ពី​កម្មការិនី​រោង​ចក្រ​ ​​កា្លយ​ជា​​ស្ត្រី​បច្ចេក​វិទ្យា​​​មាន​​​ជាង​​គេ​​នៅ​ចិន​

  • 2015-04-02 22:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​វ័យ​៤៥​​ឆ្នាំ Zhou Qunfei ​​បាន​ក្លាយ​ជា​ស្ត្រី​មាន​ទ្រព្យសម្បត្តិ​ច្រើន​​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​ ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ ៧,៤​ ពាន់​លាន​ដុល្លារ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ស្ងើច​សរសើរ​នោះ ​អ្នក​ស្រី​​បាន​ចាប់​ផ្ដើម​ការ​ងារ​ដំបូង​របស់ខ្លួន​​​គឺ​គ្រាន់​​​តែ​​ជា​កម្មការិនី​រោង​ចក្រ ​ដែល​​ជួយ​​ផលិត​​កញ្ចក់​នាឡិការ​ឲ្យ​គេ​​ប៉ុណ្ណោះ។​

 

 

​ Zhou Qunfei ​បាន​កើត​ក្នុង​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​ភូមិ​តូច​មួយ​​នៅ​ភាគ​កណ្ដាល​ខេត្ត​ Hunan ប្រទេស​ចិន។ អ្នក​ស្រី​​បាន​ចាក​ចេញ​ពីភូមិកំណើត​ទៅ​ធ្វើ​ការ​នៅ​​ភាគខាង​ជើង​ទី​ក្រុង Shenzhen ​​ដែល​ជា​បណ្ដុំសម្បូរ​ទៅ​ដោយ​​រោង​ចក្រ​​តម្លើង​​​គ្រឿង​​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងៗ។

 

​ក្រោយ​មក​គាត់​បាន​​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដោយ​ផ្សង​ព្រេង​​ក្នុង​ឆ្នាំ​​២០១៣ ​ដោយ​​ក្រុមហ៊ុន​​នោះ​មាន​ឈ្មោះ​ថា​​ Lens Technology មាន​ទីស្នាក់ការ​​កណ្ដាល​​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់ ​ក្នុង​ខេត្ត​ Hunan។ ដោយ​ធ្លាប់​មាន​ចំណេះ​ដឹង​ និង​មាន​បទពិសោធន៍​​ស្រាប់ គាត់​ក៏​បើក​ក្រុមហ៊ុន​​ផលិត​​កញ្ចក់​សម្រាប់​ឧបករណ៍​បច្ចេកវិទ្យា​ដូចជា​ទូរសព្ទ Smartphone, កុំព្យូទ័រ, និង​កាមេរ៉ា។ ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​អ្នក​ស្រី​​មាន​អតិថិជនជា​​ក្រុមហ៊ុន​​​​​ល្បី​ជា​ច្រើន​រួម​ទាំង​ Apple និង Samsung ផង​ដែរ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​របស់​ស្រី​ក៏​ផលិត​កញ្ចក់​អេក្រង់​សម្រាប់​នាឡិកា​​ Apple Watch ថែម​ទៀត​ផង។

 

 

​ក្នុង​ឆ្នាំ​២០១៥ ទ្រព្យ​សម្បតិ្ត​របស់​​អ្នក​ស្រី​ ​Zhou ក៏​​បាន​កើន​ឡើង​​​បន្ទាប់​​ទីផ្សារ​មូលប័ត្រ (​IPO)  របស់​​ក្រុមហ៊ុន Lens Technology​ ​បាន​ចូល​ក្នុង​តារាង​​ទីផ្សារ​ភាគហ៊ុន​​ Shenzhen Stock Exchange ​នៅ​ពាក់​កណ្ដាល​ខែ​មីនា​។ ​បន្ទាប់​ពី​បាន​ចូល​ក្នុង​តារាង Shenzhen Stock Exchange ​មិន​បាន​យូរ​ប៉ុន្មាន​ផង​​ទីផ្សារភាគហ៊ុន​​របស់​ក្រុមហ៊ុន​បាន​​កើន​ឡើង​ច្រើន​​​ជាង​ ៣ពាន់​លាន​ដុល្លារ។​ ត្រឹម​តែ​ពីរ​សប្តាហ៍​​ក្រោយ​មក ​​​ក្រុម​ហ៊ុន​មាន​ទុន​​ច្រើន​ជាង​ពី​មុន​ដល់​ទៅ​ពីរ​ដង ​ដែល​មាន​រហូត​ដល់ ៧,៤ ពាន់លាន​ដុល្លារ​ឯណោះ។ ចំនួន​នៃ​ការ​កើន​ឡើង​នេះ​​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​​​វ៉ា​​ម្ចាស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ​Fuwah International Group អ្នក​ស្រី Chan Laiwa ​ ហើយ​ក៏​​​ក្លាយ​​ជា​ស្ត្រី​ដែល​មាន​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​បើ​​តាមការ​ចុះ​ផ្សាយ​របស់​​​​ទស្សនាវដ្ដី​​ Forbes របស់​អាមេរិក។

 

 

​​កន្លង​ទៅ បើ​ទោះ​បី​ជា​ទ្រព្យសម្បត្តិ​របស់​អ្នក​ស្រី​​ Zhou គ្រប់​គ្រាន់​​​អាច​ឲ្យ​គាត់​ទិញ​រថយន្ត​ទំនើប​ 2,200 McLaren P1 GTR ​ដែល​មាន​តម្លៃ​ ៣,៣៦​លាន​ដុល្លារ​ក៏​ដោយ ក៏​អ្នក​ស្រី​នៅ​តែ​ត្រូវ​បាន​បិទបាំងដោយ​អ្នក​មាន​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ផ្សេង​ទៀត។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​​ អ្នក​ស្រី​ Zhou ​បាន​កាន់​កាប់​ភាគហ៊ុន ៨៨ ភាគ​រយ​​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គាត់​ហើយ​។ ភាគហ៊ុន​ទី​ផ្សារ​​សរុប​គឺ​មាន​តម្លៃ​ ៨,៥១​ពាន់​លាន​ដុល្លារ​ ហើយ​ក៏​ត្រូវ​បាន​គេទទួលស្គាល់​ថា​ជា​ស្ត្រី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេក្នុង​ប្រទេស​ចិន៕

 

អានបន្ត៖ស្ត្រី​ខ្លាំង​ទាំង​ ៩ ​ក្នុង​វិស័យ​បច្ចេកវិទ្យា

អានបន្ត៖ CEO ​វ័យ​​ក្មេង​​៥​រូប​ មិន​​ត្រឹម​​តែ​​​ឆ្លាត ​ថែម​​ទាំង​​មាន​សម្រស់​​​​ស្អាត​​មិន​​ធម្មតា

 

ប្រែ​សម្រួល​៖ សំនៀង ប្រភព៖ techinasia

អត្ថបទថ្មី