កុមារា​​១០​ឆ្នាំ ញាក់​បាល់​ប្រើ​សុទ្ធ​តែ​ក្បាច់​ពិសេស

  • 2015-04-01 22:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pietro Tommaselli ​គឺ​ជា​កុមារ​​ម្នាក់​ដែល​ក្រុម Roma ​ទើប​តែ​នាំ​មក​ពី​ប្រទេស​បែលហ្សិក​កាល​ពី​ឆ្នាំ​មុន។ ដោយ​មើល​ឃើញ​ថា ​កុមារា​វ័យ​១០​ឆ្នាំ​រូប​នេះ​មាន​សមត្ថភាព​ខុស​ពី​ក្មេង​ដទៃ​ទៀត​នោះ ក្រុម Roma ​ក៏​បាន​ដាក់​រហស្សនាម​ឱ្យ​ថា​ជា Totti ​ទី​២ (Totti ​ជា​កីឡាករ​ល្អ​ម្នាក់​របស់​ក្រុម Roma)។

 

 

ដើម្បី​បញ្ជាក់​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន កាល​ពី​ពេល​ថ្មី​ៗ​នេះ Pietro ​បាន​បង្ហាញ​សមត្ថភាព​ធ្វើ​ឱ្យ​​កក្រើក​ជា​ថ្មី​ម្ដង​ទៀត​ហើយ ពោល​គី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប្រើ​សុទ្ធ​តែ​ក្បាច់​ញាក់​ដាច់​ចង្កេះ ​និង​កៀប​បាល់​ពី​កែង​ជើង​បោះ​ឡើង​ថែម​ទៀត​ផង។ ​ចង់​ដឹង​ថា កុមារា​ខាង​លើ​នេះ​ពិត​ជា​ពូកែ​ដូច​ការ​រៀបរាប់​ខាង​លើ​យ៉ាង​ណា​នោះ សូម​ទស្សនា​ទាំង​អស់​គ្នា៖

 

 

 

 

​ដោយ៖ មុន្នី រម្យ