តារា​ល្បីៗ​ដែល​អ្នក​មិន​ដឹង​ថា ​​ជា​អ្នក​ក្រ​មុន​ចូល​សិល្បៈ

  • 2015-04-02 00:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បីៗ​ពិភពលោក​​មួយ​ចំនួន​ដែល​លោក​អ្នក​ឃើញ​មាន​ជីវិត​ហ៊ឺហា ស៊ីវិល័យ​បច្ចប្បន្ន​​ធ្លាប់​មាន​ជីវិត​ឆ្លង​កាត់​ការ​លំបាក ​និង​ជីវិត​ក្រីក្រ​ពី​មុន​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង។ ​​តើ​តារា​ណាខ្លះ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ឆ្លងកាត់​​​ការ​លំបាក​មុន​នឹង​ល្បី?

 

១. ​Nicki Minaj ​ទ្រព្យសម្បត្តិ​​សរុប​ប្រហែល​​ ១៤ ​លាន​ដុល្លារ

 

 

តារា​រ៉េប​ដ៏​ល្បី​អាមេរិក​រូប​នេះ​​​បាន​ផ្លាស់​ចេញ​ពី​ Port of Spain ​ក្នុង​ប្រទេស​ទ្រីនីដាត​​ទៅ​រស់នៅ​អាមេរិក​​ពេល​អាយុ​ ៥ ឆ្នាំ។ ​​នាង​ធ្លាប់​រស់នៅ​ក្នុង​តំបន់​ Queens ដែល​ជន​ក្រីក្រ​រស់នៅ​ក្នុង​​​​  ​នៃ​ទីក្រុង​ញីវយ៉ក។ ​​នាង​ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ថា ​​កាល​ពី​តូច​នាង​តែង​បន់​ស្រន់​មុន​គេង​រាល់​យប់​ឲ្យ​ឆាប់​មាន ​ដើម្បី​មើល​ថែ​ម្ដាយ​របស់​នាង​បាន។

 

២. ​Leonardo DiCaprio ​ ​ទ្រព្យសម្បត្តិ​​សរុប​ប្រហែល​​ ២០០ ​លាន​ដុល្លារ

 

​តួឯក​ប្រុស​ "Titanic” ​ដែល​គ្រប់​គ្នា​ស្គាល់​​ចាប់​ផ្ដើម​ជីវិត​ស្ថិត​ក្នុង​សភាព​ក្រីក្រ​ ​និង​ហ៊ុមព័ទ្ធ​ដោយ​ឧក្រិដ្ឋជន​នៅ​ក្នុង​សង្កាត់​​ Hollywood។ ​លើស​ពី​នេះ​ លោក​ក៏​ធ្លាប់​ធ្លាក់​ខ្លួន​ជា​ជន​អនាថា​ម្ដង​ដែរ​ក្នុង​ជីវិត។

 

៣. ​Mariah Carey ​ទ្រព្យសម្បត្តិ​សរុប​ប្រហែល​ ៥០០ ​លាន​ដុល្លារ

 

 

តារា​ចម្រៀង​​ពូកែ​ស្រែក​ម្នាក់​នេះ​ធំធាត់​ដោយ​គ្មាន​អ្វី​ទាំង​អស់។ ​ពេល​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង​ ញីវយ៉ក​ដំបូង ​ម្ចាស់​បទ​​ "We Belong Together” ​​ត្រូវ​ធ្វើ​ការ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​ដើម្បី​ចិញ្ចឹម​ក្រពះ។ ​​​តែ​ជា​សំណាង ​នា​ពិធី​ជប់លៀង​មួយ​នាង​ត្រូវ​បាន​ នាយក​ប្រតិបត្តិ​មក​ពី​ផលិតកម្ម​ Columbia ​ចាប់​អារម្មណ៍ ​​ហើយ​ពេល​នោះ​ហើយ​​​​​ដែល​ជីវិត​នាង​ត្រូវ​បាន​ផ្លាស់ប្ដូរ។ ​ទេពកោសល្យ​​ដ៏​ពូកែ​របស់​នាង​ជួយ​ឲ្យ​ Mariah ​ឈ្នះ​​ពាន​ Grammy ​ចំនួន​ ៥ ​លើក ​និង​ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​ដែល​លក់​បទ​ចម្រៀង​ដាច់​បំផុត​ម្នាក់​របស់​អាមេរិក។

