​Gerrard ​នឹង​រស់​នៅ​ក្នុង​វិមាន​តម្លៃ​ជិត​​២៥​​លាន​​ដុល្លារ ​នៅ​អាមេរិក

  • 2015-04-01 17:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steven Gerrard ​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ​ ​ដើម្បី​នឹង​រស់​នៅ​ក្នុង​ជីវិត​ស៊ីវិល័យ​មួយ​ និង​​នៅ​ក្នុង​វិមាន​ Malibu ​តម្លៃ​១៦,៨​លាន​ផោន​ (ជិត​២៥​លាន​ដុល្លារ) នៅ​ឆ្នេរ​ភាគ​ខាង​លិច​​​នៃ​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​គ្រួសារ​របស់​ខ្លួន ខណៈ​ដែល​ប្រធាន​ក្រុម​ Liverpool ​រូប​នេះ នឹង​ទៅ​​លេង​ឲ្យ​ក្រុម LA Galaxy ​ក្រោយ​ចប់​រដូវ​កាល​នេះ។

 

 

 

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស Gerrard ​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ជីវិត ពោល​គឺ​ត្រូវ​ចាក​ចេញ​ពី​ក្រុម​ហង្ស​ក្រហម​ ដែល​ខ្លួន​ធ្លាប់​លេង​ឲ្យ​អស់​រយៈពេល​១៧​ឆ្នាំ ​ហើយ​កីឡាករ​វ័យ​​៣៤​ឆ្នាំ​ នឹង​នាំ​ប្រពន្ធ​​របស់​ខ្លួន​ Alex ​និង​កូន​ស្រី​ទាំង​៣​នាក់ Lilly-Ella ​១០​ឆ្នាំ, Lexie ៨​ឆ្នាំ​ និង​កូន​ស្រី​ពៅ​ Lourdes ​វ័យ​៣​ឆ្នាំ​ ទៅ​​ជាមួយ​ផង​ដែរ។

 

​បើ​តាម​សេចក្ដីរាយការណ៍​ វិមាន​តម្លៃ​១៦,៨លាន​ផោន​នេះ ​គឺជា​ការ​ផ្ដល់​ជូន និង​ការ​ចំណាយ​ដោយ​ក្លិប​ថ្មី​របស់ Gerrard ​(LA Galaxy) ក្នុង​កិច្ចសន្យា​១​ឆ្នាំ​កន្លះ។ ​វិមាន​ដ៏​ប្រណិត​នេះ មាន​​បន្ទប់​គេង​​ចំនួន​៦ និង​បន្ទប់​ទឹក​ចំនួន​៩។ ជា​ពិសេស​គឺ​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ដោយ​មាន​ទាំង​ទេសភាព​​​ភ្នំ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ទៀត​ផង។

 

 

 

 

 

 

 

 

​​Gerrard នឹង​បញ្ចប់​អាជីព​​ជា​កីឡាករ​​របស់​​ក្រុម​ហង្ស​ក្រហម Liverpool នៅ​ចុង​ខែ​ឧសភា​​ ហើយ​កីឡាករ​សំណព្វ​ចិត្ត​របស់​អ្នកគាំទ្រ​​ក្រុម​ហង្ស​ក្រហម​រូប​នេះ នឹង​ចាក​ចេញ​​ពី​ទឹក​ដី​អង់គ្លេស ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅ​ដើម​ខែ​មិថុនា​ខាង​មុខ៕

 

ចុចអាន៖ Gerrard ​សុំទោស​​អ្នក​គាំទ្រ និង​មិត្ត​រួម​ក្រុម​ ក្រោយ​កាត​ក្រហម

​​

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

អត្ថបទថ្មី