Suzy ​បញ្ជាក់​ឲ្យ​ដឹង​មូលហេតុ​ដែល​នាង​ស្រឡាញ់​ Lee Min Ho

  • 2015-03-31 15:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិធី​បង្ហាញ​ខ្លួន​​ជា​ថ្មី​ជាមួយ​ក្រុម​ miss A ​សមាជិក​ស្រស់​ស្អាត​ជាងគេ​ Suzy Bae ​បាន​បង្ហើប​ពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ និង​តារា​សម្ដែង​ Lee Min Ho ​ដោយ​ឥត​លាក់លៀម។ ​ពេល​ត្រូវ​ចោទ​សួរ​ថា ​​តើ​នាង​ចាប់អារម្មណ៍​នឹង​តួ​ឯក​ប្រុស​រឿង​ "Boys Over Flower” ​​យ៉ាង​ម៉េច ​នាង​ឆ្លើយ​​ដូច្នេះ​ថា៖ ​"គាត់​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ​និង​មាន​ភាព​កក់ក្ដៅ ​អីចឹង​ហើយ​ទើប​ចំណាប់អារម្មណ៍​របស់​ខ្ញុំ​ទៅ​លើ​គាត់​ចេះ​តែ​រីក​ធំ​ឡើង។ ​​​យើង​នឹង​បន្ត​ជួប​គ្នា​ត​ទៅ​ទៀត"។

 
 

អ្នក​យក​ព័ត៌មាន​ម្នាក់​ទៀត​ ​លើក​ឡើង​ពី​ការ​ណាត់​ជួប​របស់​ពួកគេ​នៅ​​ឡុងដុង​ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយ​សួរ​ថា ​តើ​ពេល​វេលា​នៅ​ទី​នោះ​យ៉ាង​ណា។ ​​សមាជិក​ miss A ​វ័យ ​​២០ ឆ្នាំ​ ​​ឆ្លើយ​តប​ថា៖ ​"កាលវិភាគ​ថត​ស៉្បត​យើង​ជាន់​គ្នា ​ដូច្នេះ​ហើយ​ទើប​យើង​ជួប​គ្នា។ ​យើង​មិន​បាន​ធ្វើ​អ្វី​​​ពិសេស​ទេ។ ​យើង​បើក​ឡាន​ដើរ​លេង ​ញ៉ាំ​អាហារ​ជាមួយ​គ្នា ​និង​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​គ្នា​ដូច​មនុស្ស​ធម្មតា​ប៉ុណ្ណោះ"។

 

ក្រៅ​ពី​ស្នេហា​ ​miss A ​​ដែល​ជា​ក្រុម​ចម្រៀង​ដែល​ជា​ទ្រនំ​របស់​​ Suzy ​ទើប​បញ្ចេញ​អាល់ប៊ុម​ថ្មី​ "Colors” ​ដែល​ជា​អាល់ប៊ុម​ទី​ ៧ ​របស់​ខ្លួន ​ហើយ​ក្នុង​អាល់ប៊ុម​នេះ​​មាន​បទ​ "Only You” ​​ជា​បទ​មេ៕​

 

អាន៖ តារា​K-pop ​៨​ដួង​ដែល​​​អ្នក​មិន​ដឹង​ថា ​ជា​សិស្ស​ពូកែ

 

ប្រែ​សម្រួល៖​ សីហា ប្រភព៖​​ dramafever​

អត្ថបទថ្មី