 

៤. ​Justin Bieber ​​ ទ្រព្យសម្បត្តិ​សរុប​ប្រហែល ​​៦៥ ​លាន​ដុល្លារ​​​ ​​​​​

 

 

ឃើញ​ឥលូវ​គេ​ហ៊ឺហា​បែប​នេះ ​តែ​ចំណុច​ចាប់​ផ្ដើម​ដំបូង​ក៏​មិន​មាន​អី​លេចធ្លោ​ដែរ។ ​ដំបូង​ឡើយ​រូប​គេ​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​តូច ​ដេក​លើ​សាឡុង ​និង​ដាច់​បាយ​ដោយ​ពេល​ផង​ដែរ។ ​ក្រោយ​វីដេអូ​ចម្រៀង​ដែល​បង្ហោះ​នៅ​លើ​ Youtube ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ផលិតកម្ម​អាមេរិក​ជីវិត​របស់​គេ​ក៏​ឈាន​ប្រសើរ​ឡើង​មក​ដល់​សព្វថ្ងៃ។

 

៥.​ Tom Cruise​ ទ្រព្យសម្បត្តិ​សរុប​ប្រហែល​ ២៧០ ​លាន​ដុល្លារ​​​

 

 

តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​នេះ​ ធំធាត់​ក្នុង​ទីក្រុង​ Syracuse ​ដែល​មាន​ឪពុក​​​ចូលចិត្ត​ប្រើ​ហិង្សា។ ​​កាលពី​តូច ​គ្រួសារ​របស់​គេ​រស់នៅ​ក្នុង​ភាព​ក្រីក្រ។ ​​​តែ​ក្រោយ​សម្ដែង​រឿង​ដំបូងៗ​ទទួល​ការ​គាំទ្រ​ ​អាជីព​​តារា​វ័យ​ ៥២ ​ឆ្នាំ​រូប​នេះ​ចេះ​តែ​លូតលាស់​ទៅ​មុខ​ជា​លំដាប់​រហូត​ក្លាយ​ជា​តារា​លំដាប់ A​ នៅ​ហូលីវូដ។

 

៦. ​​Celine Dion​ ទ្រព្យសម្បត្តិ​សរុប​ប្រហែល ​៤០០ ​លាន​ដុល្លារ​​

 

 

​​​​​​​​​​ម្ចាស់​បទ​ "My heart will go on” ​ក្នុង​រឿង​ "Titanic” ​ដ៏​ល្បីល្បាញ​​កើត​ក្នុង​គ្រួសារ​កាណាដា-បារាំង​ដែល​មាន​សមាជិក​ដល់​ទៅ​​១៤ ​នាក់។ ​​ឪពុកម្ដាយ​របស់​តារា​រូប​នេះ​ត្រូវ​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​ចិញ្ចឹម​គ្រួសារ​ដ៏​ធំ។ ​​​មុន​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ Grammy ​រូប​នាង​ធ្លាប់​ជួប​វិបត្តិ​​ហិរញ្ញវត្ថុ​រយៈពេល​វែង​ផង​ដែរ។

 

៧. ​Leighton Meester​ ទ្រព្យសម្បត្តិ​សរុប​ប្រហែល ​៥ ​លាន​ដុល្លារ​

 

 

នាង​​កម្សត់​ជាង​តារា​ផ្សេង​ទៀត​ត្រង់​កើត​ក្នុង​ពន្ធនាគារ​សហព័ន្ធ​ក្នុង​រដ្ឋ​ Texas ​ដោយសារ​ម្ដាយ​​​​ជាប់​​ទោស​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន​ចូល​អាមេរិក។ ​នាង​ត្រូវ​គេ​ស្គាល់​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​ "Gossip Girl”។ ​សព្វ​ថ្ងៃ​ក្រៅ​ពី​អាជីព​សម្ដែង ​នាង​ក៏​ជា​តារា​ចម្រៀង​មួយ​រូប​ដែរ។

 

អាន៖ ឈិនឡុង ទម្លាយ​រឿង​ចង់​លែង​ប្រពន្ធ ពេល​ស្រី​​ស្នេហ៍​មាន​ផ្ទៃ​ពោះ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​elitedaily