី ៩ នាក់ស្របពេលដែលភេទប្រុសមានត្រឹម ៦ នាក់។ លទ្ធផលសិស្សពូកែខេត្តបាត់ដំបងចេញកាលថ្ងៃទី ៩ មីនា ២០១៥ កន្លងទៅនេះ។ នេះបើតាមការបង្ហើបឲ្យដឹងរបស់ នាយិការងនៃ វិទ្យាល័យ ព្រះមុនីវង្ស ជួប មាលតី។
សកម្មភាពប្រលងរបស់សិស្សនៅព្រះមុនីវង្ស សប្ដាហ៍មុន
នាយិការងដដែលបន្តទៀតថា បច្ចុប្បន្ន សិស្សពូកែទាំងអស់កំពុងតែខំប្រឹងយ៉ាងខ្លាំងដើម្បីត្រៀមយកកៅអីសិស្សពូកែទូទាំងប្រទេសដែលនឹងប្រលងនៅខេត្តកំពតថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៥ ខាងមុខ។
ប៉ុន្តែបើងាកមកថ្នាក់ទី ១២ នៅខេត្តដដែលនេះវិញ គឺផ្ទុយគ្នា ពោល ស្រី ៦ នាក់ និងប្រុស ៩ នាក់វិញ។ ដូច្នេះខេត្តបាត់ដំបងរកឃើញសិស្សពូកែទាំងថ្នាក់ទី ៩ និង ១២ ចំនួន ៣០ នាក់ ត្រៀមដណ្ដើមជយលាភីទូទាំងប្រទេស៕
ចុចអាន សិស្សឆ្នើមៗ ៣០នាក់ប្រចាំសៀមរាប ត្រៀមដណ្ដើមជយលាភីសិស្សពូកែទូទាំងប្រទេស
ចុចអាន សិស្សនៅភ្នំពេញល្បីរឿងប្រើ ស្មាតហ្វូន ចុះសិស្សនៅវិទ្យាល័យ អង្គរវិញ?
| បញ្ជិសិស្សពូកែប្រចាំខេត្ត ត្រៀមប្រលងទូទាំងប្រទេស | |||||
| ល.រ | ឈ្មោះ | ភេទ | ថ្នាក់ទី | ឯកទេស | សាលា |
| 1 | ម៉ក់ វណ្ណា | ប | 9 | រូបវិទ្យា | អនុ. សោហឺ |
| 2 | សៀង ស៊ុនហាន | ប | 9 | រូបវិទ្យា | វិ. ព្រះមុនីវង្ស |
| 3 | ចំរើន មុន្នីណេ | ស | 9 | រូបវិទ្យា | វិ. ព្រះមុនីវង្ស |
| 4 | អ៊ុក សៀវម៉ី | ស | 9 | រូបវិទ្យា | អនុ. សោហឺ |
| 5 | អៀង ដាវីត | ប | 9 | រូបវិទ្យា | វិ. ព្រះមុនីវង្ស |
| 6 | សាន ចន្ទមុនីនាថ | ស | 9 | គណិតវិទ្យា | វិ. ព្រះមុនីវង្ស |
| 7 | ភុល វណ្ណាលីន | ស | 9 | គណិតវិទ្យា | វិ. ព្រះមុនីវង្ស |
| 8 | ទី សុខឡេង | ប | 9 | គណិតវិទ្យា | អនុ. ធិបតី |
| 9 | ងឺ ដាវីន | ស | 9 | គណិតវិទ្យា | វិ. ព្រះមុនីវង្ស |
| 10 | យ៉ន សុខន | ប | 9 | គណិតវិទ្យា | អនុ. សោហឺ |
| 11 | អេង រស្មី | ស | 9 | អក្សរសិល្ប៍ខ្មែរ | វិ. នេត យ៉ង់ |
| 12 | ចន្ថា ម៉ាណែត | ស | 9 | អក្សរសិល្ប៍ខ្មែរ | វិ. នេត យ៉ង់ |
| 13 | ម៉ៅ សីហា | ប | 9 | អក្សរសិល្ប៍ខ្មែរ | អនុ. សោហឺ |
| 14 | វ៉ាត ឆាស៊ានលី | ស | 9 | អក្សរសិល្ប៍ខ្មែរ | អនុ. សោហឺ |
| 15 | សារុន វាដាណា | ស | 9 | អក្សរសិល្ប៍ខ្មែរ | វិ. ព្រះមុនីវង្ស |
| 16 | ហ៊ួត ភគ្គិនិ | ស | 12 | គណិតវិទ្យា | វិ. ព្រះមុនីវង្ស |
| 17 | វង្ស វ៉ាន់លិញ | ប | 12 | គណិតវិទ្យា | វិ. ព្រះមុនីវង្ស |
| 18 | កែន ពិសាល | ប | 12 | គណិតវិទ្យា | វិ. ព្រះមុនីវង្ស |
| 19 | កន ពិសី | ប | 12 | គណិតវិទ្យា | វិ. ហ្វារពន្លឺសិល្បៈ |
| 20 | ឃន សុភក្ត្រា | ប | 12 | គណិតវិទ្យា | វិ. ព្រះមុនីវង្ស |
| 21 | សេង លាបហេង | ប | 12 | រូបវិទ្យា | វិ. ព្រះមុនីវង្ស |
| 22 | លឹម ភីង | ប | 12 | រូបវិទ្យា | វិ. ព្រះមុនីវង្ស |
| 23 | ឈៀង មករា | ប | 12 | រូបវិទ្យា | វិ. សម្ដេចឪ |
| 24 | លីណ្ណា ជិញជិញ | ស | 12 | រូបវិទ្យា | វិ. ព្រះមុនីវង្ស |
| 25 | រ័ត្ន សុណ្ណារី | ស | 12 | រូបវិទ្យា | វិ. ព្រះមុនីវង្ស |
| 26 | ឡេង ចាន់ភួង | ស | 12 | អក្សរសិល្ប៍ខ្មែរ | វិ. ក្ដុលដូនទាវ |
| 27 | ឡុង ដេណាល់ | ប | 12 | អក្សរសិល្ប៍ខ្មែរ | វិ. ព្រះមុនីវង្ស |
| 28 | ប៉ាន សុចិត្រា | ប | 12 | អក្សរសិល្ប៍ខ្មែរ | វិ. នេត យ៉ង់ |
| 29 | អ៊ូច លីន | ស | 12 | អក្សរសិល្ប៍ខ្មែរ | វិ. នេត យ៉ង់ |
| 30 | អ៊ួង មុនីរាសី | ស | 12 | អក្សរសិល្ប៍ខ្មែរ | វិ. ព្រះមុនីវង្ស |