ក្រុម​ EXO ចេញ MV បទ​ថ្មី​ភ្លាម ល្បី​ពេញ​ពិភពលោក

  • 2015-03-31 18:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង "Call Me Baby” ពី​អាល់ប៊ុម​ថ្មី "EXODUS" របស់​ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង EXO បាន​ចេញ​ជា​ MV ហើយ​នៅ​ថ្ងៃ​នេះ។ ជាមួយ​គ្នា​នេះ បទ​ចម្រៀង​​ថ្មី​របស់​ពួក​គេ​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​លើ​តារាង iTunes នៅ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក។ ​

 

គេហទំព័រ​កូរ៉េ Soompi បាន​ឲ្យ​ដឹង​ថា អាល់ប៊ុម​ថ្មី​របស់​ពួក​គេ​ដែល​ទើប​តែ​ចេញ​លើ iTunes បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​ប្រទេស​ជា​ច្រើន​ដូច​ជា ជប៉ុន ហុងកុង តៃវ៉ាន់ ថៃ សិង្ហបុរី ហ្វីលីពីន វៀតណាម ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​កាហ្សាក់ស្ថាន។ អាល់ប៊ុម​នេះ​​បាន​ជាប់​លេខ​ ៣​​នៅ រុស្ស៊ី និង​ម៉ាកាវ ​លេខ​៤ នៅ​ទួរគី និង​ស្លូវ៉ាគី លេខ​៥ នៅ​ប្រទេស​ស៊ុយអែត និង​សហរដ្ឋ​អាមេរិក លេខ​៦ នៅ​ហ្វាំងឡង់ លេខ​៧ នៅ​អេស្ប៉ាញ និង​លេខ​៨ នៅ​កាណាដា។

 

សមាជិក​ក្រុម EXO ទាំង​១០​រូប នឹង​ចាប់​ផ្ដើម​សកម្មភាព​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​នេះ តាម​រយៈ​ការ​សម្ដែង​លើ​ឆាក​តន្ត្រី​នានា ដូច​ជា "M!Countdown”, “Music Bank”, “Music Core”, និង “Inkigayo” ចាប់​ពី​សប្ដាហ៍​នេះ។

 

នេះ​ជា​ការ​ចេញ​អាល់ប៊ុម​លើក​ដំបូង​ហើយ​របស់​ក្រុម​ EXO បន្ទាប់​ពី​សមាជិក​ពីរ​រូប គឺ Kris និង Luhan បាន​ចាក​ចេញ​ពី​ក្រុម។ អាល់ប៊ុម​មុន​របស់​ពួក​គេ គឺ​អាល់ប៊ុម "Overdose” បាន​ចេញ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤។

 

ទស្សនា​បទ​ចម្រៀង​ថ្មី​របស់​ក្រុម EXO ខាង​ក្រោម​នេះ៖

 

បទ "Call Me Baby” ជា​ភាសា​កូរ៉េ៖

 

 

បទ "Call Me Baby” ជា​ភាសា​ចិន៖

 

ចុច​អាន៖EXO និង Kim Soo Hyun ជា​តារា​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទថ្មី