កម្មវិធី​ទូរទស្សន៍មួយ​​យក​ Zombie​ លង ​​ស្ត្រី​ម្នាក់​អត់​ដឹង​ខ្លួន​យំ​​មែន​ទែន

  • 2015-04-01 19:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទូរទស្សន៍​មួយ​របស់​ប្រទេស​ប្រេស៊ីល​បាន​រៀប​ចំ​នូវ​ Show ​បន្លាច​ដល់​អ្នក​ដំណើរ​ស្រ្តី​វ័យ​៣០​ឆ្នាំ​ម្នាក់​ ដោយ​តម្រូវ​ឲ្យ​អ្នក​សម្ដែង​ជា​ច្រើន​តែង​ខ្លួន​ជា​ក្រុម​ខ្មោច ​Zombie​ និង​​ធ្វើ​ការ​លង​បន្លាច​អ្នក​ដំណើរ​រូប​នោះ​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ​កន្លែង។

 

 

 

ការ​សម្ដែង​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​ពុំ​ឲ្យ​អ្នក​ដំណើរ​ដឹង​ជា​មុន ​ប៉ុន្តែ​មាន​បង្កប់​កាមេរ៉ា​ថត​សកម្មភាព​របស់​ពួក​គេ។

 

នៅ​ក្នុង​កម្មវិធី​នេះ​បាន​បង្ហាញ​អំពី​ស្ត្រី​អ្នក​ដំណើរ​ម្នាក់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ជា​ខ្លាំង។ ខណៈពេល​ដែល​គាត់​ស្ថិត​នៅ​ក្នុង​ស្ថានីយ​ផ្លូវ​ក្រោម​ដី​ស្ងាត់​មួយ​កន្លែង​ ស្រាប់​តែ​ភ្លើង​អំពូល​របស់​រថភ្លើង​ចាប់​ផ្ដើម​លោត​ភ្លឹប​ភ្លែត​ ហើយ​មាន​ក្រុម​ខ្មោច​ Zombie​ ចេញ​មក​សំដៅ​គាត់។

 

ស្រ្ដី​រូប​នេះ​​ព្យាយាម​រត់​គេច​ដោយ​​ទម្លាយ​ទ្វារ​រថភ្លើង។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​គឺ​នៅ​ជុំ​វិញ​រថ​ភ្លើង​គឺ​សុទ្ធ​ដែល​ជា​ខ្មោច​ទាំង​អស់។ ក្រោយ​ពី​ព្យាយាម​រត់​គេច​ចេញ​មិន​បាន​ ចុង​ក្រោយ​គាត់​បាន​ត្រឹម​ឈរ​យំ​ឱប​បង្គោល​ដោយ​ភាព​ភ័យ​ខ្លាច។

 

កម្មវិធី​ Show​ ទូរទស្សន៍​ Silvio Santos Program ​របស់​ប្រទេស​ប្រេស៊ីល​នេះ​បាន​ធ្វើ​ឡើង​ប្រហាក់​ប្រហែល​នឹង​កម្មវិធី​កំប្លែង​របស់​ទូរទស្សន៍​អាមេរិក​ឈ្មោះ ​American practical joke series Punk'd ​ដែរ៕

 

 

 

 

ទស្សនា​វីដេអូ៖

 

 

-អាន​អត្ថបទ៖ រមាស​មួយ​ក្បាល​បោល​​​ចូល​​ក្រុង​​​ សម្លាប់​​មនុស្ស​​ និង​​បំផ្លាញ​​ម៉ូតូ​​ច្រើន​​គ្រឿង​​

 

 

អត្ថបទ៖ មាន​ រតនា ប្រភព៖ Dailymail