នារីខ្មែរល្បីនៅHollywoodស្ថិតក្នុងចំណោមតារាអាស៊ីស្អាតទាំង៤៥ដួង!
- 2014-10-08 17:52:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីខ្មែរល្បីនៅHollywoodស្ថិតក្នុងចំណោមតារាអាស៊ីស្អាតទាំង៤៥ដួង!
ចន្លោះមិនឃើញ
តារាស្រីអាស៊ីស្រស់ស្អាតមានច្រើនជាងនេះទៅទៀត ប៉ុន្តែគេហទំព័រដែលចុះផ្សាយពីភាពយន្តពិភពលោក IMDB បានជ្រើសយកតែចំនួន៤៥រូបប៉ុណ្ណោះមកបង្ហាញ។ តារាទាំង៤៥រូបនោះគឺមកពីស្ទើរគ្រប់ប្រទេសនៅទ្វីបអាស៊ី ប៉ុន្តែអ្នកខ្លះកើតនៅអាស៊ីនេះ ខណៈខ្លះទៀតមានឪពុកម្ដាយជាជនជាតិអាស៊ី តែបានកើតនៅប្រទេសផ្សេង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងចំណោមតារាស្រីអាស៊ីស្រស់ស្អាតទាំង៤៥រូប មាននារីខ្មែរម្នាក់ផង។
ខាងក្រោមនេះជាតារាស្រីអាស៊ីមួយចំនួន ដកស្រង់ចេញពី៤៥៖
១) នាងFrançoise Yip តារាភាពយន្តនៅកាណាដា មានឪពុកជាជនជាតិចិន ធ្លាប់សម្ដែងក្នុងរឿងហុងកុងជាមួយឈិនឡុង "Rumble in the Bronx”។
៤) នាង Maggie Q តារាភាពយន្តនៅអាម៉េរិកាំង មានម្ដាយជាជនជាតិវៀតណាម ធ្លាប់សម្ដែងរឿងជាច្រើន រួមនឹងរឿង "The King of Fighters”, “New York, I Love You” ឬ "Mission: Impossible III”។
៦)នាង Michelle Yeoh តារាម៉ាឡេស៊ី ដែលលេចមុខភាគច្រើនក្នុងភាពយន្តហុងកុង ប៉ុន្តែនៅអាមេរិក និងលោកខាងលិច កេរ្តិ៍ឈ្មោះរបស់នាងក៏ល្បីល្បាញដែរ តាមរយៈរឿង "James Bond:Tomorrow Never Dies”។
៨) នាង Yifei Liu ឬខ្មែរស្គាល់ភាគច្រើនថា សៀវឡុងនី ជាតារាភាពយន្តចិន។ តារាភាពយន្តរូបនេះភាគច្រើនលេចមុខក្នុងរឿងភាគចិន។
១០) នាង Fann Wong តារាភាពយន្តសាំងហ្គាពួរ ដែលធ្លាប់សម្ដែងឈ្នះបានពានយ៉ាងច្រើនរបស់សាំងហ្គាពួរ និងធ្លាប់បានសម្ដែងឲ្យរឿងហូលីវូដ "Shanghai Knights” ជាមួយឈិនឡុងផង។
១៥) នាង Qi Shu តារាភាពយន្តតៃវ៉ាន់ ដែលបានឈ្នះពានរង្វាន់ល្បីៗដូចជា Golden Horse Awards និងធ្លាប់បានលេចមុខក្នុងរឿងរ៉ូម៉ែនទិក Gorgeous ជាមួយ ឈិនឡុង។
៤៣) នាង Elodie Yung តារាភាពយន្តលំដាប់ហូលីវូដ មានឪពុកជាខ្មែរ និងម្ដាយជាជនជាតិបារាំង។ នាងបានលេចមុខក្នុងរឿងល្បីៗជាច្រើន ជាពិសេសរឿង “G.I. Joe: Retaliation”។ (ចុចត្រង់នេះ មើលប្រវត្តិបន្ថែមរបស់នាង)
-អានអត្ថបទ៖ Jean-Paul Ly កូនខ្មែរឧស្សាហ៍លេចមុខក្នុងឈុតវាយប្រហារហូលីវូដ
ប្រភព៖ IMDB