Real Madrid ​ទិញ​បាន​ខ្សែ​ការពារស្ដាំ​​ជម្រើស​ជាតិ​ប្រេស៊ីល​ម្នាក់​ទៀត​ហើយ

  • 2015-04-01 16:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Real Madrid ​បាន​នាំ​យក​ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល Danilo Luiz da Silva ​ពី​ក្រុម​ Porto ​មក​អេស្ប៉ាញ​​​ជា​ផ្លូវការ​ហើយ ដោយ​ចាប់​ផ្ដើម​លេង​ពី​រដូវ​កាល​ក្រោយ​ទៅ ក្នុង​​កុងត្រា​រយៈ​ពេល​៦​ឆ្នាំ ​និង​មាន​តម្លៃ​ខ្លួន​៣១,៥​លាន​អឺរ៉ូ (៣៣,៩​លាន​ដុល្លារ​អាមេរិក)។

 

 

យោង​ទៅ​តាម​វិបសាយ​ផ្លូវការ​របស់ Real Madrid ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា៖ “Real Madrid ​និង​ Porto ​បាន​ឈាន​ដល់​ការ​យល់​ព្រម​ផ្ទេរ​ Danilo ​ហើយ ដែល​នឹង​មក​ចូល​រួម​ជាមួយ​យើង​នៅ​រដូវ​កាល​ក្រោយ​ និង​នៅ​ទី​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​ឆ្នាំ​២០២១”។

 

កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ផ្លាស់​ពី Santos ​មក​ Porto ​កាល​ពី​ឆ្នាំ​២០១២​ និង​​បាន​​ជួយ​ក្រុម​នេះ​​លើក​​ពាន​រង្វាន់​នៅ​លីក​កំពូល​ព័រទុយហ្គាល់​បាន​២​ដង​ និង​ជា​ចំណែក​មួយ​យ៉ាង​ធំ​ក្នុង​ការ​ជួយ​ Porto ​ឡើង​មក​លេង​នៅ​ពាន​រង្វាន់ UEFA Champions League ​ថែម​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត Danilo ​ក៏​ជា​កីឡាករ​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ម្នាក់​ផង​ដែរ​ឱ្យ​ប្រេស៊ីល​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិកឆ្នាំ​២០១២ ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ fifa